ក្រោយមមាញឹកក្នុងការងារសង្គម តារាសម្តែង រុន ណាកូ ក្តោបបាន តំណែងតួឯក

288
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ស្របពេលដែលសកម្មភាពការងារសង្គមកាន់តែរីករាលដាល ធ្វើអោយតារា សម្តែង រុន ណាកូ មិនសូវមានពេលទំនេរព្រោះតែតារារូបនេះ ជាតារាប្រុសដែល សកម្មក្នុងការងារសង្គមយ៉ាងច្រើនគួរអោយកត់សម្គាល់។ ដូច្នេះហើយ ក្រោយពេល ការងារ មនុស្សធម៌ រុន ណាកូ អាចរកទីផ្សារសិល្បៈបានយ៉ាងងាយទៀតផង។

តារាសម្តែង លោក រុន ណាកូ ជាទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា និងជាម្ចាស់ ពានប្រជាប្រិយឆ្នាំ២០១៩ បានអះអាងថា ដោយសារតែមានការងារសកម្មភាព ដោយមិន គិតពីតំលៃទឹកប្រាក់ជាមុន ជាក់ស្តែងលោកតែងតែចូលរួមការងារសង្គម ដោយមិនរើសអើងថាការងារបានផលប្រយោជន៍ ឬ មិនបានប្រយោជន៍ក្តីលោកតែង តែផ្តល់វត្តមានតែម្តង។ លោកថាការងារសប្បុរសធម៌ និងការងារសង្គម មិនបាន ចំណូល ហើយ មានតែការចំណាយលុយផ្ទាល់ខ្លួន និងធ្វើដំណើរ ប៉ុន្តែការងារ សង្គមទាំង អស់ បានជួយអោយសិល្បករ ដូចលោកមានការទទួលស្គាល់កាន់តែខ្លាំង បើទោះជាប្រឡូកសិល្បៈបានមិនដល់២ឆ្នាំ។

លោក រុន ណាកូ បន្ថែមថា លោកមិនអាចភ្លេចគុណការងារសង្គមបានទេ ទោះបី លោក មមាញឹក ពិបាកដកឃ្លាកម្រិតណាក៏ដោយ ព្រោះពេលខ្លះជាន់ម៉ោង សិក្សា ផ្នែកពេទ្យ នៅខេត្តកំពត និងការងារសិល្បៈខ្លះត្រូវបានចំណូលក្តី តែ តែសម្រាប់ការ ងារ សង្គមគឺតែងតែចូលរួមមិនដែលខកខាន។

លោករំលឹកថា រុន ណាកូ ទើបតែទទួលបានតំណែងជាតួឯកក្នុងរឿង “ទឹកភ្នែក មួយលានដំណក់” របស់ផលិតកម្មក្លាស៊ិក ដែលនឹងត្រៀមចេញថតក្នុងពេលឆាប់ៗ និងមានរឿងជាច្រើនទៀតកំពុងចរចារ។ លោករំពឹងយ៉ាងខ្លាំងថា ការងារសិល្បៈ នាពេលចុងក្រោយ នឹងកាន់តែជួយអោយលោកមានសន្ទុះ ប៉ុន្តែសម្រាប់លោក គឺមិន ចោល ការងារសង្គមដាច់ខាត គឺនៅតែទទួល ដោយការសម្ដែងជាតួរាយរងក្នុងរឿង ក៏នៅតែទទួល អោយតែក្នុងសាច់រឿងនោះ ត្រូវនឹងសមត្ថភាពដែលលោកមាន៕

#