ក្រោយ​បង្ក្រាបបាន​សត្វព្រៃ​ជិត​៧០០​ក្បាល​សមត្ថកិច្ច​នាំទៅ​លែង​នៅ​អាង​ត្រពាំងថ្ម

1410
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ក្រោយ​បង្ក្រាប​សត្វព្រៃ​ជិត​៧០០​ក្បាល​នៅក្បែរ​ព្រំដែន​កម្ពុជា​ក្នុងស្រុក​ម៉ាឡៃ​នោះមក​នៅ​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​ចម្រុះ​បាន​នាំ​វា​ទៅ​ព្រលែង​នៅ​តំបន់​អភិរក្ស​អាង​ត្រពាំងថ្ម​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចាប​សុ​ផា​រឹទ្ធិ​ស្នងការរង​នាយការិយាល័យ​កណ្តា​លន​គ​របាល​បង្ក្រាប​បទល្មើស​នៃ​ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៩​ខែឧសភា​ថា​:​កាលពី​ម៉ោង​១០​កន្លះ​យប់​ថ្ងៃទី​២៧​ខែឧសភា​កន្លងទៅ​នៅលើ​ផ្លូវជាតិ​លេខ​៥៩​ក្បែរ​ព្រំដែន​ក​ម្ពូ​ជា​ថៃ​ក្នុងភូមិ​អូរ​ស្អំ​ឃុំ​អូរ​ស្រឡៅ​ស្រុក​ម៉ាឡៃ​។

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​បាន​ឃាត់​រថយន្ត​តូយ៉ូតា​តា​កូ​ម៉ា​១​បាំង​កន្លះ​១​គ្រឿង​ដែល​បាន​ល្មើស​ដឹកជញ្ជូន​សត្វព្រៃ​ចំនួន​៦៨៨​ក្បាល​ស្មើ​៧២១​គីឡូក្រាម​។​ប៉ុន្តែ​ដោយសារ​ការ​ស្តុក​ច្រក​ហប់​ណែន​ពេក​និង​យូរថ្ងៃ​សត្វ​អ​ន្ស​ង​បាន​ងាប់​អស់​១៩​ក្បាល​ស្មើ​១០៦​គ​ក្រ​។​

​លោក​បន្តថា ការបង្ក្រាប​នោះ មានការ​បញ្ជា ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​និង​ការសម្របសម្រួល​ពី​លោក​តេង​សា​ម៉ៃ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។​

ក្រោយពី​នាំមក​ថ្នាក់ដឹកនាំ​បានឱ្យ​នគរបាល​ជំនាញ​ប្រគល់​សត្វព្រៃ​ទាំងនោះ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​នៅ​ថ្ងៃទី​២៨​ខែឧសភា​។​ក្នុងនោះ​មាន​លោក​ឆក អឺ​ណា​បុត្រ នាយរង លោក ជា ផល្លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទទួល និង​ថែរក្សា​បណ្តោះអាសន្ន​។​

​លុះដល់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​អយ្យការ​សាលាដំបូង​ខេត្ត លោក ប៉ាង វណ្ណសេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចាប​សុ​ផា​ឬ​ទ្ធ​ស្នងការរង​ទទួល​ផែន​បង្ក្រាប​បទល្មើស​។ លោក យឹម សំណាង អភិបាលស្រុក​ភ្នំស្រុក​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នគរ​បាលប​ង្រា​ប​បទ​ល្មើ​សេដ្ឋកិច្ច​ខេត្ត​បាន​នាំ​ស​ត្ថ​អណ្តើក​និង​អ​ន្ស​ង​ទាំងនោះ​ទៅធ្វើ​ពី​ធី​សូត្រ​ប្រោស​ព្រំ​និង​ព្រលែង​នៅ​តំបន់​អភិវឌ្ឍន៍​អាង​ត្រពាំងថ្ម​នា​ស្រុក​ភ្នំស្រុក ។​

​លោក​ប៉ាង វណ្នា​សេដ្ឋ ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៩​ខែឧសភា​ថា : ទន្ទឹមនឹង​ការខិតខំ ស្រាវជ្រាវ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​សត្វព្រៃ​ទាំង​ក្នុងភូមិ​សាស្ត្រ ទាំង​នៅ​ព្រំដែន​ជា​បន្តបន្ទាប់​នោះ​. មន្ត្រី​សមត្ថកិច្ច​និង​អាជ្ញាធរ​ក៏បាន​បង្កើន​ការអភិរក្ស​ការពារ​សត្វព្រៃ​ចាស់​និង​នាំ​សត្វព្រៃ​ថ្មី​បែបនេះ​ទៅ​ព្រលែង​នៅ​ទី​សុវត្ថិភាព​ផងដែរ​។​

សូម​រំលឹក​ដែរ​ថា សត្វព្រៃ​ខាងលើ ត្រូវបាន​អ្នកបើករថយន្ត លោក សោម កែវ រស់នៅ​ភូមិ​វាល​ហាត់ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ បញ្ជាក់ថា គាត់​ជា​អ្នកស៊ីឈ្នួល​ដឹក​ឱ្យ​ឈ្មួញ​ឈ្មោះ ជី​ម និង​ឈ្មោះ ភ័ណ នៅ​ភូមិ​បឹងបេង​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ​។​

ឈ្មួ​ល​ដឹក​១​ជើង​ថ្លៃ​១០​ម៉ឺន​រៀល​។​​ការដឹក​សត្វព្រៃ​ឆ្លងដែន​មាន​រយៈពេល​១​ឆ្នាំ​មកហើយ​។​ដឹក​ចេញពី​ច្រករបៀង​ជិត​វត្ត​ឡង​ខ​ង​,​ច្រករបៀង​អរ​ប៉​នៅ​ជិត​វត្ត​៩៣​និង​ច្រករបៀង​ជិត​រោង​វែង​ក្នុង​ឃុំ​អូរ​ស្រឡៅ​ស្រុក​ម៉ាឡៃ​៕S/

​ក្រោយ​បង្ក្រាបបាន​សត្វព្រៃ​ជិត​៧០០​ក្បាល​សមត្ថកិច្ច​នាំទៅ​លែង​នៅ​អាង​ត្រពាំងថ្ម