ក្រោយកាប់គេឲ្យរបួសបាន២ថ្ងៃត្រូវប៉ូលិសស្រុកបាណន់ចាប់ខ្លួនបានបញ្ជូនទៅការិយាល័យជំនាញខេត្ត

534
ចែករម្លែក

ដោយៈគ្រញូង/បាត់ថំបង ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកាលពីព្រឹកថ្ងៃទី២៤ ខែឩសភា ឆ្នាំ២០១៩ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការខេត្ត​ពីបទហិង្សាមានស្ថានទម្ងន់ទោស ក្រោយពលកម្លាំងអធិការស្រុកបាណន់សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំតាគ្រាម ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៣ ខែឧសភា នៅចំណុចភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់។

លោកវរសេនីយ៍ឯក នាន់ វ៉ាន់ អធិការនគរបាលស្រុកបាណន់បានឲ្យដឹងថា ជនសង្ស័យ
ឈ្មោះលួន ថា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអូរតាញាឃុំតាគ្រាមស្រុកបាណន់។

ចំណែកជនរងគ្រោះឈ្មោះយ៉ម ឈួង ហៅស្រប ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិ ឃុំជាមួយជនសង្ស័យខាងលើ។

គូរបញ្ជាក់ថាហេតុការណ៍ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំការដូងក្រោយផ្ទះជនរងគ្រោះ ក្រុម១៤ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដោយជនសង្ស័យបានប្រើកាំបិតផ្គាប់កាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងនត្រង់ស្មាស្តាំហើយរត់គេចខ្លួនទៅលាក់ខ្លូននៅភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់។

លោកអធិការស្រុកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះរួចមកកម្លាំងជំនាញបានចេញស្រាវជ្រាវដោយសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាគ្រានរហូតឈានដល់ចាប់ខ្លួនបាននៅថ្ងៃទី២៣ ខែឧសភា។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយដារភាពថា ខ្លួនពិតបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដើម្បីសងសឹកគំនុំចាស់។

លោក ឈឿង គឹមសុង នាយការិយាល័យជំនាញបានបគ្ជាក់ថា ជនសង្ស័យត្រូវកម្លាំង
ជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕B/


#