លទ្ធផលព្យុះភ្លៀង​នៅ​ថៃ! ​ស្លាក​លេខ​យានយន្ត​ចំនួន ១៨៥ បន្ទះ​ជ្រុះ​ពេញ​ផ្លូវ​លិច​ទឹក​

1164
ចែករម្លែក

​កម្មករ ដែល​បោសសម្អាតថ្នល់​បន្ទាប់ពី​ព្យុះ​សុន​កា (Sonca) បាន​រកឃើញ​ស្លាក​លេខ​យានយន្ត​ចុះបញ្ជី​ចំនួន ១៨៥ បន្ទះ ដែល​បន្សល់ទុក​ដោយ​ទឹកជំនន់​ដែល​ស្រក​ទៅវិញ ក្នុង​តំបន់​ទីក្រុង​នៃ​ខេត្ត​ខន​ខែន​។

​ស្រុក​មួង​ត្រូវបាន​វាយប្រហារ​ដោយ​ភ្លៀង​ខ្លាំងក្លា​កាលពី​ចុង​សប្តាហ៍ ជាមួយ​ផ្លូវ​តូចធំ​ជាច្រើន​ត្រូវបាន​ជន់​លិច​។

​ស្នងការរង​នគរបាល​ខេត្ត លោក​ចា​រុន នុម​ថោង និយាយថា ស្លា​លេខ​រថយន្ត ១៨៥ បន្ទះ ត្រូវបាន​ប៉ូលិស​និង​អ្នកស្ម័គ្រចិត្ត​ប្រមូលបាន​មកទល់​ឥឡូវនេះ​។​

​ស្លាក​លេខ​ទាំងអស់នេះ​ទំនង​របូត​ចេញពី​រថយន្ត ហើយ​ជ្រុះ​លើផ្លូវ​ដែល​ជន់​លិច​។

​ស្លាក​លេខ​ទាំងអស់​នោះបាន​ទុក​នៅ​ប៉ូលិស​ប៉ូលិស​បាន​ប៉ែត ជា​កន្លែង​ដែល​ម្ចាស់​ស្លាក​លេខ​អាចមក​យក​វិញ​បាន​៕ ដោយ៖ កញ្ញាដាលីស

ស្លាក​លេខ​រថយន្ត​ចំនួន ១៨៥ បន្ទះ​ត្រូវបាន​ប្រមូល​ក្រោយ​ខ្យល់ព្យុះ