ក្រោយ​កាយ​ចេញ​មន្ទីរជំនាញ​សុំ​ប្រជាពលរដ្ឋ​ឈប់​បោះ​សំរាម​ចូល​ប្រឡាយ​និង​អណ្តូង​លូ

728
ចែករម្លែក

(​ភ្នំពេញ​)៖​ប្រឡាយ​ទួល​សែន​ពេញ​ដោយ​សំរាម​ក្នុង​ប្រឡាយ​ដែល​កន្លងទៅ​ថ្មីៗ​នេះ​មន្ទីរជំនាញ​កំពុង​កាយ​ដឹក​ចេញ​និង​បាន​អំពាវនាវ​សុំឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​សងខាង​ប្រឡាយ​ឈប់​បោះ​សំរាម​ចូល​ប្រឡាយ​និង​អណ្តូង​លូ​នាំឱ្យ​ស្ទះ​មុខទឹក ស្ទះលូ ប្រឡាយ​បង្កអោយមាន​ការ​លិច​​លង់​ដោយ​ជំនន់​ទឹកភ្លៀង​។​
​ ​
​ការដែល​មន្ត្រី​ជំនាញ​អំពាវនាវ​ឈប់​ឱ្យ​ប្រជាពលរដ្ឋ​បោះ​សំរាម​ចូលក្នុង​ប្រឡាយ និង​អណ្ដូង​លូ​បែបនេះ​ស្រប​ពេលដែល​ប្រឡាយ​ទួល​សែន​​ដែល​ស្ថិតនៅក្នុង​ខណ្ឌចំការមន​ត្រូវបាន​ប្រជាពលរដ្ឋ​យក​សំរាម​ទៅ​បោះចោល​ក្នុង​ប្រឡាយ​នេះ​យ៉ាង​អាណាធិបតេយ្យ​និង​គ្មាន​ការយល់ដឹង បណ្តាលអោយ​ស្ទះ​ចរន្តទឹក​មិនអាច​ហូរ​បាន​។​ដើម្បី​ដោះស្រាយ ផ្លូវទឹក​ឱ្យ​ហូរ​បាន ក្រុមការងារ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែកក្កដា​ឆ្នាំ​២០១៧ បានធ្វើ​កាយ​និង​កើប​សំរាម​ចេញពី​ប្រឡាយ​ទួល​សែន​នេះ​តាម​ការណែនាំ​របស់លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​​ភ្នំពេញ​។​
​ ​
​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​ជាក់ស្តែង​សម្រាប់ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​នៅពេល​មក​ឡើងកាន់តំណែង​ជា​អភិ​បាល​រាជធានី​ភ្នំពេញ​ភ្លាម លោក​បាន​ផ្តោត​ការងារ​ជា​អ​ត្តិ​ភាព​សំខាន់​មុនគេ​នោះ​គឺ​ការដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹក​​ភ្លៀង​ជូន​ប្រជាពលរដ្ឋ​ដោយ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ​លោក​បាន​ដើរ​មើល​ដោយផ្ទាល់​ពី​ស្ថានភាព​ជាក់ស្តែង​តាម​តំបន់​ដែល​ធ្លាប់​លិចលង់​​ដោយ​ជំនន់​ទឹកភ្លៀង​ដើម្បី​រិះរក​វិធី​ធ្វើយ៉ាងណា​កាត់បន្ថយ​ការលិចលង់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​៕ ​ដោយ ៖រ៉ាម៉ន