ក្រុ​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បដិសេធ​មិនបាន​ធ្វើ​បក្ស​ប្រហារ ឬ​ប្រឆាំង​ការរួបរួម​

525
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ ក្រុមមន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​មួយ ចំនួន​បានធ្វើការ​បដិសេធថា មិនបាន​ធ្វើ​បក្ស​ប្រហារ ឬ​ប្រឆាំង​ទៅនឹង​ការ​បង្រួប​បង្រួប​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ណុប សុធា​រិ​ទ្ធ អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ​។​

​ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លេចឮ​ព័​ត៌​មាន​ថា មាន​ក្រុមមន្ត្រី​ជាន់ខ្ពស់​មួយចំនួន​គ្រោង​បក្ស​ប្រហារ​ទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ពី​ប្រធានស្តីទី និង​ប្រឆាំង​ការរួបរួម​រវាង​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​

ប្រធាន​ក្រុមការងារ និង​ប្រធាន​ក្រុម​ប្រតិបត្តិការ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទាំង​២៥ រាជធានី ខេត្ត បានមក​ប្រមូល​ផ្តុំគ្នា​នៅមុខ​ស្នាក់ការ​កណ្តាល​គណ បក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ (រូបថតមុនីរ័ត្ន)

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា នេះ ប្រធាន​ក្រុមការងារ និង​ប្រធាន​ក្រុម​ប្រតិបត្តិការ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទាំង​២៥ រាជធានី ខេត្ត បានមក​ប្រមូល​ផ្តុំគ្នា​នៅមុខ​ស្នាក់ការ​កណ្តាល​គណ បក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ប៉ុន្តែ​ស្នាក់ការ​បក្ស​ត្រូវ​បិទទ្វារ​មិនអោយ​ចូល​ជួន​ជុំគ្នា ដោយមាន​ការដាក់​ក្រុម​អង្គរក្ស​ការពារ​នៅ​ខាងក្នុង​។​


​លោក​ណុប សុធា​រិ​ទ្ធ បាន​បញ្ជាក់ថា “​ការ​មកជួបជុំ​នេះ មិនមែន​មក​ធ្វើ​បក្សប្រឆាំង បក្ស​ប្រហារ​អ្វី​ទេ​។ ខ្ញុំ​សោកស្តាយ​កាលពី​ព្រលប់​ថ្ងៃទី​១៦ វិច្ឆិកា ដោយសារ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្ដីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រើ​កងកម្លាំង​មួយចំនួន​ឲ្យ​ចូលមក​ហ៊ុ​ព័ន្ធ​ស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ខ្ញុំ​មិនដឹងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដាក់​កម្លាំង​មក​ព័ន្ធ​ស្នាក់ការ​បក្ស​រឿង​អ្វី​ទេ​។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅតែ​ប្រើ​អំណាច​ដែល​ខុសច្បាប់ និង​ខុស​លក្ខន្តិកៈ​បក្ស​ត្រង់​ប្រការ​២៤”​។​

ប្រធាន​ក្រុមការងារ និង​ប្រធាន​ក្រុម​ប្រតិបត្តិការ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទាំង​២៥ រាជធានី ខេត្ត បានមក​ប្រមូល​ផ្តុំគ្នា​នៅមុខ​ស្នាក់ការ​កណ្តាល​គណ បក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ


​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ប្រធានស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានប្រកាស​បិទ​ទីស្នាក់ការ​គណបក្ស​ស​ហ្វ៊ុនស៊ិនប៉ិច​បណ្តោះអាសន្ន​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១ បិទមុខ​ស្នាក់ការ​បក្ស​។​
​ការបិទ​ស្នាក់ការ​បណ្តោះ​អាសន្ន​នេះ គឺ​ស្រប​ពេលដែល​ប្រធាន​ក្រុមការងារ និង​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តាម​បណ្តា​រាជធានី ខេត្ត ឡើងមក​ជួបជុំគ្នា​ដើម្បី​ប្រជុំ​នៅ​ស្នាក់ការ​គណបក្ស តែ​ត្រូវ​បិទទ្វារ​។​


យោងតាម​សេចក្តីជូនដំណឹង​ស្តីពី​ការបិទជា​បណ្តោះ​អាសន្នទី​ស្នាក់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា “​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ សូម​ជម្រាបជូន សមាជិក សមាជិកា​គណបក្ស​ទាំងអស់ និង សាធារណៈជន មេត្តា​ជ្រាបថា ទី​ស្នាក់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​អាស័យដ្ឋាន ផ្ទះ​លេខ ៥៩ ផ្លូវលំ ក្រុមទី​១ ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ត្រូវបាន​ផ្អាក​សកម្មភាព​ការងារ​និង​បិទទ្វារ ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​”​។​
​សមាជិក​ឡើងមក​ប្រជុំបាន​និយាយថា ពួកគាត់​មិនដឹង​មូលហេតុ​ពិតប្រាកដ​នៅ​លារ​បិទ​ស្នាក់​ការមិន​ឲ្យ​សមាជិក​ចូល​នោះទេ​៕សរន

ប្រធាន​ក្រុមការងារ និង​ប្រធាន​ក្រុម​ប្រតិបត្តិការ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទាំង​២៥ រាជធានី ខេត្ត បានមក​ប្រមូល​ផ្តុំគ្នា​នៅមុខ​ស្នាក់ការ​កណ្តាល​គណ បក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ