ក្រុម​.​ឱ​ម៉ា​ល់​FC ក្លាយជា​ម្ចាស់​ពានរង្វាន់​បាលទាត់ អា​ឃ្វ័​រ​រៀស (Aquarius Cup) ឆ្នាំ​២០២០

196
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​នៅ​ទីបំផុត ម្ចាស់​ពានរង្វាន់​បាល់ទាត់​អា​ឃ្វ័​រ​រៀស​ឆ្នាំ​២០២០ (Aquarius Cup 2020)​លើក​ទី​២​បាន​រកឃើញ​ហើយ​គឺ​បាន​ទៅលើ​ក្រុម​ឱ​ម៉ា​ល់​FC​។​កម្មវិធី​បិទ​ការប្រកួត​និង​ប្រគល់​ពានរង្វាន់​អា​ឃ្វ័​រ​រៀស​ឆ្នាំ​២០២០​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា​បាន​ប្រព្រឹត្តឡើង​ដោយមាន​ការចូលរួម​ពី​លោក​នួន​ផា​រ័ត្ន​អភិបាលរង​រាជធានី​ភ្នំពេញ​និង​លោក​មាស​វុត្ថា​នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​ក្នុង​បរិវេណ​តារាង​បាល់ទាត់​នៃ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​។

​លោក​អភិបាលរង​ក៏បានផ្តល់​កិត្តិយស​ប្រគល់​ពាន​អា​ឃ្វ័​រ​រៀស​ឆ្នាំ​២០២០​ព្រម​ជាមួយនឹង​ទឹកប្រាក់​រង្វាន់​ចំនួន​២០​លាន​រៀល​ដល់​ក្រុម​ជើងឯក​ដែល​បាន​ក្លាយជា​ម្ចាស់​ពាន​បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ជា​បន្តបន្ទាប់ ក្នុងចំណោម ៣២ ក្រុម ដែលមាន​រហូតដល់ ៦៨ ប្រកួត ក្នុង​រយៈពេល ៤ សប្តាហ៍ គិត​ចាប់​ពីថ្ងៃ​ប្រកាស​បើក​ការប្រកួត​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩​។​

​ទឹកប្រាក់​រង្វាន់​សរុប​ចំនួន ៤០​លាន​រៀល​នឹងត្រូវ​ប្រគល់ជូន​ក្រុម​ឆ្នើម​ចំណាត់ថ្នាក់​លេខ​១​ដល់​លេខ​៤ ក្រុមបាល់ទាត់​គំរូ​១​ក្រុម​កីឡាករ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​ជាងគេ​១​រូប​និង​ក្រុម​អាជ្ញាកណ្តាល​ល្អ​ចំនួន​១​ក្រុម​។​ពានរង្វាន់​បាល់ទាត់​អា​ឃ្វ័​រ​រៀស​(AquariusCup)​គឺជា​គំនិត​ផ្តួចផ្តើម​មួយ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​ដោយ​ឈរលើ​ចក្ខុវិស័យ​យូរអង្វែង​របស់​ក្រុមហ៊ុន​ក្នុងការ​ចូលរួម​លើកកម្ពស់​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។​

​គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​នេះ​ក៏ដូចជា​ជំរុញឱ្យមាន​សុខុមាលភាព​សង្គម​ព្រមទាំង​ផ្តល់ឱកាស​ដល់​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​មិនមែន​អាជីព​ក្នុងការ​ចូលរួម​ប្រកួត​ដើម្បី​សុខភាព​និង​កសាង​មិត្តភាព​។​ជាពិសេស​សម្តែង​នូវ​ឆន្ទៈ​គាំទ្រ​របស់​ក្រុមហ៊ុន​ចំពោះ​គោលនយោបាយ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុងការ​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​ក៏ដូចជា​ត្រៀមខ្លួន​ប្រកួត​និង​ទទួល​ស្វាគមន៍​SEAGAMES​ឆ្នាំ​២០២៣​ដែលមាន​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។


​អា​ឃ្វ័​រ​រៀស​បំបាត់​ភាព​ស្រេកទឹក​និង​បំពេញ​ជាតិ​ទឹកបាន​ឆាប់រហ័ស​ដល់​រាងកាយ​។​ផលិតផល​អា​ឃ្វ័​រ​រៀស​ត្រូវបាន​ណែនាំ​មក​ទីផ្សារ​កម្ពុជា​លើកដំបូង​នៅក្នុង​ឆ្នាំ​2014​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​ហើយ​ផលិតផល​នេះ​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​និយម​លេង​កីឡា​ដែល​ពួកគាត់​កំពុង​ស្វែងរក​ប្រភេទ​ភេសជ្ជៈ​ដែល​បំពេញ​ជាតិ​ទឹក​ត្រឡប់មក​រាងកាយ​វិញ​គឺ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​អាកាសធាតុ​ត្រូ​ពិ​ក ដូច​កម្ពុជា​យើង​នេះ​។​

​អា​ឃ្វ័​រ​រៀស​គឺជា​ពាណិជ្ជសញ្ញា​មួយ​ក្នុងចំណោម​ពាណិជ្ជសញ្ញា​ល្បីៗ​ចំនួន​២០​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ហើយ​បាន​ក្លាយជា​ពាណិជ្ជសញ្ញា​ដែល​ឈានមុខ​គេ ចំណាត់ថ្នាក់​លេខ​១​ផ្នែក​បំពេញ​ជាតិ​ទឹក នៅក្នុង ប្រទេស​ជប៉ុន​។ នៅ​ប្រទេស​កម្ពុជា អា​ឃ្វ័​រ​រៀស គឺជា​ពាណិជ្ជសញ្ញា​ដ៏​មាន​ប្រជាប្រិយភាព និង​លេចធ្លោ ក្នុងចំណោម​ប្រភេទ​ផលិតផល ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​។​

​អា​ឃ្វ័​រ​រៀស ផ្សំ​ឡើង​ពី​គ្រឿងផ្សំ​ជាច្រើន​រួមមាន​៖ អំបិល សូ​ដ្យូ​ម វីតាមីន B (B3, B5, B6, B12) ជាតិ​ស្ករ​ហ្វ្រូ​ច​តូ​ស​ប៉ូ​តា​ស្យូ​ម​ផូស្វាត​និង​ហ្គា​រ៉ា​ណា​ដែល​ជួយ​កាត់បន្ថយ​អារម្មណ៍​នឿយហត់​អស់កម្លាំង​។​អា​ឃ្វ័​រ​រៀស​អាចជួយ​ដល់​រាងកាយ​ឱ្យ​ងាយ​ឆាប់​ស្រូបយក​សារធាតុចិញ្ចឹម​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទៅកាន់​សរសៃឈាម​។​លើសពីនេះទៅទៀត​សូ​ដ្យូ​ម​គឺជា​ជាតិ​រ៉ែ​ចម្បង​មួយ​ប្រភេទ​ដែល​ងាយ​បាត់បង់​តាមរយៈ​ការបញ្ចេញ​ញើស​វា​មាន​វត្តមាន​នៅក្នុង​អា​ឃ្វ័​រ​រៀស​ដែល​អាចជួយ​ឱ្យ​រាងកាយ​របស់​យើង​រក្សា​នូវ​ជាតិ​ទឹក និង​បំពេញ​មកវិញ​នូវ​ការបាត់បង់​ជាតិ​ទឹក​។​

​បច្ចុប្បន្ន​អា​ឃ្វ័​រ​រៀស​មាន​ក្នុង​ចំណុះ​៣៣០​មី​លី​លីត្រ​ជា​កំប៉ុង​និង​ប្រភេទ​ដប​ប្លា​ស្ទិ​ច​៣៩០​មី​លី​លីត្រ​ហើយ​សំបក​វេច​ខ្ចប់​នីមួយៗ​នៃ​អា​ឃ្វ័​រ​រៀស​មាន​បញ្ជាក់​យ៉ាង​ទូលំទូលាយ​អំពី​ព័ត៌មាន​គ្រឿងផ្សំ​ព្រមទាំង​អាហារូបត្ថម្ភ​។​អា​ឃ្ច័​រ​រៀស ជា​ដៃគូ​របស់​អ្នកកីឡា​គ្រប់​ជាតិ​សាសន៍​៕S/