ក្រោយ​បរិភោគ​រយៈពេល​ប៉ុន្មាន​ទើប​គួរ​ចូល​គេង​? នេះ​ជា​ចម្លើយ​ដែល​គ្រប់គ្នា​គួរ​ដឹង​!

169

​តាម​លទ្ធផល​ស្រាវជ្រាវ​របស់ សកល​វិទ្យាល័យ​ក្រិ​ក​,​ការចូល​គេង ភ្លាម​ក្រោយពេល​បរិភោគ​អាចធ្វើឱ្យ កើន​ហានិភ័យ​ស្ត្រូ​ក ។​
​ ​
​ពេល​គេង សរីរាង្គ​នឹង​ស្ថិតក្នុង ស្ថានភាព​សម្រាក​, ពេលនោះ ផ្នែក រំលាយ​អាហារ​នឹង​ជួប​ការលំបាក​ក្នុង ដំណើរការ​បំប្លែង​សារជាតិ​ជីវជាតិ ពី​អាហារ​, ប្រការនេះ​អាច​បង្ក​ផលវិបាក ផ្សេងៗ​ជាច្រើន ដូចជា​ពិបាក​រំលាយ​, ភើ​ក្តៅ​, គេង​មិន​លក់​រហូតដល់​កើន ហានិភ័យ​ស្ត្រូ​ក ។​
​ ​
​ដូច្នេះ​តើ​អ្នក​គួរ​រង់ចាំ​រយៈ ពេល​ប៉ុនណា​ក្រោយពេល​បរិភោគ ទើប​ចូល​គេង​? ទោះបីជា​ពេលបាយ​ថ្ងៃ ត្រង់ ឬ​យប់​, នេះ​គឺជា​ចម្លើយ​សម្រាប់ អ្នក ។​
​ ​
​តាម​ការស្រាវជ្រាវ​លើ​មនុស្ស ៥០០​នាក់ លទ្ធផល​បង្ហាញថា អ្នក​ចូល គេង​យឺត​បន្ទាប់ពី​បរិភោគ​មាន ហានិភ័យ​ស្ត្រូ​កទាប​បំផុត ។ ពួក​អ្នកជំនាញ​ការចាត់ទុក​ថា ដោយសារ​ជំងឺ​ច្រាល​អាស៊ីត​មាន ពាក់ព័ន្ធ​ដល់​បាតុភូត គេង​មិន​ដកដង្ហើម​ហេតុនេះ ងាយ​បង្ក ជា​ស្ត្រូ​ក ។ ចូល​គេង​ភ្លាម​ក្រោយ បរិភោគ​អាហារ​ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ អាហារ​ត្រូវ​ធ្វើការ​ខ្លាំង​ជាង ហេតុនេះ​នាំឱ្យ​ជះឥទ្ធិពល​ដល់ សម្ពាធ​ឈាម​, បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​បរិមាណ ស្ករ​ក្នុង​ឈាម​បណ្តាលឱ្យ​អ្នក​ប្រឈម ហានិភ័យ​ស្ត្រូ​ក​ខ្ពស់ ។​
​ ​
​អ្នកជំនាញការ​ទូន្មាន​អំឡុង ពេល​ល្អ​បំផុត ដើម្បី​ចូល​គេង​ក្រោយ ពេល​បរិភោគ គឺ​ពី ២ ទៅ ៣ ម៉ោង ។ ប្រការនេះ​អនុញ្ញាតឱ្យ​អាហារ​រំលាយ ពី​ក្រពះ បន្លាស់​ទី​ចុះទៅ​ពោះវៀនតូច​, បន្ថយ​រោគសញ្ញា​ភើ​ក្តៅ​, បន្ថយ​ហានិភ័យ​ច្របូកច្របល់​ដំណេក ។​
​ ​
​ការស្រាវជ្រាវ​មួយចំនួនទៀត ក៏ រកឃើញថា អាហារ​បរិភោគ​មុនពេល​ចូល​គេង​អាច​ជះឥទ្ធិពល ដល់​ដំណេក ព្រោះ​វា​បង្កើន​ការរំដោះ​អាំង​ស៊ុយ​លីន ធ្វើឱ្យ​ប្រែប្រួល​នាឡិកា​ជីវសាស្ត្រ​របស់​រាងកាយ ៕ ប្រែ​សម្រួល​: រតនៈ​