ក្រោយពី​វះកាត់​ជាសះស្បើយ​ បាន​វិល​មកដល់​ស្រុកកំណើត​វិញ​ដោយ​សុវត្ថិភាព​

314
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​:ភ្នំពេញ​: លោក​វេជ្ជបណ្ឌិត ចាង ស៊ូ​វៃ (ZHANG SHUWEI) បាន​ជូន​កុមារ​ចំនួន​៣​នាក់​ដែល​បាន​វះកាត់​ជំងឺ​បេះដូង​ចំហ​មកពី​ស្រុក​ចិន​វិញ​ហើយ​កាលពី​ថ្ងៃទី​៤​ខែកញ្ញា​នេះ បន្ទាប់ពី​វះកាត់​ព្យាបាល​ជាសះស្បើយ​។​កុមារា​ទាំង​៣​នាក់​នេះ​គឺ​មកពី​ស្រុក​បាធាយ ខេត្តកំពង់ចាម (​ជា​អ្នកជំងឺ​ទី​៥១​ដល់ទី​៥៣) បាន​ត្រឡប់មក​មាតុភូមិ​វិញ​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ ក្រោយពី​បានទទួល​ការវះកាត់​និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន ប្រទេស​ចិន​។

ថ្លែង​ដោយ​ក្តីរំភើប​ឥតឧបមា និង​ការដឹងគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លោក វឿន វ៉ាត ដែលជា​ឳ​ពុក​របស់​កុមារា វ៉ាត វ៉ាន បាន​បញ្ជាក់ថា ជាង​ពេលណាៗ​ទាំងអស់​ដែល​ប្រជាជន​ក្នុងសម័យ​តេ​ជោ​សែន​បាន​ភ្លក្ស​នូវ​រសជាតិ​នៃ​សុខសន្តិភាព​ពេញបរិបូរណ៍ ការអភិវឌ្ឍ​ជាតិ ហើយ​បានទទួល​នូវ​សេវា​សុខភាព​ដោយ​ឥតគិតថ្លៃ​លើ​ការវះកាត់​និង​ការព្យាបាល​ជំងឺ​បេះដូង​ចំហ​ដូចជា​ករណី​កូនប្រុស​របស់លោក​និង​កុមារ​កម្ពុជា​ដទៃទៀត​។ ជាមួយគ្នា​ផងដែរ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ចិន​ដែល​ក្នុងនោះ​រួមមាន​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន និង​អង្គការ​YUNDI​។

លោក ឡ ជឺ (LUO ZHI) ប្រធាន​អង្គការ​YUNDI បាន​ថ្លែង​នូវ​អំណរ​សាទរ​ដែល​បរិមាណ​កុមារ​កម្ពុជា​កាន់តែច្រើន​បានទទួល​សេវា​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន​តាម​កិច្ចសម្របសម្រួល​ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម​គ្រ​ចិត្ត​កម្ពុជា​-​ចិន​។ បេសកកម្ម​ការងារ​កា​ន់​តែ​ទទួលបាន​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ​នេះ ជា​សក្ខីភាព​បញ្ជាក់​បន្ថែមទៀតថា ប្រទេស​កម្ពុជា​បាន​ផ្តល់នូវ​លំហ​សេរីភាព​យ៉ាង​ពេញលេញ​ដល់​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផ្តល់​ផលប្រយោជន៍​កាន់តែច្រើន​ដល់​ប្រជាជន​នៅ​នឹង​មូលដ្ឋាន​។ លើសពីនេះ កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អ​រវាង​សង្គម​ស៊ីវិល​នៃ​ប្រទេស​យើង​ទាំងពីរ​គឺជា​ការចូលរួម​ពង្រឹង​និង​ពង្រីក​នូវ​ទំនាក់​ទំនងជា​មិត្តភាព​និង​មេត្រីភាព​រវាង​ប្រទេស​យើង​ទាំងពីរ​ដែលមាន​លក្ខណៈ​ជា​មិត្តភាព​ដែកថែប​។ លោក​ក៏បាន​រំលេច​នូវ​សារ​ដើម្បី​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​ដែលមាន​កុមារ​អាយុ​ចាប់ពី​១៤​ឆ្នាំ​ចុះ​អាចទាក់ទង​មក​អង្គការ​YUNDI​តាមរយៈ​គេហទំព័រ​Facebook: YUNDI – CHINA NGO ។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩ ​កន្លងមក នៅ​ស្នាក់ការ​អង្គការ​YUNDI​បានទទួល​កុមារ​ចំនួន​១០​នាក់​បន្ថែមទៀត (​កុមារ​ទី​៥៩​ដល់ទី​៦៨)​នឹង​ត្រៀម​ទៅ​វះកាត់​និង​ព្យាបាល​ជំ​ងឹ​បេះដូង​ចំហ​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​បេះដូង​FUWAI​ខេត្ត​យូ​ណាន នា​ពាក់កណ្តាល​ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។ អង្គការ​YUNDI​នឹង​បន្ត​បេសកកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងការ​ផ្តល់ឱកាស​កាន់​តែ​ច្រើន​ថែមទៀត​ដល់​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង​ចំហ សំដៅ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការកាត់បន្ថយ​បរិមាណ​កុមារ​ដែលមាន​ជំងឺ​បេះដូង​ចំហ​នៅ​កម្ពុជា​៕​Ha