ក្រុម​ឧទ្ទាម​ហ្វីលីពីន​ប្រកាស​បទ​ឈប់​បាញ់​ដោយ​ធ្វើ​តាម​ការអំពាវនាវរ​បស់​ប្រមុខ​ដឹកនាំ​អង្គការសហប្រជាជាតិ​

81
ចែករម្លែក

​ក្រុម​ឧទ្ទាម​កុម្មុយនីស្ត​នៅ​ប្រទេស​ហ្វីលីពីន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​២៥​ខែ​មីនា​ថា​ពួកគេ​នឹង​ពិនិត្យមើល​បទ​ឈប់​បាញ់​ដោយ​អនុលោម​តាម​ការ​អំពា​វ​​នាវ​របស់​ប្រមុខ​ដឹកនាំ​អង្គការសហប្រជាជាតិ​ដែល​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការប៉ះទង្គិច​ប្រដាប់អាវុធ​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បា​តកូវីត​១៩​។​

​ក្រុម​ឧទ្ទាម​កងទ័ព​ប្រជាជន​ថ្មី​នេះ បាន​បញ្ជា​ឱ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​និង​ការផ្លាស់ប្តូរ​ទៅ​ទីតាំង​ការពារ​ខ្លួន​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃទី ១៥ ខែ​មេសា​។​

​ក្រុម​ឧទ្ទាម​នេះ បាន​និយាយ​ថា​បទ​ឈប់​បាញ់​នេះ​គឺជា​ការឆ្លើយតប​ដោយ​ផ្ទាល់​ទៅ​នឹង​ការអំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​របស់​អគ្គលេខាធិកា​រ​អង្គការ​សហ​ប្រជា​​ជាតិ អោយ​មាន​បទ​ឈប់​បាញ់​ជា​សកល​រវាង​ភាគី​ជម្លោះ​ទាំងឡាយ​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​មេ​រោគរាតត្បាត​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​និយាយ​នៅ​អំឡុង​កិច្ចប្រជុំ​មួយ​អំពី​ជម្ងឺ​កូវី​ត​១៩​នៅ​ទីស្នាក់ការ​ធំ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ទីក្រុង​​ហ្សឺ​ណែវ កាលពី​ថ្ងៃទី​២៤​ខែ​កុម្ភៈ​ឆ្នាំ ២០២០