ក្រោយ​ផ្សឹក​អតីត​ចៅអធិការ​វត្តភ្នំ​បាក់​លើ​: “​ការរិះគន់​ស្រោច​លើ​តួអង្គ​ស្រី​ចង់បាន​ទាំង​លុយ ទាំង​លោក ទាំង​ឡាន​”

1890
ចែករម្លែក
  • 551
    Shares

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ក្រោយ​ការ​ផ្សឹក​អតីត​ចៅអធិការ​វត្តភ្នំ​បាក់​លើ ភូមិ​ដី​ឡូ​តិ៍ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​ធ្លាយ​រឿងអាស្រូវ​មាន​រូបភាព​ដេក​ជាមួយ​ស្រីក្មេង​នោះ ការរិះគន់​បាន​បង្វែរ​ពី​តួអង្គ​ខាង​ប្រុស​ជា​អតីត​សង្ឃ ហើយ​ស្រោចស្រព​មកលើ​តួអង្គ​ខាង​ស្រី​វិញ​។​

​អ្នកតាមដាន និង​អ្នកវិភាគ​បាន​និយាយ​កោតសរសើរ និង​ពេញចិត្ត​របៀប​ធ្វើការ និង​នីតិវិធី​ដោះស្រាយ​រឿងអាស្រូវ​ប៉ះពាល់​ព្រះសង្ឃ និង​សាសនា​នេះ របស់​ព្រះគ្រូ ណាប់ ម៉ឺន ព្រះ​វិន័យ​គណ​ខេត្ត ព្រះគ្រូ ប៉ាត សុគន្ធ​ឰ ព្រះ​អនុគណ​ក្រុង​សិរីសោភ័ណ ព្រះគ្រូ ប៉ុក ចំរើន ព្រះ​អនុគណ​ក្រុង​ប៉ោយប៉ែត​-​ជា​មន្ត្រី​គណៈសង្ឃ​ខេត្ត ក៏​ដូច​លោក យិន យឿន ប្រធាន​មន្ទីរ​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្ត និង​អនុប្រធាន​ដែល​បាន​បើកចំហ​ឲ្យ​សាធារណជន និង​អ្នកសារព័ត៌មាន​ចូលរួម​ផ្ទាល់ ក្នុង​ដំណើរការ​ផងដែរ កាលពី​ថ្ងៃទី​៥​ខែ​មុ​ថិ​នា​។ ការធ្វើ​បែបនេះ នឹង​នាំ​ឲ្យ​គ្មាន​មន្ទិលសង្ស័យ​ពី​អាថ៌កំបាំង គ្មាន​ភាពលំអៀង គ្មាន​បក្ខពួកនិយម គ្មាន​ពុករលួយ គ្មាន​បន្សល់​ដាន​សៅហ្មង​ទាំងឡាយ​។​

​សូម​រំលឹក​ដែរ​ថា ក្នុងពេល​កិច្ច​ដំណោះស្រាយ​នា​ព្រះវិហារ​វត្ត​សមាធិ​ផល​នា​ជាវ​ត្ត នៃ​ការិយាល័យ​ស្នាក់ការ​ព្រះ​អនុគណ​ក្រុង​សិរីសោភ័ណ នា​សង្កាត់​ព្រះ​ពន្លា​នោះ តួអង្គ​ស្រី គឺ កាយ លី​តា អាយុ​១៩​ឆ្នាំ រួមទាំង​ឪពុកម្តាយ​នាង មាន​ទី​នៅ​ភូមិ​ក្បាលកោះ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ក៏​មក​ចូលរួម​បំភ្លឺ​។​

​នាង​ថា នាង ម្តាយ​នាង​មាន​ជំងឺ​ដូច​ត្រូវ​អំពើ​គេ​ធ្វើ ហើយ​បានមក​វត្តភ្នំ​បាក់​លើ ឲ្យ​អតីត​ចៅអធិការ​វត្ត​ដែល​បារមី​ភ្នំ​កាន់ និង​ចេះ​វិជ្ជា​ផ្លូវ​ងងឹត បាន​ដោះ​ទុក្ខ ពិនិត្យ ព្យាបាល​ជាង​៣​ខែ រហូត​ជាសះស្បើយ​។ ប៉ុន្តែ​ក្រោយ​ជា នាង​បាន​សុំ​ស្រឡាញ់​សង្ឃ ស្រិល វណ្ណា ហើយ​ព្យាយាម​ទាក់ទង​និង​ប្រើប្រាស់​គ្រប់​មធ្យោបាយ រហូតដល់​មានរឿង​ចោទថា អតីត​សង្ឃ​នោះ បាន​ចាប់បង្ខំ​រំលោភ​បានសម្រេច​លើផ្ទះ​នាង កាលពី​ម៉ោង​២​យប់​នា​ដើមខែ​ឧសភា ឆ្នាំ​២០១៨ នា​ភូមិ​ក្បាលកោះ សង្កាត់​/​ក្រុង​សិរីសោភ័ណ​។ ពី​នោះមក នាង​ចង់បាន​អតីត​សង្ឃ​ជា​ប្តី​។ តែ​ពេល​ទាក់ទង​លោក​មិនបាន ក៏បាន​បង្ហោះ​រូបនាង​ជាមួយ​សង្ឃ​ដែល​បង្គាប់​ឲ្យ​ឆាន់ បៀម​ពោត ដូច​បៀម​លឹ​ង្គ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​សង្ឃ​កុំ​គេចវេះ​ពី​នាង​។​

​ចំណែក​អតីត​ចៅអធិការ​វត្តភ្នំ​បាក់​លើ ស្រិល វណ្ណា ហៅ​អៀម វណ្ណា អាយុ​៣៧​ឆ្នាំ និយាយថា ខ្លួន​ដូច​ត្រូវ​ថ្នាំ ហើយ​បាន​ព្រមព្រៀង ស្ម័គ្រចិត្ត​រួមភេទ តែ​មិនបាន​សម្រេច​ទេ​។
​ពី​នោះមក អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​… ទាំង​ក្នុង​និង​ក្រៅប្រទេស ពិសេស​ស្ត្រីៗ នារីៗ​បាន​ស្រោច​ការរិះគន់​ចាស់ដៃ​ស្រោច​ទៅលើ​នាង កាយ លី​តា ដែល​ក្នុងនោះ គេ​ទម្លាយ​ថា នាង​លី​តា​និង​ក្រុមគ្រួសារ​មាន​ចេតនា​ចង់បាន​ទាំង​លុយ​ម​ទាំង​ឡាន ទាំង​លោក ហើយ​ប្រើ​វិធី​ល្បួង អន្ទង​អតីត​សង្ឃ​ទៅ​ភ្ជាប់​រឿងអាស្រូវ​សង្ឃ​និង​ស្រី​ញី​ដូចខាងលើ​។ ពោលគឺ​អ្នកលេង​បណ្តាញ​សង្គម​បាន​ប្តូរ​ទិស​ពី​ស្រោច​ការរិះគន់ លើ​អតីត​សង្ឃ ស្រិល វណ្ណា តាម​ហ្វេ​ស​ប៊ុ​ក​រឿងអាស្រូវ​ដេក​ជាមួយ​ស្រី និង​កាន់​ចាន​លេងល្បែង​ខ្លា​ឃ្លោក ដែល​បែកធ្លាយ​កាលពី​ថ្ងៃទី​៣​និង​៤​ខែមិថុនា​ឆ្នាំ​២០១៨ មក​រិះគន់​លើ​នាង​កាយ លី​តា​និង​ក្រុមគ្រួសារ​ទៅវិញ​។​

​សូមបញ្ជាក់ថា ការ​ផ្សឹក​នោះ បានធ្វើ​តាម​លំ​អាន យុត្តិធម៌ ត្រឹមត្រូវ និង​ជា​ចំហ ហើយ​យោង​នូវ​ច្បាប់​៣ គឺ​១-​ច្បាប់​ព្រះពុទ្ធសាសនា​។ ២-​ច្បាប់រដ្ឋធម្មនុញ្ញ និង​៣-​ច្បាប់​សង្ឃប្រកាស​។​

​ក្រោយពី​ផ្សឹក​រួច អតីត​សង្ឃ​ត្រូវ​ក្រុមគ្រួសារ​នាំទៅ​កន្លែង​សុវត្ថិភាព​មួយរយៈ​នៅ​នគរបាល​ខេត្ត រួច​នាំទៅ​ផ្ទះ​ឪពុកម្តាយ​របស់​អតីត​សង្ឃ នៅ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​។​

​ងាក​មក​រឿង​ជំនឿ​វិញ ត្រូវបាន​មហាជន​មួយចំនួន​និយាយថា ដោយហេតុ​អតីត​សង្ឃ ស្រិល វណ្ណា ហៅ​អៀម វណ្ណា ត្រូវ​បរាជិក​ជាមួយ​រឿងអាស្រូវ​ផ្លូវភេទ​ដូច្នេះ ព្រោះតែ​ការ​ភ្លើតភ្លើន អំនួត និង​ធ្វើ​ឲ្យ​ដាច់​អាបត្តិ​ដោយសារ​ធ្វើ​ខុស​ធ្ងន់ធ្ងរ បារមី​រក្សា​ភ្នំ​បាក់​បាន​ចេញពី​អតីត​សង្ឃ​៕ ល​