ក្រោយ​ត្រាំ​ព្រមាន មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​មួយ រង​ការវាយប្រហារ​ដោយ​កាំជ្រួច​

3394
ចែករម្លែក

​កងកម្លាំង​ការពារ​ដែល​អាកាស​ស៊ី​រី បាន​បាញ់​ទម្លាក់​កាំជ្រួច​៨​ដើម​ក្រោយពី​មូលដ្ឋាន​ទ័ពអាកាស​ធំ​មួយ​នៅ​ស៊ី​រី​កណ្តាល​រង​ការវាយប្រហារ​កាលពីដើម​ថ្ងៃ​ចន្ទ​​ទី​៩​មេសា នេះ​បើ​តាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍​រដ្ឋ​ស៊ី​រី​។​

​ទូរទស្សន៍​បាន​និយាយថា ស្នូរ​ផ្ទុះ​ត្រូវបាន​គេ​ឮ​នៅ​មូលដ្ឋាន T-4​ជិត​ទីក្រុង​ហូ​ម ។​មាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​។​

​ក្នុងពេល​ជាមួយគ្នា ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ស៊ី​រី បាន​និយាយថា​ខ្លួន​សង្ស័យ​វា​ជាការ​វាយប្រហារ​របស់​អាមេរិក តែ​មន្ត្រី​អាមេរិក​បាន​ប្រញាប់​បដិសេធ​ភ្លាម​ថា យោធា​​អាមេរិក​មិនបាន​ធ្វើ​ការវាយប្រហារ​ទេ​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃអាទិត្យ បាន​និយាយថា នឹងមាន​”​ការ​សង​នូវ​តំលៃ​ធំ​មួយ​”​ក្រោយពី​ក្រុម​ជំនួយ​វេជ្ជសាស្ត្រ​បាន​រាយការណ៍​ថា​មនុស្ស​​រាប់សិប​នាក់​ស្លាប់​ដោយ​ឧស្ម័ន​ពុល​នៅ​ទីប្រជុំជន​ឧទ្ទាម​មួយ​ដែល​ត្រូវ​វាយប្រហារ​និង​ឡោម​ព័ទ្ធ​ដោយ​កងកម្លាំង​ស៊ី​រី ដែល​រុស្ស៊ី​គាំទ្រ​។​

​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស (​ស៊ី​រី​)​បាន​បដិសេធ​ថា​កងកម្លាំង​របស់​ខ្លួន​មិនបាន​ធ្វើ​ការវាយប្រហា​រ​ដោយ​អាវុធ​គីមី​ណាមួយ​ទេ ខណៈ​ដែល​រុស្ស៊ី​ដែល​ជា​សម្ពន្ធមិត្ត​បាន​ហៅ​​របាយការណ៍​របស់​អា​មេរិក​អំពី​ការវាយប្រហា​រដោ​យ​ឧស្ម័ន​គីមី​នេះ​ថា​ជា​រឿង​កុហក​៕​ដោយ​៖​វាសនា​

​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី T-4​ជិត​ទីក្រុង​ហូ​ម​