ក្រោយពេល​ចាក់ វ៉ា​ក់ សាំង HPV, ស្ត្រី​មិនចាំបាច់​ពិនិត្យ​មហារីក​មាត់ស្បូន តាម​កាលកំណត់​ទៀត ?

494
ចែករម្លែក

មហារីក​មាត់ស្បូន ជា​ជំងឺមហារីក​ទូទៅ​នៅ​ស្ត្រី និង​បង្ក​ការស្លាប់​ខ្ពស់ ។ មូលហេតុ​គឺ​បង្កឡើង​ដោយ​វីរុស HPV, នេះ​ជា​វីរុស​មួយ​ប្រភេទ ត្រូវបាន​ចម្លង​រាលដាល​ក្នុងពេល​រួមភេទ ។​

​បច្ចុប្បន្ន បាន​មាន​វ៉ាក់សាំង​បង្ការ HPV -​ជួយ​បន្ថយ​ហានិភ័យ​មហារីក​ប្រមាណ​ជាង ៩០% និង​របួស​មុន​មហារីក​ជាង ៦០​ភាគរយ​។ ការស្រាវជ្រាវ​បង្ហាញថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​តែ​ពេល​អ្នក​ពុំទាន់​ត្រូវ​ឆ្លង HPV ឬ ពុំទាន់​រួមភេទ ហេតុនេះ ត្រូវបាន​ទូន្មាន​ចាក់​សម្រាប់​ក្មេងស្រី ឬ ស្ត្រី​អាយុ​ពី ៩ ទៅ ២៦ ឆ្នាំ និង​មាន​រយៈពេល​ការពារ​អូសបន្លាយ​ពី ៤ ទៅ ៦ ឆ្នាំ ។ ក្រោយ​ដំឡូង​ពេលនេះ ពុំទាន់​មានការ​ស្រាវជ្រាវ​ផ្លូវការ​ណា​អះអាង​វ៉ាក់សាំង នៅមាន​ប្រសិទ្ធភាព​ការពារ ។​

​អាស្រ័យ​ហេតុ​នោះ អង្គការ​សុខភាព​ពិភពលោក ផ្តល់​ដំបូន្មាន​ថា ទោះបី​អ្នក​បាន​ចាក់​វ៉ាក់សាំង HPV នោះ​នៅតែ​ត្រូវ​ពិនិត្យ​តាមដាន​រក​របួស​មុន​មហារីក និង​មហារីក​ដំណាក់កាល​ដំបូង ដោយសារ​មូលហេតុ​ខាងក្រោម​នេះ​៖

  • វ៉ាក់សាំង មិន​អាចជួយ​សរីរាង្គ​ប្រឆាំង​តប​ពពួក HPV ទាំងអស់ ។​
  • ក្រៅពី HPV មាន​មូលហេតុ​ជាច្រើន​ផ្សេងទៀត នាំ​ដល់​មហារីក​មាត់ស្បូន ។​

​ស្ត្រី​គួរ​តាមដាន​ត្រួតពិនិត្យ​មហារីក​មាត់ស្បូន​ពី ៦ ខែ -១២​ខែម្តង ជា​រឿង​ចាំបាច់​, ចំពោះ​ករណី​ជំងឺ​ពិសេស មាន​ហានិភ័យ​ខ្ពស់ វេជ្ជបណ្ឌិត​នឹង​ណាត់​ពិនិត្យ​ឆាប់​ជាង ។ ពិនិត្យ​តាមដាន​មហារីក​មាត់ស្បូន​ជា​រឿង​មួយ​ចំ​បាច់ និង​សំខាន់បំផុត ព្រោះ​ជំងឺ​នេះ​អាច​ព្យាបាល​ជា ប្រសិន​ត្រូវបាន​រកឃើញ​នៅ​ដំណាក់កាល​ឆាប់ ។​

​ពេលវេលា​ល្អ​បំផុត ដើម្បី​ពិនិត្យ គឺ ២ សប្តាហ៍ ក្រោយ​ថ្ងៃ​ដំបូង របស់​ខួប​រដូវ ។ មិន​ដាក់​ថ្នាំ​ទ្វារមាស ក្នុង​រង្វង់ ៤៨ ម៉ោង ក្រោយពេល​យក​វិភាគ និង​មិន​រួមភេទ​នៅ​យប់​មុន​នោះ ៕ ប្រែ​សម្រួល​: រតនៈ​