ក្រុម​ឧទ្ទាម​វាយប្រហារ​ទៅលើ​អាកាសយានដ្ឋាន​អា​រ៉ាប៊ីសាអូឌីត​បណ្តាលអោយ​របួស​២៦​នាក់​

253
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា យ៉ាងហោច​ណាស់​ជន​ស៊ីវិល​២៦​នាក់​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ដោយ​ក្រុម​ចលនា​ឧទ្ទាម​យេ​ម៉ែន​Houthi​លើ​អាកាសយាន​​ដ្ឋា​ន​មួយ​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃ​ពុធ​ទី​១២​មិថុនា​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយ​ថា​ថា​ស្ត្រី​៣​នាក់​និង​កូន​២​នាក់​ស្ថិតក្នុង​ចំណោម​អ្នករងរបួស​ទាំងនោះ នៅពេល​កន្លែង​អ្នកដំណើរ​មក​ដល់​នៅ​អាកាស​យាន​​ដ្ឋា​ន​ក្រុង​Abha នេះ​ត្រូវបាន​វាយប្រហារ​ចំ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​

​ក្រុម​ឧទ្ទាម​Houthi បាន​និយ​យាថា​ពួក​គេ​បាញ់​មី​ស៊ី​ល​ទៅលើ​អាកាសយានដ្ឋាន​នោះ​។​

​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ដឹកនាំ​ក្រុម​កងទ័ព​ចម្រុះ​នៃ​បណ្តា​រដ្ឋ​អារ៉ាប់​ដែល​គាំទ្រ​រដ្ឋាភិបាល​យេ​ម៉ែន​ក្នុង​សង្គ្រាម​អស់​រយៈពេល​៤​ឆ្នាំ​របស់​ខ្លួន​ក្នុង​ការប្រឆាំង​ក្រុម​ឧទ្ទាម​Houthi​នេះ​។​

​ប្រទេស​យេ​ម៉ែន​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ជម្លោះ​ដែល​បាន​រីកធំឡើង កាលពី​ខែ​មីនា​ឆ្នាំ​២០១៥ នៅពេល​ក្រុម​ឧទ្ទា​នេះ​មបាន​កាន់កាប់​តំបន់​ជាច្រើន​នៅ​ភាគ​ខាងលិច​នៃ​ប្រ​​ទេ​ស​នេះ​និង​បាន​បង្ខំ​ឱ្យ​ប្រធានាធិបតី​លោក Abdrabbuh Mansour Hadi រត់​ភៀសខ្លួន​ទៅ​បរទេស​។​

​ដោយ​ព្រួយបារម្ភ​អំពី​ការកើតឡើង​នៃ​ក្រុម​មួយ​ដែល គេ​ជឿ​ថា​ត្រូវបាន​គាំទ្រ​ដោយ​អ៊ីរ៉ង់​នោះ អា​រ៉ាប៊ីសាអូឌីត​និងរ​ដ្ឋ​អារ៉ាប់​ចំនួន​៨​ផ្សេងទៀត​បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធ​នា​​ការវាយប្រហារ​តាម​អាកាស​ដើម្បី​ជួយ​រដ្ឋាភិបាល​របស់​លោក Abdrabbuh ឱ្យ​ដំណើរការ​ឡើងវិញ​៕​ដោយ​៖​សុខា​/sn

២៦​នាក់​រង​របួស​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ក្រុម​ឧទ្ទាម​យេ​ម៉ែន​វាយប្រហារ​ដោយ​មី​ស៊ី​ល​ទៅលើ​អាកាសយានដ្ឋាន​ក្រុង​Abha ប្រទេស​អា​រ៉ាប៊ីសាអូឌីត