ក្រុម​អ្នក​សង្គ្រោះ​ព្យាយាម​ដើម្បី​ទៅដល់​មនុស្ស​រាប់ពាន់នាក់​ជាប់​នៅ​តំបន់​ទឹកជំនន់​នៅ​មី​យ៉ាន់​ម៉ា​

3005
ចែករម្លែក
  • 33
    Shares

ក្រុមអ្នកជួយសង្គ្រោះដោយប្រើទូកជាច្រើន បានព្យាយាមធ្វើដំណើរកាត់ទឹកភក់នៅថ្ងៃព្រហស្បតិ៍ទី៣០ខែសីហាដើម្បីទៅដល់មនុស្សរាប់ពាន់នាក់ដែលជាប់នៅតំបន់កណ្តាលនៃប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីទំនប់ទឹកមួយមានទឹកពេញហូរហៀរខ្លាំង ដោយបានជន់លិចដីស្រែចម្ការនិងភូមិជាច្រើន។

មិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍នោះទេ ប៉ុន្តែសារព័ត៌មានរដ្ឋ បាននិយាយថាមនុស្សជាង៦៣.០០០នាក់ នៅតំបន់Bago ភាគកណ្តាលនៃប្រទេសនេះ បានទទួលរងផលប៉ះពាល់បន្ទាប់ពីទំនប់ទឹកSwar Chaung មានទឹកច្រើនហូរហៀរ កាលពីព្រឹកថ្ងៃពុធ។មានការបាក់ធ្លាយទឹកចេញពីទំន​ប់ទឹកនេះ ដោយសារភ្លៀងធ្លាក់ខ្លាំង ។

វាជាទឹកជំនន់ធំលើកទី២ដែលបណ្តាលឱ្យខូចខាតទំនប់ទឹក កាលពីប៉ុន្មានសប្តាហ៍នៅក្នុងតំបន់នេះបន្ទាប់ពីយ៉ាងហោចណាស់មនុស្ស៣៥នាក់បានស្លាប់និងបាត់ខ្លួនច្រើននាក់ ហើយមនុស្សរាប់ពាន់នាក់បានបង្ខំចិត្តផ្លាស់ទីជម្រក ដោយសារការបាក់ទំនប់ទឹកវារីអគ្គិសនីនៅប្រទេសឡាវ ដែលជាប្រទេសជិតខាង៕ដោយ:វាសនា

ក្រុមអ្នកសង្គ្រោះព្យាយាមដើម្បីទៅដល់មនុស្សរាប់ពាន់នាក់ជាប់នៅតំបន់ទឹកជំនន់នៅមីយ៉ាន់ម៉ា