ក្រោយ​បាញ់បោះ​សេរី​ជាង​២០​ថ្ងៃ​ឧកញ៉ា​ហូ​ ចំរើន ​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​នា​រសៀល​ថ្ងៃនេះ​

1451
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​,មុនីរ័ត្ន/​ភ្នំពេញៈ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣​និង​មាន​ងារ​ជា​ឧកញ៉ា ហូ ចំរើន នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នេះ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ បញ្ជូន ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ក្នុងករណី​ផ្ទុះអាវុធ​ក្នុងភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ យ៉ាង​អាណាធិបតេយ្យ ។

ឧកញ៉ា ហូចំរើន

​ការផ្ទុះអាវុធ​គំរាម​តែ​មិនត្រូវ​អ្នកណា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២១ ខែមេសា​កន្លងទៅ​នៅ ចំណុច​ផ្ទះ​វីឡា​គ្មាន​លេខ​ស្ថិត​ក្នុងភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​ក្រោយ​កើតហេតុ​ភ្លាមៗ ឧកញ៉ា ហូ ចំរើន ពុំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ទេ រហូតមក​ដល់​​ល្ងាច​ថ្ងៃទី​១៥ ខែឧសភា ទើប​មានការ​ឃាត់ខ្លួន​ឧកញ៉ា ហូ ចំរើន ។

​ករណី​លោក​ហូ​ចំរើន​ ​កន្លងទៅ​ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​មហាជន​មានការ​ប្រៀបធៀប​ទៅនឹង​ករណី​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា ដែលមាន​ការបាញ់បោះ​ដូចគ្នា តែ​បុ​ន្មា​ន​ម៉ោង​ក្រោយមក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន​ ជា​ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ឲ្យ​ចាត់ការ​ទៅតាម​ច្បាប់​។​

​មជ្ឈដ្ឋាន​មួយចំនួន​ពេលនេះ​​យល់ថា​កម្ពុជា​កំពុងធ្វើដំណើរ​តាម​មាគ៌ា​នីតិរដ្ឋ​យ៉ាងពិត​ប្រាកដ​៕​មន​

រថុន្តដែលដឹកឧកញ៉ា ហូចំរើនទៅដល់តុលាការ