ក្រោយ​ការតវ៉ា​ខេត្តបាត់ដំបង​បេក្ខជន​ជាប់​បាក់​ឌុប​ចំនួន​៧.២៣៣​នាក់​, និទ្ទេស A ចំនួន​២៣​នាក់​

912
ចែករម្លែក

​ដោយៈ​គ្រញូង / បាត់ដំបងៈ លោក ងី សែត ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ក្រោយ​ការតវ៉ា​ពេល​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប​រួច កាលពី​ថ្ងៃទី​៩​និង​១០​ខែកញ្ញា​ឆ្នាំ​២០១៨ ខេត្តបាត់ដំបង​ទទួលបាន​និ​ទ្ទេស​A២៣​នាក់ (​ស្រី​៩​នាក់​) ស្មើ​ឆ្នាំទៅ​និទ្ទេស​A២៣​នាក់​(​ស្រី​១១​នាក់​)​។​

​លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) មាន​បេក្ខជន​ចូល​ប្រឡង​ចំនួន​៧.២៣៣​នាក់ (​ស្រី​៣.៩៩១​នាក់​) គឺ​បាន​ប្រឡង​ជាប់​ចំនួន​៤.៧៦៩​នាក់ (​ស្រី​២.៥៥១​នាក់​) ត្រូវជា​៦៥,៩៣%​។ ក្នុងនោះ​ជាប់​និទ្ទេស​A បាន​២៣​នាក់ (​ស្រី​៩​នាក់​) ស្មើនឹង​ឆ្នាំទៅ (២៣​នាក់​ស្រី​១១​នាក់​)​។ សិស្ស​ដែលជា​ប់​និទ្ទេស B មាន​ចំនួន​១៥៦​នាក់ ស្រី​៧៦​នាក់​។ ជាប់​និទ្ទេស C ចំនួន​៤២១​នាក់ ស្រី​២៣៩​នាក់ ជាប់​និទ្ទេស D ចំនួន​១.០៣៥​នាក់ ស្រី​៦១២​នាក់ និង​ជាប​និទ្ទេស E ចំនួន ៣.១៣៤​នាក់ ស្រី​១.៧២៤​នាក់​៕ ល​