ក្រូ​អាស៊ី​បំបាក់​រុស្ស៊ី​ដោយ​ការទា​ត់បាល់​១១​ម៉ែត្រ អង់គ្លេស​ស៊ី​ស៊ុយអែត​២-០

1245
ចែករម្លែក

​គូប្រកួត​វគ្គ​១​ភាគ​៤​ផ្តាច់​ព្រាត់ រុស្ស៊ី​និង​ក្រូ​អាស៊ី បាន​ឈាន់ដល់​ការសំរេច​ចាញ់ឈ្នះ​ដោយ​ការទា​ត់បាល់​១១​ម៉ែត្រ​កាលពី​យប់​ថ្ងៃ​សៅរ៍ ក្រោយ​ក្រុម​ទាំង​២​ប្រកួត​បាន​​លទ្ធផល​ស្មើ​២-២​នៅ​ចប់​ម៉ោង​បន្ថែម​នៅ​កីឡដ្ឋាន​Fisht Stadium​ក្នុង​ក្រុង​សូ​ជី​។​

​ការប្រកួត​បានចាប់ផ្តើម​ដ៏​តានតឹង​រវាង​ក្រុម​ទាំងពីរ ទោះជា​យ៉ាងណា​ខ្សែបំរើ​រុស្ស៊ី​Denis Cheryshev​រកបាន​គ្រាប់​ទី​១​នៅ​នាទី​៣១ ដោយ​ការ​ទាត់​ជើងឆ្វេង​ពី​ចម្ងាយ​។​ខ្សែ​​ប្រយុទ្ធ​ក្រូ​អាស៊ី Andrej Kramaric​បាន​តាម​ស្មើ នៅ​ប៉ុន្មាន​នាទី​មុនពេល​សម្រាក​តង់​ទី​១ ដោយសារតែ​កំហុស​ខ្សែការពារ​។​

​ក្រោយ​ការប្រកួត​៩០​នាទី ការប្រកួត​បានបញ្ចប់​ត្រឹម​ស្មើ​១-១ ជាហេតុ​នាំអោយ​មានការ​បន្ថែម​ម៉ោង​។​ខ្សែការពារ​ក្រូ​អាត​បាន​ជួយ​អោយ​ក្រុម​នាំមុខ​២-១​នៅ​នាទី​១០១​ដោយ​ការ​តែ​តបាល់​ចូល​កាច់ជ្រុង​ទី​តែ​ខ្សែការពារ​រុស្ស៊ី​ក៏បាន​តាម​ស្មើ នៅ​នាទី​១១៥​។​

​ក្នុងការ​ទាត់​បាល់​១១​ម៉ែត្រ អ្នកចាំទី​Ivan Rakitic របស់​ក្រូ​អាស៊ី​បាន​ជួយ​អោយ​ក្រុម​ឈ្នះ​៤-៣​និង​នាំ​ក្រុម​ចូលទៅក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ​។​

​ក្រូ​អាស៊ី ត្រូវ​ប៉ះ​ជាមួយ​អង់គ្លេស​ដែល​បាន​ស៊ី​ស៊ុយអែត​២-០​នៅ​ថ្ងៃ​១១​កក្កដា​។​

​ប្រធានាធិបតី​ក្រូ​អាស៊ី Kolinda Grabar-Kitarovic​និង​នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry Medvedev បាន​ចូលរួម​ទស្សនា​ការប្រកួត​ដោយផ្ទាល់​។​គេ​ថា​ប្រធានាធិបតី​រុស្ស៊ី​​លោក Vladimir Putin បាន​ចាប់អារម្មណ៍​ចំពោះ​ការលេង​របស់​ក្រុម​ជំរើសជាតិ​រុស្ស៊ី​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយនេះ និង​បាន​អញ្ជើញ​កីឡាករ​និង​គ្រូបង្វឹក​អោយទៅ​ពិភាក្សា​​អំពី​លទ្ធ​ល​FIFA World Cup នៅ​វិមាន​ក្រឹម​ឡាំង​៕​ដោយ​៖​វាសនា​