ក្រោយពី​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​តើ​ចង់​ច្រោះ​ជាតិពុល​ចេញ​ទេ​?

1161
ចែករម្លែក

​មនុស្ស​ប្រុស​ភាគច្រើន​ឱ្យតែ​មាន ការជួបជុំ​តែងតែ​ចៀស​មិនសូវ​ផុត​ទេពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ដើម្បី​បង្កើន​បរិយាកាស​នៃ​ការជជែក​គ្នា​កាន់តែ​សប្បាយ រីករាយ ។ យ៉ាងណាមិញ​នៅពេល ដែល​អ្នក​ឈានដល់​ការ​ញ៉ាំ​គ្រឿង ស្រវឹង​ច្រើនពេក​នោះ​អ្នក​អាច​នឹងមាន ការឈឺ​ក្បាល និង​មិន​ស្រួល​ក្នុង​ក្រពះ ដែរ​ដោយសារតែ​ជាតិពុល​កំពុងតែ ចាល​ក្នុង​ខ្លួន​ច្រើន ។

​ដូច្នេះ​រឿង​ដែល​ល្អ​បំផុត​ដែល​អ្នក​អាចធ្វើ​បាន គឺ​ច្រោះ​ជាតិពុល​នេះ ចេញពី​ក្នុង​ខ្លួន ។ តើ​គួរ​ធ្វើ​បែប ណា​ទើប​ល្អ​ទៅ​?
​ ​
​ញ៉ាំ​ទឹក​ធម្មតា​ឱ្យបាន​ច្រើន​
​គ្រឿង​ស្រវឹង​អាចធ្វើឱ្យ​រាង កាយ​ខ្សោះ​ជាតិ​ដោយសារតែ​វា​មាន​មុខងារ​ជា​សារធាតុ​ជំរុញ​ដល់ ការ​នោម ។ នេះ គឺជា​មូលហេតុ​ដែល​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ដើម្បី​ជំនួស​ជាតិ​ទឹក​ដែល​បាន បាត់បង់ ។ ក្រៅពី​ជួយ​ឱ្យ​រាងកាយ​បង្គ្រប់​ជាតិ​ទឹក​វា​ក៏​ជួយ​ច្រោះ​ជាតិពុល​ដែល​ធ្វើឱ្យ​អ្នក​ស្រវឹង ចេញពី​ក្នុង​ខ្លួន​បានដែរ ។
​ ​
​ញ៉ាំ​យ៉ា​អួរ ​ ​
​សរីរាង្គ​មួយ​ក្នុង​រាងកាយ​អាច ងាយ​នឹងរង​គ្រោះ​ក្រោយពី​ញ៉ាំ​គ្រឿង ស្រវឹង​ច្រើនពេក​គឺ​ក្រពះ ។ អ្នក​អាច​ស្តារ បញ្ហា​របស់​ក្រពះ​ឡើងវិញ​បាន​តាម រយៈ​ការបញ្ចូល​បាក់តេរី​ល្អៗ​ទៅក្នុង ខ្លួន​ជាពិសេស​ការ​ញ៉ាំ​យ៉ា​អួរ​តែម្តង ។ វា​នឹងមិន​ត្រូវការ​ពេល​ច្រើនឡើង​មុន​ពេលដែល​ប្រព័ន្ធ រំលាយ​អាហារ អ្នកត្រូវការ​ធ្វើការ​ម្តងទៀត ។

ត្រូវមាន​សកម្មភាព​រា​ង​កាយ
​ខណៈពេលដែល​ការ​ស្រវឹង អាចធ្វើឱ្យ​អ្នក​គេង​ច្រើនតែ​យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​សកម្មភាព រាងកាយ​ឱ្យបាន ច្រើន​ផង ។ បើសិនជា​អាច​ការហាត់ ប្រាណ​ក្នុង​កម្រិត​មធ្យម​តាមរយៈ​ការ ដើរ​ឬ​ជិះ​កង់​គួរតែ​ជា​រឿង​ល្អ​ដែល​គួរ ធ្វើ ។ ការហាត់​ប្រាណ​ពិត​ជាការ​ច្រោះ​ជាតិពុល​ដ៏​ល្អ​មួយ ដោយសារតែ​វា​ជួយ សម្រួល​ដល់​ការ​បញ្ចោ​ញ​ជាតិពុល​ដែល អ្នកមាន​ក្រោយពី​ញ៉ាំ​គ្រឿង​ស្រវឹង ច្រើនៗ​រួច ។
​ ​
ចៀសវាង​ការ​លេបថ្នាំ បំបាត់​ការឈឺចាប់
​ចូរ​ចាំ​ថា​ថ្លើម​របស់​អ្នក​នៅតែ​រវល់​ក្នុងការ​រំលាយ​គ្រឿង​ស្រវឹង​ដែល អ្នក​ផឹក​កាលពី​យប់មិញ ហើយ​វា​មិនមែន ជា​រឿង​ល្អ​ឡើយ​ក្នុង​ការប្រើ​ថ្នាំ​បំបាត់ ការឈឺចាប់​ព្រោះ​ថ្លើម​ត្រូវ​ការចំណាយ ពេលវេលា​រំលាយ​ថ្នាំ​នេះ​បន្ថែមទៀត ។ ដូច្នេះ​ចូរ​ចៀសវាង​ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​បើសិន ជា​អ្នក​មិន​ចង់ឱ្យ​ថ្លើម ខូច​កាន់តែខ្លាំង​ទៀត ។
​ ​
គេង​ឱ្យបាន​ច្រើន​បន្តិច
​បើសិនជា​វា គឺជា​ថ្ងៃ​ចុង​សប្តាហ៍ ហើយ​អ្នក​មិនមាន​គម្រោង​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ ចូរ​ពិចារណា លើ​ការ​គេង​បន្ថែម​ច្រើនជាង​មុន​ពីរ បី​ម៉ោង​ទៀត​ទៅ ។ ការចំណាយ​ពេល វេលា​គ្រប់គ្រាន់​ក្នុងការ​គេង​នឹង​ធ្វើឱ្យ រាងកាយ​មាន​ពេលវេលា​ជាសះស្បើយ​ពី​ការខូចខាត​ក្រោយ ពី​ញ៉ាំ​គ្រឿង ស្រវឹង​រួច​បាន ។ ជាមួយគ្នានេះដែរ ការ​គេង​អាចជួយ​បង្កើន​ថាមពល​មក វិញ​ផងដែរ​ក្រោយពី​ជាតិពុល​បាន​ច្រោះ​រួច ៕ ដោយ​: health.com.kh