ក្រោយ​ពិធី​ភ្ជុំបិណ្ឌ​សែ​ល​កាត​ប្រគល់​រង្វាន់​ដល់​អតិថិជន​ពីររូប​អស់​៩​ម៉ឺន​ដុល្លារ​

962
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: គ្រាន់តែ​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ​បានបញ្ចប់​ទៅ​ថ្មីៗ​មកនេះ​ប៉ុណ្ណោះ ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើ​ការប្រគល់រ​ង្វាន់​ដល់​អតិថិជន​របស់ខ្លួន​ចំនួន​២​រូប ដែល​ចូលរួម​ផ្ញើរ​សារ​ក្នុង​កម្មវិធី “​ផ្ញើ​សារ ដើម្បី​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ ជា​រៀងរាល់ថ្ងៃ​” របស់ខ្លួន​តែម្តង​។​

​ពិធី​ប្រគល់​រង្វាន់​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​សែ​ល​កាត​ក្នុង​រាជធានី​ភ្នំពេញ​។​

​ចំពោះ​អតិថិ​ជ​ដែលមាន​សំណាង​នេះ​គឺ​បាន​ទៅលើ លោក ហ៊ឹម សុខ​ជាតិ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន រស់នៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល បានឈ្នះ​ប្រាក់សុទ្ធ ៤០ ០០០ ដុល្លារ ចំណែក​អតិថិជន​មានសំណាង​មួយរូប​ទៀត​គឺ​លោក ថាច់ វណ្ណា ក៏​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ១​រូប​ផងដែរ មកពី​ខេត្តពោធិ៍សាត់ បានឈ្នះ​ប្រាក់សុទ្ធ ៥០ ០០០ ដុល្លារ ។​
​ពិធី​ប្រគល់​រង្វាន់​នេះ​បាន​ធ្វើឡើង​ដោយមាន​មាន​សាច់ញាតិ​ក្រុមគ្រួសារ​អ្នកឈ្នះ​រង្វាន់​និង​អ្នក​សារពត៌មាន​ជាច្រើន​ចូលរួម​ផងដែរ​។​

​ទាក់ទិន​ទៅនឹង​ការ​បានឈ្នះ​រង្វាន់​ដ៏​ច្រើន​នេះដែរ​អតិថិជន​របស់​ក្រុមហ៊ុន​សែ​ល​កាត​ដែល​ឈ្នះ​ប្រាក់រង្វាន់​ទាំងនេះ​បានឱ្យដឹងថា​ពួកខ្លួន​សុទ្ធតែ​បាន​ចូលរួម​លេង​ក្នុង​កម្មវិធី “​ផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់ ជា​រៀងរាល់ថ្ងៃ​”​ជាច្រើនលើក​មកហើយ ប៉ុន្តែ​មិនដែល​មានសំណាង​ទេ​ទើបតែ​លើក​នេះ​ប៉ុណ្ណោះ​ដែល​បានឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​នេះ​។​

​គួរ​បញ្ជាក់ថា គិត​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន CellCard នៅ តែ​បន្ត​ប្រគល់​រង្វាន់ ជា​បន្តបន្ទាប់ គ្រប់​ទូទាំង​ខេត្ត​-​ក្រុង​ដល់​អតិថិជន​របស់ខ្លួន​។ ដើម្បី​ឈ្នះ​រង្វាន់ ១​ម៉ឺន​ដុល្លារ​អាមេរិក ជា​រៀងរាល់ថ្ងៃ ពី​ក្រុមហ៊ុន សែ​ល​កាត អតិថិជន​ក្រុមហ៊ុន​មួយ​នេះ​គ្រាន់តែ ផ្ញើ​សារ​ជា​អក្សរ «10K» រួច​ផ្ញើ ទៅកាន់​លេខ «8888» ឬ ក៏​ទូរ​សព្ទ​ទៅកាន់​លេខ «8888» ជាការ​ស្រេច​។​ដោយឡែក​ចំពោះ​ការ​បង្វិល លេខ​កូដ​សំណាង ៦​ខ្ទង់ ដើម្បី​ស្វែងរក អ្នក​ដែលមាន​សំណាង ឈ្នះ​នូវ​ទឹកប្រាក់ ១០ ០០០​ដុល្លារ​ឡើងទៅ នឹងធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ ចាប់ពី​វេលា​ម៉ោង ៦​ល្ងាច តាមរយៈ Channel Youtube សែ​ល​កាត​ផ្ទាល់​តែម្តង​៕ ល​

#