ក្រុម​ឧទ្ទាម​ស៊ី​រី​ចាប់ផ្តើម​ការចរចា​បទ​ឈប់​បាញ់​ឡើងវិញ បន្ទាប់ពី​យន្តហោះ​ចម្បាំង​វាយប្រហារ​ខ្លាំង​នៅ​ភាគខាងត្បូង​ស៊ី​រី​

3046
ចែករម្លែក

​ក្រុម​ឧទ្ទាម​ស៊ី​រី បាន​ព្រមព្រៀង​ចាប់ផ្តើម​ធ្វើការ​ចរចា​ឡើងវិញ​អំពី​បទ​ឈប់​បាញ់​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​នៅ​តំបន់​ភាគ​និរតី​នៃ​ប្រទេស​ស៊ី​រី គឺ​មួយថ្ងៃ បន្ទាប់ពី​មានការ​វាយ​​ប្រហារ​តាម​អាកាស​ដ៏​ខ្លាំង​និង​ការបាញ់​កាំ​ង​ភ្លើង​ធំ​ទៅលើ​តំបន់​នោះ​។​

​កងទ័ព​គាំទ្រ​រដ្ឋាភិបាល​និង​កងទ័ព​រុស្ស៊ី បាន​បង្កើន​ការវាយប្រហារ​ទៅលើ​ទីក្រុង​ទាំងឡាយ​ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ខេ​តុ្ត​Deraa កាលពី​ថ្ងៃ​ពុធ នៅពេលដែល​​សំណើ​ចរចា​របស់​ពួកគេ ត្រូវបាន​បដិសេធ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​ឧទ្ទាម​នេះ បាន​និយាយថា ពួកគេ​នៅ​វិលត្រឡប់​ទៅរក​តុ​ចរចា​វិញ​។​

​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣២០.០០០​នាក់ បាន​រត់​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ ចាប់តាំងពី​រដ្ឋាភិបាល​នេះ​បានធ្វើការ​វាយប្រហារ​នៅ​តំបន់​នោះ អស់​រយៈពេល​២​សប្តាហ៍​កន្លងទៅ​។​

​ជនភៀសខ្លួន​ជាច្រើន​នាក់​បាន​ជាប់​នៅ​ជំរំ​បណ្តោះអាសន្ន​នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​ហ្ស៊​កដា​នី​និង​ខ្ពង់រាប​Golan ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល​។​ ប្រទេស​ទាំង​២​នេះ បាន​បដិសេធ​មិន​អនុញ្ញាតឱ្យ​ក្រុម​ជនភៀសខ្លួន​ទាំងនេះ ចូល​ទេ ដែល​បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​វិបត្តិ​ជំនួយ​មនុស្សធម៌​។

​មនុស្ស​ចំនួន​១៥០​នាក់​ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល ត្រូវបាន​សម្លាប់​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​៕​ដោយ​៖​សុខា​/SN

​ការវាយប្រហារ​លើ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ខេត្ត​Deraa ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ជាការ​វាយប្រហារ​ដ៏​ខ្លាំង​បំផុត​ក្នុង​រយៈពេល​២​សប្តាហ៍​កន្លងទៅ