ក្រោយ​បំពេញបេសកកម្ម​រយៈពេល​១០​ថ្ងៃ នៅ​កម្ពុជា​លោកស្រី រ៉ូ​ណា ស្មី​ត ចេញ​សេចក្ដីថ្លែងការណ៍​

937
ចែករម្លែក

(​ភ្នំពេញ​)៖ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ទទួលបន្ទុក​សិទ្ធិមនុស្ស​កាលពី​រសៀល​​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ បានធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញ​ពី​លទ្ធផល នៃ​ការបំពេញ​បេសកកម្ម​កា​រងារ រយៈពេល​១០​ថ្ងៃ​របស់​​លោកស្រី​នៅ​កម្ពុជា លើ​បញ្ហា​សិទ្ធិមនុស្ស​។​

​សេចក្ដីថ្លែងការណ៍​រហូត​ដល់​១២​ទំព័រ កោតសរសើរ​អំពី​ដំណើរ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​មានការ​រីកចំរើន​ទៅមុខ​បានល្អ​ហើយ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ខ្ពស់ និង​ការបោះឆ្នោត​ឃុំ សង្កាត់ មាន​របៀបរៀបរយ​ល្អ​។

​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល​១០​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៨ ខែសីហា​ឆ្នាំ​២០១៧ លោកស្រី​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​​ខ្ពស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា គណៈកម្មាធិការ​សិទ្ធិមនុស្ស គណបក្សប្រឆាំង រួមទាំង​សង្គម​ស៊ីវិល​មួយចំនួនទៀត​ផងដែរ​។​

​សូម​អាន​ខ្លឹមសារ​លម្អិត​នៃ​សេចក្ដីថ្លែងការណ៍ បង្ហាញ​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ខាងក្រោម​នេះ​៖​