ក្រុម​TN Kandal “A”​ដឹក​ដៃជើង​ខ្លាំង​បី​ក្រុម​ទៀត​នៃ​ទីលាន​ Tiger Street Football Festival 2019​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ភ្នំពេញ

409
ចែករម្លែក

ដោយ:ក្រុមហ៊ុន​/​កណ្តាល ​៖ ​ព្រឹត្តិការណ៍​ការប្រកួត​នៃ​ក្របខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 បាន​រកឃើញ​បេក្ខជន​បួន​ក្រុម​ទៀត​ខណៈ​ក្រុម TN Kandal “A” រក្សា​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល​បន្ទាប់​យកឈ្នះ​លើ​ក្រុម SERV “A” ៣​ទល់​២​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នាយ​ប់​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០១៩​នេះ​នៅ​មណ្ឌល​ទី​៨​នា​សួនច្បារ​ច្រមុះជ្រូក​មាត់ទន្លេ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​ដោយ​ការប្រកួត​មាន​៤៦​ក្រុម​។​

​សម្រាប់​ក្រុម TN Kandal “A” មុននឹង​បាន​គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល​ដោយ​យកឈ្នះ​ក្រុម Blue Moon “A” លទ្ធផល​៥​ទល់​២​និង​ក្រុម SERV “A” យកឈ្នះ​ក្រុម​ព្រែកប្រា​កីឡា “A”​លទ្ធផល​៤​ទល់​៣​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​ចំពោះ​ផ្តាច់ព្រ័ត្រ​ក្រុម TN Kandal “A” យកឈ្នះ​លើ​ក្រុម SERV “A” ៣​ទល់​២​ហើយ​ក្រុម​ព្រែកប្រា​កីឡា “A” ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​ឈ្នះ​ក្រុម​ក្រុម Blue Moon “A” លទ្ធផល​៣​ទល់​២​។​

ចំពោះ​រង្វាន់​ក្រុម​ជើងឯក​មណ្ឌលកណ្តាល​គឺ​ក្រុម TN Kandal “A” ទទួលបាន​ប្រាក់ រង្វាន់​១,០០០​ដុល្លារ​ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម SERV “A” ប្រាក់រង្វាន់​៧០០​ដុល្លារ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​ក្រុម​ព្រែកប្រា​កីឡា “A”​ប្រាក់រង្វាន់​៣៥០​ដុល្លារ​ក្រុម​ចំណាត់ថ្នាក់​លេខ​៤​បាន​ទៅលើ​ក្រុម Blue Moon “A” ទទួលបាន​ប្រាក់ រង្វាន់​១៥០​ដុល្លារ​។​

​ដោយឡែក​មណ្ឌល​ខេត្តកណ្តាល​ដែលជា​មណ្ឌល​ទី​៨​នេះ​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​យក​៤​ក្រុម​ដើម្បី​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី​១៦​និង​ទី​១៧​មីនា​២០១៩​ខាងមុខនេះ​ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក​គឺ​កីឡាករ​បាល់ទាត់ Ronaldinho​។​

បន្ទាប់ពី​ការប្រកួត​បានបញ្ចប់​ក៏មាន​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នាពេល​រាត្រី​ដោយមាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា​រួមមាន​លោក​ព្រាប​សុវត្ថិ​កញ្ញា​ពេជ្រ​សោភា​លោក​នី​រតនា​កញ្ញា​ឈិន​ម៉ា​និ​ចក​ញ្ញា​រ៉េ​តស៊ូ​ហ្សា​ណា​និង​ឌី​ជេ​Maily​។​ហើយ​តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធសឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍​ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ក្រុង​តាខ្មៅ​សប្បាយរីករាយ​និង​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយរីករាយ​គ្រប់គ្នា​ពេញ​ខាងមុខ​ឆាក​តន្ត្រី​។​

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើម កំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី​ និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ​ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ​និង​គុណភាព​។​ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH៕​B/