ក្រោយ​ប្រកាស​យកពន្ធ​២៥​ភាគរយ​លើ​ទំនិញ​ចិន​២០០​ពាន់​លាន ត្រាំ​និយាយថា​«​កិច្ចព្រមព្រៀង​មួយ​នៅតែ​អាច​» តែ​លោក​ចូលចិត្ត​ការ​វាយ​ពន្ធ​ពិន័យ​ជាង​

935
ចែករម្លែក

​ក្រោយពី​បាន​ទៅដល់​ទីក្រុង​វ៉ាស៊ីនតោន​សំរាប់​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ជុំ​ថ្មី ឧបនាយក​រដ្ឋមន្ត្រី​ចិន លោក​លីវ ហឺ ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​ស្រង់​សម្តី​ដែល​បាន​​និយាយថា លោក​សង្ឃឹម​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​ដោយ​សម​ផល​ហេតុផល​និង​ស្មោះត្រង់​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ការដំឡើង​ពន្ធ​មិន​ជា​ដំណោះស្រាយ​ទេ​។​

​លោក​លីវ បាន​ទៅដល់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​៩​ឧសភា ចំ​ពេល​អាមេរិក​ប្រកាស​ដំឡើង​ពន្ធ​ពី​១០​ទៅ​២៥​ភាគរយ​លើ​ទំនិញ​ចិន​៥.៧០០​មុខ តំលៃ​ប្រមាណ​២០០.០០០​លាន​ដុល្លារ​​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សៅរ៍​ទី​១១​ឧសភា​តទៅ​។​

​ប្រធានាធិបតី​ត្រាំ ក្នុងពេល​ជាមួយគ្នា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​«​ចាប់ផ្តើម​…​ការងារ​ឯកសារ​»​ដើម្បី​វាយ​ពន្ធ​២៥​ភាគរយ​លើ​ទំនិញ​ចិន​តំលៃ​៣២៥​ពាន់​លាន​ដុល្លារ​​ដែល​មិន​បាន​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​តាំងពី​មុន​មក ទោះជា​យ៉ាងណា​លោក​ត្រាំ​បាន​បន្ថែមថា​«​កិច្ចព្រមព្រៀង​មួយ​នៅតែ​អាច​សំរេចបាន​។​នៅតែ​អាច​ធ្វើ​វា​។​យប់មិញ​ខ្ញុំ​​ទទួល​លិខិត​ដ៏​ល្អ​ពី​សម​ភាគី​ចិន ស៊ី ជីន​ពីង »​។​

​តែ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​ព្រមាន​ថា លោក​សប្បាយចិត្ត​ជាង​ដែល​ប្រើ​ការយកពន្ធ​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ជាមួយ​ចិន​។​

​សូម​បញ្ជាក់​ការ​ក្តីសង្ឃឹម​និង​ការងា​កមក​ត្រូវ​គ្នា​កាន់តែ​ខ្លាំង​ក្រោយ​ការចរចា​ពាណិជ្ជកម្ម​អស់​ពេល​រាប់​ខែ​ទំនងជា​ត្រូវ​រលាយ​នៅ​សប្តាហ៍​នេះ​នៅ​ពេល​ពួក​មន្ត្រី​អាមេរិក​ចោទ​​ប្រកាន់​ចិន​ថា ដកថយ​ពី​ការសន្យា​របស់​ខ្លួន​កាលពីមុនៗ ជា​ការចោទប្រកាន់​ដែល​ចិន​បដិសេធ​។​

​ក្រសួង​ពាណិជ្ជកម្ម​ចិន​កាលពី​ថ្ងៃ​៩​ឧសភា​បាន​ព្រមាន​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹងមិន​«​ឱនក្បាល​ចំពោះ​សម្ពាធ​ណាមួយ​» ហើយ​គំរាម​សងសឹក​បើ​អាមេរិក​បន្ត​យក​ពន្ធ​២៥​ភាគ​​រយ​លើ​ទំនិញ​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​សុក្រ​នេះ​ទៅ ។​ក្រសួង​ក៏​បាន​បញ្ជាក់ថា «​ភាគី​ចិន​រក្សា​ការសន្យា​របស់​ខ្លួន​និង​មិន​ដែល​ផ្លាស់​ប្តូរ​ទេ​»​។​

​ចាប់តាំងពី​ឆ្នាំ​មុន​មក ភាគី​ទាំង​២​បានធ្វើការ​វាយ​ពន្ធ​សងសឹក​គ្នា​ទៅវិញទៅមក​លើ​ទំនិញ​តំលៃ​ជាង​៣៦០​ពាន់​លាន​ដុល្លារ ដោយ​បាន​វាយប្រហារ​លើ​ការនាំ​ចេញ​កសិផល​អាមេរិក​​ទៅ​ចិន​និង​ដាក់​សម្ពាធ​លើ​វិស័យ​ផលិតកម្ម​ឧស្សាហកម្ម​នៃ​ប្រទេស​ទាំង​ពីរ​៕​ដោយ​៖​វាសនា​

​ឧបនាយក​រដ្ឋមន្ត្រី​ចិន លីវ ហឺ ទៅ​ដល់​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​៩​ឧសភា មុន​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​

​ត្រាំបាន​និយាយ​កាលពី​ថ្ងៃ​៩​ឧសភា​ថា លោក​ពេញចិត្ត​នឹង​វាយ​ពន្ធ​ពិន័យ​លើ​ទំនិញ​ចិន​ជាង​

.​

#