ក្រោយ​មើលឃើញ​ទីផ្សារការងារ នាយ ឆើត ស្ងាត់​ខ្លាំង​និង​ជួប​ទុក្ខលំបាក​, TOWN ហៅ​ថត​ផ្តាច់​តែ​ម្ត​

697

(​ភ្នំពេញ​) ៖ ដោយ​មើលឃើញ ពី​ភាពលំបាក​នឹង​បញ្ហា​ជីវភាព របស់​តារា​ជើងចាស់ លោក ពៅ គី​សាន់ ហៅ​នាយ​ឆើត ក្រោយពី​បណ្តា​​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​មក​នោះ លោក ប៊ុន រតនា ហៅ សេម នាយក​គ្រប់គ្រង​ការផលិត នៅ​ស្ថានីយ៍ ទូរទស្សន៍ Town Full HD TV បានប្រកាស​នៅលើ​បណ្តា សង្គម​ហ្វេ​សបុ​កថា​នឹង​ទទួលយក លោក​មក​ថត​កម្មវិធី នៅ​ស្ថានីយ៍ទូរទស្សន៍ ថោ​ន មួយ ជីវិត​។​

​នៅក្នុង​ការប្រកាស​រប​ស់លោក ប៊ុន រតនា ហៅ សេម លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​នោះ​គឺ “​បងប្អូន​ណា​មាន​លេខ​ពូ​ឆើត​ទេ​?​ខ្ញុំ​ចង់​អ​ញ្ចើ​ញ​​គាត់​ថត​កម្មវិធី “​ដូច្នឹង​ផង​” របស់​ស្ថា​នី​ទូរទស្សន៍​ថោ​ន​។ ខ្ញុំ​នឹង​អ​ញ្ចើ​ញ​ពូ​ថត​មួយជីវិត​…”​។

​ក្រោយពី​ការ ប្រកាស របស់ លោក ប៊ុន រតនា ហៅ សេម នាយក​គ្រប់គ្រង​ការផលិត នៅ​ស្ថានីយ៍ ទូរទស្សន៍ Town Full HD TV បានតែ​មួយថ្ងៃ ពេលនេះ លោក ពៅ គី​សាន់ ហៅ នាយ​ឆើត បាន​ចូលរួម​ថត នៅ​ស្ថានីយ៍ទូរទស្សន៍ ថោ​ន ក្នុង កម្មវិធី “​ដូច្នឹង​ផង​” ហើយ​។

​នាយក​គ្រប់គ្រង​ការផលិត បានអោយដឹងថា មូល​ហេតុដែល​ធ្វើអោយ​លោក សម្រេចចិត្ត​ជ្រើសរើស យក​នាយក ឆើត ដោយសារ លោក ពៅ គី​សាន់​មាន​សមត្ថភាព ហើយ​ម្យ៉ាងទៀត គឺ​លោក​ត្រូវការ​សិល្បករ សិល្បការិនី ចាស់ៗ បាន​បញ្ចេញ សមត្ថភាព​អោយ​កូន​ខ្មែរ​បាន​​ដឹង ជាមួយគ្នានេះដែរ ក៏បាន​ប្រាក់កម្រៃ ដើម្បី​បង្កើន​ប្រាក់ចំណូល បន្ថែម​ក្នុងការ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​។

​លោក​ប៊ុន រតនា បន្ថែមថា ក្នុងន័យ​ដែល​ផ្តល់ ឱកាស​ជូន នាយ ឆើត មួយជីវិត​នេះ គឺ​ផ្តល់អោយ​គាត់​រហូត ទាល់តែ​លោក​ចូល និវត្តន៍​។ មិនមែន មានតែ លោក​ពៅ គី​សាន់ ទេ ដែល​បាន​ចូល​ថត កម្មវិធី ដី​ថ្នឹង​ផង នោះ គឺ​រួមមាន​ទាំង​កូនប្រុស របស់លោក​ផងដែរ​។​

​លោក​ពៅ គី​សាន់ បានអោយដឹងថា “​ខ្ញុំ​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជិត​មួយ​ជិវិត​ហើយ ហើយ​បច្ចុប្បន្ននេះ​មិនទាន់មាន​អ្វី​សល់​អ្វី​​ជា​ដុំកំភួន​ដូច​គេ​ឡើយ ដោយសារ​ស្រលាញ់​សិល្បៈ ទោះបីជា​អ្នកដឹកនាំ​រឿង​ឱ្យ​ដើរតួ​ឆ្កួត​ជា​តួ​អ្វី​ក៏ដោយ​ក៏​ខំប្រឹង​ដើម្បី​បម្រើ​អារម្មណ៍​​ទស្សនិកជន​។ ដូច្នេះ​គ្មានអ្វី​ក្រៅពី​សុំឱ្យ​បងប្អូន​ទស្សនិកជន​ទាំងអស់​ឱ្យកម្លាំង​ចិត្ត និង​គាំទ្រ​ខ្ញុំបាទ និង​អ្នកសិល្បៈ​ដទៃ​ផង​”​។

​លោក​ពៅ គី​សាន់ ក៏មាន​កូនប្រុស​ម្នាក់ កំពុងតែ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​សម្តែង​ផងដែរ គឺ​តារា​សម្តែង​លោក​គី​សាន់ រ៉ៃ​យ៉ា​។

​ទស្សនិកជន​ធ្លាប់តែ​ឃើញ​ការសម្តែង​ជាច្រើន​របស់​នាយ​ឆើត ដោយ​ក្នុង​រឿង​លោក​តែងតែ​សម្តែង​ជា​អ្នកមាន​ជីវភាព​ធូរធារ ជើងកាង សាហាវឃោរឃៅ ចរិត​ច្រងេងច្រងាង មាន​កូនចៅ​ឆ្វេង​ស្តាំ​។ ការសម្តែង​របស់លោក​ត្រូវ​ទស្សនិកជន​ភាគច្រើន​សរសើរ​ថា​លោក​សម្តែង​​សម មើលទៅ​ដូច ពិតៗ​។ មាន​ទស្សនិកជន​ខ្លះទៀត​លើកឡើងថា ការសម្តែង​សម ដោយសារតែ​ជីវិត និង​អត្តចរិត​ខាងក្រៅ​របស់លោក គឺ​មិន​ខុសពី​ការសម្តែង​ឡើយ​៕​ដោយ បូ​រិ​ន​/sn