ក្រុម​ឧទ្ទាម​ស្ទាក់​វាយប្រហារ​ទាហាន​ព្រំដែន​នៅ​ថៃ​ភាគ​ខា​ត្បូង​

492
ចែករម្លែក
  • 86
    Shares

​កាសែត​Bangkok Post បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មករា​ថា​ប៉ូលិស​ថៃ​ជឿថា ពួក​អ្នកបះបោរ​បាន​ល្បួង​និង​សម្លាប់​មន្ត្រី​ល្បាត​ម្នាក់​នៅតាម​ផ្លូវ​ដាច់ស្រយាល​​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​Yala នៅក្បែរ​ព្រំដែន​ម៉ាឡេស៊ី​។​

​កាសែត​នេះ​បាន​និយាយថា ប៉ូលិស​ល្បាត​ព្រំដែន​នេះ ឈ្មោះ Maj Pirunrat Putthisiri ត្រូវបាន​រាយការណ៍​ដោយ​ពួក​អ្នកស្រុក ប្រាប់​ប៉ូលិស​អំពី​ធុង​ហ្គាស​​ដ៏​សង្ស័យ​មួយ​នៅ​ជិត​ផ្លូវ​នោះ​។​ពួក​បះបោរ​មួយក្រុម​បាន​ស្ទាក់​វាយប្រហារ​មន្ត្រី​នោះ នៅពេល​គាត់​បាន​ទៅដល់​កន្លែងកើតហេតុ​នេះ​។​

​ប៉ូលិស​បាន​រកឃើញ​ម៉ូតូ​របស់គាត់ ប៉ុន្តែ​កាំភ្លើង​និង​អាវ​ការពារ​គ្រាប់កាំភ្លើង​របស់គាត់ បាន​បាត់ ។​ធុង​នោះ មានតែ​ខ្សាច់​។​

​ក្រុម​បំបែក​ខ្លួន​អ៊ីស្លាម​ម៉ា​ឡេ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​វាយប្រហារ​ទៅលើ​ក្រុម​សន្តិសុខ​និង​ព្រះសង្ឃ​នៅ​បណ្តា​ខេត្ត​នានា​នៅ​ភាគខាងត្បូង​ថៃ​ដែល​ពួកគេ​ចាត់ទុកថា​​ជា​ដែនដី​របស់ខ្លួន​តែ​ត្រូវ​កាន់កាប់​ដោយ​រដ្ឋ​ដែលមាន​អ្នក​កាន់សាសនា​ពុទ្ធ​ច្រើន​បំផុត​។

​កាលពីដើម​ខែមករា ជនប្រដាប់អាវុធ​មួយក្រុម​បាន​វាយប្រហារ​វត្ត​មួយ​នៅ​ខេត្ត​Narathiwat នៅ​ជិត​ខេត្ត​នេះដែរ ដោយ​បាញ់សម្លាប់​ព្រះសង្ឃ​២​អង្គ​និង​ធ្វើឱ្យ​របួស​២​នាក់​ទៀត​៕ដោយ៖សុខា/sn

ប៉ូលិស​ថៃ ឈរ​យាម​និង​ពិនិត្យ​កន្លែង​វាយប្រហារ​មួយ​នៅ​ថៃ​ខាងត្បូង