ក្រោយ​ទទួលបាន​សិទ្ធិ អ្នកស្រី សា​បូ អូ​ហ្សា​ណូ សន្យា​នាំ​តារា​ល្បីៗ​របស់​កូរ៉េ​មក​កម្ពុជា​

1355
ចែករម្លែក

(​ភ្នំពេញ​)៖​ក្រោយពី​ការប្រគល់សិទ្ធិ​ពាក់កណ្ដាល​ទៅអោយ​ផលិតករ​កូរ៉េ គឺ អ្នកស្រី សា​បូ អូ​ហ្សា​ណូ​ដែល​ត្រូវគេ​ស្គាល់​ថា​ជា​ម្ចាស់​ជំនួញ​វាល់​​លាន​នោះ ជនជាតិ​កូរ៉េ​សញ្ជាតិ​កម្ពុជា​និង​ជា​អ្នករៀបចំ​ព្រឹត្តិការណ៍​តន្ត្រី​សប្បុរស​ធ​ម៍ ដោយមាន​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា ចូលរួម​នោះ បាន​អះអាងថា​តារា​ល្បីៗ​លំដាប់​ពិភព​របស់​កូរ៉េ នឹងត្រូវ​បណ្ដាក់​គ្នា​មក​កម្ពុជា​។ នោះ​គឺ​ដោយសារតែ​ទូរទស្សន៍ NTV​សម្រេច​ប្រគល់​សិទ្ធិ​​អោយ​អ្នកស្រី​និង​ប្រកាស​ប្ដូរ​ឈ្មោះ​ជា​ទូរទស្សន៍​កូរ៉េ UNS TV កាលពី​ថ្ងៃទី​១៦ សីហា​។ វត្តមាន​តារា​ល្បីៗ​កូរ៉េ​ទាំងនោះ​នឹងធ្វើ​អោយ​NTV ក្រោយ​ការប្ដូរឈ្មោះ ក្លាយជា​ប៉ុស្តិ៍​កម្សាន្ត​នាំមុខ​នោះ​ផង​។

​អ្នកស្រី សា​បូ អូ​ហ្សា​ណូ និយាយថា ក្រោយ​កិច្ចព្រមព្រៀង ទូរទស្សន៍​NTV​បាន​ប្រគល់អោយ​អ្នកស្រី​ធ្វើការ​ទទួលខុសត្រូវ​ដោយ​អ្នកស្រី​​ប្រកាស​បោះទុន​រហូតដល់​ច្រើន​លាន​ដុល្លារ ដើម្បីអោយ​UNS TV​មាន​កម្មវិធី​ប្រកួតប្រជែង​កម្រិត​អន្តរជាតិ​តាមរយៈ​ការចំណាយ​​ប្រាក់​យក​តារា​ល្បីៗ​របស់​កូរ៉េ​មក​ច្រៀង​រាំ​នៅ​កម្ពុជា​។ យ៉ាង​មិញ​លោកស្រី​ថា NTV មិនមែន​លក់​ផ្ដាច់​អោយ​អ្នកស្រី​នោះទេ​គឺ​គ្រាន់​​តែ​ព្រមព្រៀងគ្នា ដោយ​ភាគី​ខាង​កម្ពុជា ក៏មាន​អគ្គនាយក​ចាស់​គឺ​លោក​បណ្ឌិត្យ សំបូរ សាណូ ផងដែរ​។​

ផលិតករ​កូរ៉េ គឺ អ្នកស្រី សា​បូ អូ​ហ្សា​ណូ​

​អ្នកស្រី​ថា​លោកស្រី​បោះទុន​មិន​ក្រោម​១០០០​លាន​ដុល្លារ ដើម្បី​សាងសង់​ស្ទី​យោ​ស្ថានីយទូរទស្សន៍​ស្ដង់ដា​និង​បំពាក់​ដោយ​ឩ​បក​រណ៍​កម្រិត​​ទំនើប​។ ក្នុងចំណោម​ទឹកប្រាក់​ទាំងនេះ អ្នកស្រី​ក៏​នឹង​ជួល​ក្រុម​តារា​លំដាប់​ពិភពលោក​បណ្ដាក់​គ្នា​ដូច​ភ្លៀងរលឹម​មក​ច្រៀង​រាំ​នៅ​កម្ពុជា​។ អ្នកស្រី​ថា​ប្រសិនបើ​គ្មាន​កិច្ចសហការ ទម្រាំ​ទូរទស្សន៍​UNS TV​ដំណើរការ​គឺ​ចំណាយពេល​យូរ ទើប​អ្នកស្រី​យល់ថា ការ​ចាប់ដៃ​ជាមួយ NTV ជួយ​អោយ​អ្នកស្រី​ចំណេញ​ពេលវេលា ដោយ​គ្រាន់តែ​បន្ត​សាងសង់​ស្ទី​ឌី​យោ និង​ផលិត​កម្មវិធី​បណ្ដើរៗ​ជាការ​ស្រេច​។ អ្នកស្រី​ថា ក្នុងពេល​ដ៍​ខ្លី UNS TV នឹង​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​តន្ត្រី​ធំៗ​ដែលមាន​វត្តមាន​កំពូល​តារា​ល្បីៗ​មកពី​ប្រទេស​កូរ៉េ​ចូលរួម​បណ្ដាក់​គ្នា ដោយ​មិន​ខ្លាច​ចំណាយ​នោះទេ ដើម្បីអោយ​តារា​ល្បីៗ​របស់​កូរ៉េ កាន់តែ​ស្គាល់​កម្ពុជា និង​ជួយ​អោយ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​។

​លោក សាម៉ន បណ្ឌិត្យ តំណាងអោយ​UNS TV ភាគី​ខាង​កម្ពុជា បាន​អះអាងថា ដោយសារតែ អ្នកស្រី យូ​រី​ណា ធ្វើអោយ​ទូរទស្សន៍ NTV មាន​កម្មវិធី​កម្សាន្ត​ប្រកួតប្រជែង ទើប​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី​១៧ សីហា ត្រូវបាន​កើតឡើង​។​ក្នុងនោះ​អ្នកស្រី​ក៏​ប្រកាស​​ទិញ​សិទ្ធិ​ពី​កម្មវិធី​របស់​ប្រទេស​កូរ៉េ​មួយចំនួន​យកមក​ផលិត​នៅ​កម្ពុជា​ដូចគ្នា​នឹង​ហង្ស​មាស ទិញ​សិទ្ធិ​កម្មវិធី​ធំៗ​ផងដែរ ទើប​​លោក​យល់ថា​ការសម្រេច​របស់លោក​ន​ណ្ឌិ​ត សំបូរ សាណូ និង​លោកស្រី ណា​វីន ជា​ភរិយា​ជួយ​អោយ​ទូរទស្សន៍​មួយ​នេះ​ក្លាយជា​ទូរទស្សន៍​​មានការ​ប្រកួតប្រជែង​ក្នុងនាម​ជា​ទូរទស្សន៍​កូនពៅ​។

​លោក​ថា លោម​ខៀវ​ ​កា​ញ៉ា​រិ​ទ្ធ​ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៍បាន​សាទរ​ចំពោះ​គម្រោង​នេះ ដោយ​លោក​ប្រកាសថា បើ​អ្នកស្រី​យូ​លី​ណា អាច​ចំណាយលុយ​អោយ​តារា​ល្បីៗ​របស់​កូរ៉េ​មកកាន់​កម្ពុជា​បា​នប​ច្រើន​ប្រាកដ​មែន គឺ​មិន​ត្រឹម​អ្នកគាំទ្រ​ក្នុងស្រុក​ទេ​សូម្បី​ពិភព​​លោក​ទាំងមូល​ក៍​ពិតជា​ភ្ញាក់ផ្អើល​ចំពោះ​កម្ពុជា​នោះដែរ​៕​ដោយៈ​បូ​រិ​ន​/sn