ក្រុម​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា​អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​នៅ​មី​យ៉ាន់​ម៉ា ខណៈ​មាន​ជនភៀសខ្លួន​កាន់តែ​ច្រើនឡើង​

299

​ក្រុម​ជន​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា នៅ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃអាទិត្យ បានប្រកាស​បទ​ឈប់​បាញ់​ជា​ឯកតោភាគី ប៉ុន្តែ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​និយាយថា ខ្លួន​នឹងមិន​ធ្វើការ​ចរចា​ជាមួយ​ក្រុម​ភេរវកម្ម​ទេ​។

​ការ​វាយឆ្មក់​ជា​បន្តបន្ទាប់​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​នេះ បាន​បណ្តាលឱ្យ​មានការ​វាយ​បង្ក្រាប​វិញ​ដោយ​កងទ័ព​
​ដែល​បាន​បណ្តាលឱ្យមាន​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​អ៊ីស្លាម ជិត​៣០០.០០០​នាក់ បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​។​

​អង្គការសហប្រជាជាតិ បាន​និយាយថា ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ២៩៤.០០០​នាក់ បាន​ទៅដល់​ប្រទេស​បង់​ក្លា​ដែ​ស ចាប់តាំងពី​ការវាយប្រហារ​របស់​ក្រុម​ជន​សកម្មប្រយុទ្ធ​ទៅលើ​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​នៅ​រដ្ឋ​រ៉ា​ឃី​ន កាលពី​ថ្ងៃទី​២៥​ខែសីហា បាន​បណ្តាលឱ្យ​មានការ​វាយប្រហារ​បង្ក្រាប​ដ៏​ខ្លាំង​ដោយ​កងទ័ព​។​

​រដ្ឋមន្ត្រីការបទេស​ប​ង់​ក្លា​ដែ​ស បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​អំពើ​ប្រល័យពូជសាសន៍ បាន​កំពុង​កើតឡើង​នៅ​រដ្ឋ​រ៉ា​ឃី​ន ។ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់ ត្រូវបាន​គេ​ជឿថា​បាន​កំពុង​រត់គេចខ្លួន​នៅ​រដ្ឋ​រ៉ា​ឃី​ន បន្ទាប់ពី​មិនមាន​ទីជម្រក និង គ្មាន​ស្បៀងអាហារ និង​ទឹក អស់​រយៈពេល​ជាង​២​សប្តាហ៍​។​

​ក្រុម​ឧទ្ទាម​រ៉ូ​ហ៊ីង​យ៉ា ARSA នេះ បានប្រកាស​បទ​ឈប់​បាញ់​ជា​បណ្តោះអាសន្ន​នេះ​។ នេះ​បើ​យោងតាម​ក្រុម​ជន​សកម្មប្រយុទ្ធ​នេះ ដែល​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​នៅលើ​Twitter​របស់ខ្លួន​។ ប៉ុន្តែ លោក ស តា​យ អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា បាន​និយាយថា “​យើង​មិនមាន​គោលការណ៍​ធ្វើការ​ចរចា​ជាមួយ​ក្រុម​ភេរវកម្ម​ទេ​”៕ ដោយ៖ សុខា

ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ២៩៤.០០០​នាក់ បាន​ទៅដល់​បង់​ក្លា​ដែ​ស ចាប់តាំងពី​ការវាយប្រហារ​របស់​ក្រុម​ជន​សកម្មប្រយុទ្ធ​ទៅលើ​កងសន្តិសុខ​មី​យ៉ាន់​ម៉ា​
​នៅ​រដ្ឋ​រ៉ា​ឃី​ន កាលពី​ថ្ងៃទី​២៥​ខែសីហា បាន​បណ្តាលឱ្យ​មានការ​វាយប្រហារ​បង្ក្រាប​ដ៏​ខ្លាំង​ដោយ​កងទ័ព