ក្រុម​អ្នក​សង្គ្រោះ​ឥណ្ឌូនេស៊ី ខិត​ទៅជិត​ទីតាំង​នៃ​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ដែល​ធ្លាក់​

2650
ចែករម្លែក

ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូនេស៊ីបាននិយាយថាពួកគេបានកំពុងធ្វើដំណើរឆ្ពោះទៅកន្លែងដែលប្រអប់ខ្មៅរបស់យន្ដហោះLion Air ដែលបានធ្លាក់នេះបន្ទាប់ពីបានកំណត់ទីតាំងនៃការធ្លាក់យន្តហោះនេះកាលពីថ្ងៃពុធទី៣១ខែតុលា គឺ២ថ្ងៃបន្ទាប់ពីយន្តហោះនេះ បានធ្លាក់បន្ទាប់ពីវាបានហោះឡើងដោយមានមនុស្សជិះចំនួន១៨៩នាក់។

ប្រអប់ខ្មៅនេះនឹងក្លាយជាគន្លឹះក្នុងការរកឃើញមូលហេតុផេ្សងៗនៃយន្តហោះប្រភេទBoeing 737-MAX ដែលបានធ្លាក់ចូលក្នុងសមុទ្រJava បន្ទាប់ពីវាបានហោះចេញពីទីក្រុងហ្សាកាតា។

ក្រុមអាជ្ញាធរបានទទួលសញ្ញាពីប្រអប់ខ្មៅនេះ នៅជំរៅប្រហែល៣០ទៅ៤០ម៉ែត្រ នៅពីក្រោមផ្ទៃទឹកនៃឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ីដែលជាកន្លែងយន្តហោះនេះ បានធ្លាក់កាលពីថ្ងៃចន្ទ។

ក្រុមអ្នកមុជទឹកសង្គ្រោះរាប់សិបនាក់បានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ក្រុមទាហានសង្គ្រោះ១.០០០នាក់ ដោយរួមទាំងឧទ្ធម្ភាគចក្រនិងនាវាច្រើនគ្រឿង ប៉ុន្តែ ក្រុមអាជ្ញាធរបានបដិសេធការដែលថាមានការរកឃើញអ្នកនៅរស់ណាម្នាក់នោះ៕ដោយ៖សុខា/SN

ប្រធានាធិបតីឥណ្ឌូនេស៊ីចុះទៅដល់កន្លែងធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្រ្គោះក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ

ក្រុមគ្រួសារជនរងគ្រោះពីការធ្លាក់យន្ដហោះLion Air បានត្រឹមពិនិត្យរកមើលរបស់របររបស់មនុស្សជាទីស្រឡាញ់របស់គេ ក្រោយពីអ្នកស្វែងរកនិងជួយសង្រ្គោះបានបានតែសាកសពនិងរបស់របរខ្ទេចខ្ទីជនរងគ្រោះ