ក្រោយពេល​ទទួលទាន​ជិត​មួយឆ្នាំ គង់ ច័ន្ទ​ស្រីមុំ ក៏​សម្រេចចិត្ត​ភ្លាម

3012
ចែករម្លែក
  • 3.7K
    Shares

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ បាន​គ្រង​តំណែង​ជា​អ្នកតំណាង​ផលិតផល​ម្សៅ​ទឹកដោះគោ “​នូ​ទ្រី​ម៉ា​ម​” ក្រោយ​ពេលដែល​តារា​សម្តែង​រូបនេះ ទទួលទាន​ហើយ​បាន​ផ្លែផ្កា​ពី​ម្សៅ​គុណភាព​ដ៏​ល្អ​របស់​ទឹកដោះគោ “​នូ​ទ្រី​ម៉ា​ម​” ដែល​នា​ទទួលទាន​រួចហើយ​។

​តារា​សម្តែង​រូបនេះ បាន​ឲ្យ​ដឹងថា អ្នកនាង​បាន​ប្រាប់ថា ក្នុងអំឡុងពេល​ប្រើប្រាស់​ម្សៅ​ទឹកដោះគោ នូ​ទ្រី​ម៉ា​ម ចាប់ពី​មាន​ផ្ទៃពោះ​ដំបូង រហូតដល់​ជិត​សម្រាល​នេះ អ្នកនាង​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ គឺ​អ្នកនាង​មាន​សុខ​ភាពល្អ រឹងមាំ មិនមាន​អាកា​រៈ​ចាញ់​គភ៌ គេង​លក់បាន​ស្កប់ស្កល់ មិនមាន​អាកា​រៈ​អស់កម្លាំង មិន​ស្លេកស្លាំង ពិសេស​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ និង​មិន​ឡើង​ទម្ងន់​លើស​ការកំណត់​របស់​វេជ្ជបណ្ឌិត​នោះទេ​។​

​អ្នកនាង​បាន​បន្តថា “​សម្រាប់​អ្នកនាង ក្នុងការ​ជ្រើសរើស​ធ្វើជា​អ្នកតំណាង​ផលិតផល​ណាមួយ មិនមែន​ចេះតែ​សម្រេចចិត្ត​ផ្តេសផ្តាស​នោះទេ គឺត្រូវធ្វើ​ការត្រួតពិនិត្យ អោយបាន​ច្បាស់លាស់​សិន ទើប​ធ្វើការ​សម្រេចចិត្តថា​ទទួល ឬ​មិន​ទទួល​។ កាលណា​ទទួល​ធ្វើជា​អ្នកតំណាង​ផលិតផល​ណា​ផ្តេសផ្តាស មិនមាន​ការទទួលស្គាល់​ត្រឹមត្រូវ អាចធ្វើអោយ​ការប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ហើយក៏​មាន​ផលប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ផងដែរ​។​”

​អ្នកនាង​បាន​បន្តទៀតថា “​អ្នកនាង​បាន​ញ៉ាំ​ម្សៅ​ទឹកដោះគោ​នូ​ទ្រី​ម៉ា​ម ចាប់តាំងពី​អ្នកនាង​មាន​ផ្ទៃពោះ​ដំបូង រហូតមក​ដល់ពេល​ពេលនេះ ហើយ​ក្រោយពេល​សម្រាល អ្នកនាង​នឹង​នៅតែ​បន្ត​ញ៉ាំ​ម្សោ​ទឹកដោះគោ​នូ​ទ្រី​ម៉ា​ម​នេះ រហូតដល់​អ្នកនាង​មាន​សុខភាព​រឹងមាំ​ដូច​ធម្មតា​វិញ​។ ម្សៅ​ទឹកដោះគោ​នូ​ទ្រី​ម៉ា​ម គឺ​មិនមែន​សម្រាប់តែ​ស្ត្រី​មាន​ផ្ទៃពោះ​នោះទេ សម្រាប់​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ និង​អ្នក​ដែល​ទើប​សម្រាលកូន​ហើយក៏​អាច​ញ៉ាំ​បានដែរ​”​។​

​ចំពោះ​រូបភាព​ផ្សព្វផ្សាយ​សម្រាប់​ផលិតផល​ម្សៅ​ទឹកដោះគោ​នូ​ទ្រី​ម៉ា​ម អ្នកនាង​បានសម្រេច​ចិត្ត​ជ្រើសរើស​ទីតាំង​ថត​នៅ​មាត់សមុទ្រ និង​នៅ​កោះ​រាជបុត្រ នៅ​ទីនោះ​មាន​បរិយាកាស​ល្អ ទេសភាព​ស្អាត ណាមួយ​អ្នកនាង​ចង់អោយ​រូបភាព​ដែល​ថត​ចេញមក​មាន​លក្ខណៈ​ស្អាត​ប្លែក ស៊ីវីល័យ ទាន់សម័យ ឥតខ្ចោះ សាក​សម​នឹង​កេរ្តិ៍ឈ្មោះ​របស់​អ្នកនាង​ដែល​គេ​ដាក់​រហ័ស​នាម​ថា​តារា High Show នោះ​ផងដែរ​៕ ល​