ក្រោយ​ភ្លេ​ី​ង​ឆេះ​ផ្ទះ​អស់ពីរ​ខ្នង​អាជ្ញាធរ​នាំ​អំណោយ​ចែក​ស្បៀង​ដល់​គ្រួសារ​រងគ្រោះ​

196

​ដោយ​:​សុខុម / ស្ទឹងត្រែង​: នៅ​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិការ ឆ្នាំ​២០១៨ សាខា​កាក បាទ​ក្រហម​កម្ពុជា​ខេត្តស្ទឹងត្រែង បាន​នាំយក​អំណោយ​ទៅ​ផ្តល់ជូន​ជនរងគ្រោះ​ចំនួន​២​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​អ​គ្កី​ភ័យ​ភ្លើង​ឆេះ​ផ្ទះ នៅ​ចំណុច​វត្តភ្នំ ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​អំណោយ​ដែល​សាខា​កាកបាទក្រហម​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​នា​ពេក​នេះ​រួមមាន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​១០០​គីឡូក្រាម មី​១​កេះ ទឹកត្រី​១​យួ ទឹក​ស៊ី​អ៉ី​វ​១​យួ តង់​១ កន្ទេល​១ ឃី​ត​១ ព្រមទាំង​មាន​ថវិការ​របស់​សាខា​កាកបាទ​និង​ថវិការ​សប្បុរស​ជូន​គ្រួសារ​រងគ្រោះ​ខូចខាត​ផ្ទះ​ទាំងស្រុង​ចំនួន​៩០​ម៉ឺន​រៀន និង​ជូន​ម្ចាស់ផ្ទះ​ខូចខាត​៩០%​ចំនួន​១០​ម៉ឺន​រៀល​។​

​លោក​ឈាង ឡាក់​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង បាន​សម្តែង​នូវ​កា​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​គ្រោះ​អគ្គិភ័យ ដែល​បាន​កើតឡើង​ដោយ​យើង​មិនអាច​ដឹង​ជាមុន ។

​លោក​បាន​និយាយ​លើកទឹកចិត្ត​ដល់​ក្រុមគ្រួសារ​រងគ្រោះ​ទាំងពីរ សូមកុំ​មានការ​អស់សង្ឃឹម ព្រោះ​ថ្វី​ត្បិត​យើង​បាត់បង់​ផ្ទះ​រួមជាមួយ​ទ្រព្យសម្បត្តិ​ក៏​ពិត​ម៉ែន តែ​យើង​បាន​រួច​ជីវិត​ពី​អគ្គីភ័យ​នេះ ដូច្នេះ​យើង​នៅ​អាច​បន្ត​តស៊ូ​ទៅមុខទៀត ដោយ​សាង​ជីវិត​ជាថ្មី ដើម្បី​គ្រួសារ​អាចមាន​ជីវភាព​ល្អប្រសើរ​។​

​ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត​បានបញ្ជាក់​ផងដែរ​ថា ចំពោះ​អំណោយ​ដែល​ផ្តល់ជូន​នាពេល បើទោះបី​មិនអាច​ជួយ​ទ្រ​ង​ទ្រង់​ជីវភាព​ជនរងគ្រោះ​បាន​ទាំងស្រុង​ក្តី ប៉ុន្តែ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​សម្រួល​រាល់​ការចំណាយ​ថវិការ និង​គ្រឿង​ឧបភោគបរិភោគ ។​

​ឆ្លៀតឱកាស​នោះ លោក​ឈាង​ឡាក់​ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ និង​ចូលរួម​សោកស្តាយ​ពី​សំណាក់​លោក ម៉ុម សារឿន ប្រធានកិត្តិយស​សាខា​កាកបាតក្រហម​ផងដែរ ដែលជា​និច្ចកាល​ថ្នាក់​ដឹក​សាខា​កាកបាតក្រហម និង​ថ្នាក់ដឹកនាំ​ខេត្ត​តែង​តែង​គិតគូ​ពី​សុខទុក្ខ​លំបាករ​បស់បង​ប្អូន​រងគ្រោះ​ទាំងអស់ មិន​ថា​ទីណា​ឬ​កន្លែង​ណា​ឡើយ​។

​ក្រោយ​ទទួលបាន​អំណោយ​ពី​សំណាក​សាខា​កាកបាទក្រហម​ខេត្តស្ទឹងត្រែង អ្នកស្រី សុន គា និង​ម្ចាស់ផ្ទះ​រងគ្រោះ​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ក្រុង សប្បុរស​ធ​ម៍ និង​សាខា​កាកបាទក្រហម​ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ដល់​ជនរងគ្រោះ​ដូចជា​គ្រួសារ​រងគ្រោះ​ទាំងពីរ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា នៅ​រសៀល​ថ្ងៃទី​០៧ ខែវិច្ឆិការ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​មាន​អគ្គីភ័យ​បាន​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅក្បែ​វត្តភ្នំ​ក្រុង​ស្ទឹងត្រែង ដែល​បាន​ឆាបឆេះ​ផ្អះ​អស់​២​ខ្នង ដោយ​ម្ចាស់ផ្ទះ​ទី​១ ប្តី​មានឈ្មោះ វ៉ាន់ សុខ​វ៉ាន និង​ប្រពន្ធ​ឈ្មោះ សុន គា អាយុ ៤៥ ជា​អាជីវករ​លក់ដូ​នៅ​សា​កា​អនុវត្ត​ត្រូវបាន​អគ្គីភ័យ​លេច​ត្របាក់​ផ្ទះ​ទំហំ ៨ x ១១​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ក្បឿង ខូចខាត​ទាំងស្រុង និង​មក​ចាស់​ផ្ទះ​ទី​២​ប្តី​ឈ្មោះ គឹម ហាន អាយុ ៥៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ប៉ូច តាង អាយុ ៥៤ ឆ្នាំ ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័​ង្គ​សី បាំង​ក្តា​រង​ការខូចខាត​១០%៕