ក្រើនរំលឹក​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​រួមគ្នា​ទប់ស្កាត់​និង​លប់បំបាត់​គ្រឿងញៀន​

580

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​មន្ត្រី​សមត្ថកិច្ច​មន្ត្រី​អាជ្ញាធរ​និង​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមសហការ​គ្នា​ក្នុងការ​ទប់ស្កាត់​និង​លប់បំបាត់​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យមាន​ប្រសិទ្ធិភាព​។

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ក្រើនរំលឹក​បែបនេះ​នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ។​
​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​ទៀតថា គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​និង​ទទួលខុសត្រូវ​នៅលើ​ដែន​សមត្ថកិច្ច​របស់ខ្លួន​បន្ថែមទៀត ។​

ទាំង​ការងារ​ពង្រឹង​យន្តការ​ក៏ដូចជា​ការលើកកម្ពស់​ប្រសិទ្ធភាព នៃ​ការអនុវត្តន៍​គោលនយោបាយ​​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បទបញ្ជា​លេខ​០១​ស្តីពី​វិធានការ​ពង្រឹង​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ទៅតាម​តួនាទី​និង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​ជាមួយនេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ឆ្លើយតប​និង​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធិភាព ។ ត្រូវ​ចាត់ទុកថា​បញ្ហារ​គ្រឿងញៀន​ជា​បញ្ហា​អទិភាព​មួយ ក្នុងចំណោម​បញ្ហា​អទិភាព​នានា នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដែល​ត្រូវធ្វើ​ការដោះស្រាយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡុ​ច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា​ដល់​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ខេត្តកំពង់ឆ្នាំង​បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​៦៤​ករណី ។​ករណី​ជួញដូរ​៥៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១០៤​នាក់ ស្រី​៦​នាក់​។ ករណី​
​ប្រើប្រាស់​៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤៣​នាក់​។​

​លោកស្នងការ​បានអោយ​ដឹង​ទៀតថា​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន​(ICE)​ទម្ងន់​១៨៤,៣២​ក្រាម ថ្នាំញៀន​WY​ចំនួន​១​គ្រាប់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​៣ រថយន្ត​២​គ្រឿង ម៉ូតូ​២៣​គ្រឿង ទូរស័ព្ទ​៨៤​គ្រឿង កាំភ្លើង​កែច្នៃ​ចំនួន​២​ដើម ដាវ​១០​ដើម កាំបិត​២​លុយ​ខ្មែរ​ចំនួន​១.១៤០.០០០​រៀល​និង​១០​ដូ​ល្លារ ៕S/​

​ក្រើនរំលឹក​ដល់​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​រួមគ្នា​ទប់ស្កាត់​និង​លប់បំបាត់​គ្រឿងញៀន​