ក្រោយ​កម្លាំង​នគរបាល​ថៃ​កាប់​ចោល​ដំឡូង​មី​ខ្មែរ​ភាគី​ទាំង​២​ណាត់ជួប​គ្នា​

344
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​ព្រំដែន​កម្ពុជា​ថៃ​:​ក្រោយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច​លេខ​១២៥​ថៃ​(​ត​ឆដ​)​នៅ​ច្រកព្រំដែន​តំបន់​តា​ប្រា​យ៉ា​ឈម​នឹង​ច្រក​តំបន់​បឹង​ត្រកួន​។​ពួកគេ​បាន​កាប់​ចោល​ដំឡូង​មី​ខ្មែរ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣៦​និង​៣៧​ភូមិ​ថ្ម​ល់​បំបែក​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ភាគី​ទាំង​២​ណាត់ជួប​គ្នា​។​

​លោក​វរសេនីយ៍​ឡុង​សំណាង​មេបញ្ជាការ​នគរបាល​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៧០៨​ថ្មពួក​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​នេះ​ថា​:​កាលពី​ល្ងាច​ថ្ងៃទី​១​ខែសីហា​កម្លាំង​នគរបាល​ជាយដែន​ថៃ​បាន​បាន​ចូលមក​កាប់ឆ្ការ​បំផ្លាញចោល​នូវ​ដំណាំ​ដំបូង​មី​របស់លោក​តូច​ច័ន្ទ​តារា​និង​ម្ចាស់​មួយចំនួនទៀត​ទំហំ​១០​ម​គុណ​៧៨០​ម​នៅ​បណ្តោយ​ព្រំដែន​ជាប់​ផ្លូវ​ថ្មើរជើង​ដើរល្បាត​ព្រំដែន​រួម ។​

លោក​បន្តថា​:​ខាង​ថៃ​អាច​ចោទថា​ការដាំ​ដំឡូង​មីនោះ​ប៉ះ​លើផ្លូវ​ដើរ​ល្បា​ត់​ព្រំដែន​។​ប៉ុន្តែ​ម្ចាស់​ចម្ការ​បាន​អះអាងថា​:​ច​ម្លា​រ​ដំឡូង​មីនេះ​ខ្លួន​ធ្វើ​រាល់​ឆ្នាំ​មកហើយ​។​ហេតុនេះ​កំហុស​របស់​កម្លាំង​ថៃ​គឺ​ពួកគេ​ចូលមក​កាប់ឆ្ការ​បំផ្លាញ​ដំណាំ​ដំឡូង​មីនោះ​ដោ​យេ​ក​ត្តោ​ភាគី​មិនមាន​កម្លាំង​ឬ​អាជ្ញាធរ​កម្ពុជា​ចូលរួម​ទេ ។

​ទោះយ៉ាងណា​លោក​ឡូង​សំណាង​និយាយថា​:​ពេល​កងកម្លាំង​ការពារ​ព្រំដែន​ទៅ​ហាម​កម្លាំង​ថៃ​ក៏​ថយ​ចេញ​។​នៅ​ថ្ងៃទី​២​ខែសីហា​កម្លាំង​នគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច​៨០៧​កម្លាំង​កង​ទាហាន​ការពារ​ព្រំដែន​៥០៣​។​កម្លាំង​ការិយាល័យ​ទី​២​កម្លាំង​ការិយាល័យ​ទំនាក់ទំនង​ព្រុំដែន​មន្ត្រី​អាជ្ញាធរ​ដែនដី​មន្ត្រី​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​តំបន់​ប៉ោយប៉ែត​។​

​បាន​ទៅពិនិត្យ​ទីតាំង​ចម្ការ​ដំឡូង​មី​ដែល​កម្លាំង​នគរបាល​ថៃ​កាប់​ចោល​នោះ​។​តទៅទៀត​មន្ត្រី​ក​ម្កាំ​ង​និង​អាជ្ញាធរ​ស៊ីវិល​កម្ពុជា​និង​ថៃ​បាន​ណាត់​ជួបគ្នា​ដោះស្រាយ​សម្រួល​ស្ថានភាព​ប៉ះទង្គិច​គ្នា​នេះ​ឱ្យ​វិល​មក​ប្រក្រតី​ឡើងវិញ ៕S/

​រូបថត : ក្រោយ​កម្លាំង​នគរបាល​ព្រំដែន​ថៃ​កាប់​ចោល​ដំឡូង​មី​ខ្មែរ កម្លាំង​និង​មន្ត្រី​ទាំង​២ ណាត់ជួប​គ្នា ដោះស្រាយ​ស​ម្រូ​ុ​ល​រឿង (​រូប​: ភ្នំ​ស្វាយ​)


ំ​

#