ក្រោយពី​ចាប់​ក្រុមចោរប្លន់​បាន នាំខ្លួន​ទៅ​ឆែក​បន្ទប់ ស្តុក​សុទ្ធតែ​ដាវ​កាំបិត និង​សម្ភារៈ​ពាក់ព័ន្ធ​បទល្មើស​

704
ចែករម្លែក

​ដោយ : ​ចាន់តូ​/ ​ភ្នំពេញ ៖ ក្រុមចោរប្លន់​ម៉ូតូ​ពេល​រាត្រី ចំនួន​៥​នាក់ ក្រោយពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក្រាប​ចាប់ខ្លួនបាន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ហើយ​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​រួចមក រហូតដល់​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ បងធំ​ចោរប្លន់ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ឆែកឆេ​បន្ទប់​ជួល គ្រាន់តែ​បើកទ្វារ​ឃ្វាំ​ង ពុទ្ធោ ក្នុង​បន្ទប់​ស្តុក​សុទ្ធតែ​ដាវ និង​កាំបិត សម្ភារៈ​ពាក់ព័ន្ធ​ប្រ​ព្រឹ​ត្រ​បទល្មើស ។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា អញ្ចឹង​តើ បាន ក្រុមចោរប្លន់​មួយក្រុម​នេះ កាប់ វាយ​ប្លន់ ប្រជាពលរដ្ឋ​គ្មាន​ញញើត​ដៃ​សោះ ស្តុក​សុទ្ធតែ​អាវុធ (​ដាវ កាំបិត​កែរ​ច្នៃ​) សុ​ឹ​ង​រាល់​យប់​ទៅហើយ ក្រុម​ខាងលើ ដើរ​អុកឡុក កាប់ វាយ ប្លន់​ក្នុង​រាជធានី​ភ្នំពេញ ឥឡូវ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់ខ្លួនបាន​មួយក្រុម​តែម្តង ពួកគាត់​សាទរ រាល់​កិច្ចការងារ បង្ក្រាប​បទល្មើស របស់​សមត្ថកិច្ច មិនបាន​ទាំងស្រុង ក៏បាន​ធូរ​មួ​យក​ម្រឹត​ដែរ ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៥​នាក់ ទី​១ ឈ្មោះ នុត សិត ហៅ​អា​វែង ភេទ​ប្រុស ជា​បងធំ ប្រចាំ​ក្រុម អាយុ​២១​ឆ្នាំ មុខរបរ កម្មករសំណង់ ពេល​ថ្ងៃ ពេលយប់​ដើរ​ប្លន់ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ភូមិកំណើត​ភូមិ​ព្រៃធំ ឃុំ​ព្រៃធំ ស្រុក​កំពង​រោទ៍ ខេត្តស្វាយរៀង ។ ទី​២ ឈ្មោះ សៀម វណ្ណ​រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ជាង​ពិ​ដាន ស្នាក់នៅ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ មាន​ស្រុក កំណើត​នៅ​ភូមិ​គៀន​តា​សៀវ ឃុំ​ស្វាយ​យ៉ា ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ​ទី​៣ ឈ្មោះ សៀម វណ្ណ​រ៉ា ហៅ​ឆាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ ធ្វើ​ចោរ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​គៀន​តា​សៀវ ឃុំ​ស្វាយ​យ៉ា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ ទី​៤ ឈ្មោះ ម៉ៅ ថែ​ល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ទើប​ចូលរួម​ជា​សមាជិក​ក្រុម​ខាងលើ មាន​ស្រុកកំណើត ភូមិ ចំការ​គួ​យ ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ។ ទី​៥ ឈ្មោះ លៀប អុ​ី​សា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ សមាជិក​ក្រុម​ប្លន់ ស្នាក់​នៅផ្ទះ​ឡ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​លាន ឃុំ​រំលេច ស្រុក​សុ​ី​ធរ​កណ្តាល ខេត្តព្រៃវែង ។

​ក្រោយពី​ចាប់ខ្លួន បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​ប្លន់ យក​ម៉ូតូ​កាលពី​យប់​ថ្ងៃទី​២៤ ខែកក្កដា រួចមក លុះដល់​ព្រឹក ថ្ងៃទី​២៥​នាំ​បងធំប្រចាំ​ក្រុម ទៅ​ឆែក​បន្ទប់​ជួលនៅ​ភូមិ​ទួល​ពង្រ រកឃើញកាំបិតដាវ​ច្រើន​ដើម ស្លាក​លេខ ដែល​ជនសង្ស័យ​ដោះចេញក្រោយ​ប្លន់​ម៉ូតូ​បាន ចំនួន​៩​បន្ទះ និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត ហើយ​សមត្ថកិច្ច​ឃាត់​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​របស់បងធំ​ចោរប្លន់ ម្នាក់​ទៅ​សាកសួរ​ដែរ ៕​B