ក្រោយ​កោសល្យ​វិ​ច្ច័​យ​អ្នក​ប្រឡង​បាក់​ឌុប​ជាប់​ច្រើនជាង​មុន​និង​អ្នក​ជាប់​និទ្ទេស​A​ឡើងដល់​ជាង​៤​រយ​នាក់​

897
ចែករម្លែក

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ក្រោយពី​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចមក​នោះ​ក្រសួង​អប់រំ​និង​ធ្វើការ​ប្រកាស លទ្ធផល​ប្រឡង​បាក់​ឌុប ឡើងវិញ​ដោយ​ក្នុងនោះ​ចំនួន​អ្នក​ជាប់​ក៏​កើនឡើង​ជាមុន​ដែរ​។ ​បើតាម​លទ្ធផល​ថ្មី​ដែល​គេ​ទើប​រកឃើញ​នេះ​គឺ​សម្រាប់​បេក្ខជន​អ្នក​ប្រឡង​ជាប់​បាន​កើន​ឡើងដល់​៧៦,០៣៤​នាក់​និង​ចំណែក​អ្នក​ជាប់​និទ្ទេស A បាន​កើន​ដល់​៤០៨​នាក់ ទៀតផង​។​

តាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ថ្មី​និង​ការរកឃើញ​ចំនួន​អ្នក​ជាប់​ប្រែប្រួល​ច្រើនជាង​មុន​នេះដែរ​ក្រសួង​អប់រំ​ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ដល់ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត ត្រូវ​ចាត់​តំណាង​មក​ទទួលយក​បញ្ជី​ប្រកាស​លទ្ធផល​ប្រឡង​ថ្មី នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង ដើម្បី​បិទ​ផ្សាយ​នៅតាម​មន្ទីរ​រៀងៗ​ខ្លួន​។​

​ក្នុង​សេចក្តីជូនដំណឹង​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បានបញ្ជាក់​ប្រាប់​ដល់​ប្រធាន​មន្ទីរអប់រំ​រាជធានី​-​ខេត្ត ឲ្យ​ចាត់​តំណាង​មក​យក​លទ្ធផល​ប្រឡង​ថ្មី នៅ​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៨​ដើម្បី​បិទ​ផ្សាយ​ឡើងវិញ​។​

​បើតាម​លោក​រដ្ឋមន្ដ្រីក្រសួង​អប់រំ​បាន​បញ្ជាក់ថា​ការបើក​នេះ​ត្រូវមាន​របាយការណ៍​ផ្ញើមក​នាយកដ្ឋាន​កិច្ចការ​ប្រឡង​វិញ ដោយមាន​បញ្ជាក់​ពី​ស្ថានភាព​ស្រោម ដែលមាន​បិទ​ស្ដុ​ត និង​វាយ​ត្រា​របស់​ក្រសួង ពេលវេលា​បើក និង​ហត្ថលេខា​របស់​អ្នកចូលរួម​។​

គួរ​បញ្ចាក់​ថាបើ​តាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ​នៅ​យប់​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៨​ឱ្យដឹង​បានឱ្យដឹងថា «​ចំពោះ​ដំណើរការ​បូកសរុប​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ មាន​បញ្ហា​បច្ចេកទេស ដែល​បាន​ប៉ះពាល់​ដល់​ពិន្ទុ​វិញ្ញាសារ គណិតវិទ្យា​របស់​ថ្នាក់​វិទ្យាសាស្ត្រ ក្នុង​មណ្ឌល​មួយចំនួន ដោយសារតែ​កម្មវិធី​កុំព្យូទ័រ​មិនបាន​បូក​ស្រង់​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់​»​។​
​ ​
គេ​ឃើញថា​ក្រោយ​ការប្រកាស​លទ្ធផល​ថ្មី​នេះដែរ​បេក្ខជន​ដែល​បាន​ប្រឡង​ធ្លាក់​មួយចំនួន​កន្លងមក​ក៏មាន​សង្ឃឹម​ជាថ្មី​វិញ​។​ដោយឡែក​ចំពោះ​បេក្ខជន​ខ្លះ​មិន​ពេញចិត្ត​ចំពោះ​និទ្ទេស​ដែល​គេ​ទទួលបាន​ក៏​សប្បាយចិត្ត​វិញ​ដែរ​៕S/