ក្រោយ​រកឃើញ​ហ្វូ​ស៊ី​ល​អាយុកាល​រយ​លាន​ឆ្នាំ ទើប​ដឹងថា ក្បាច់​រាំ Gangnam Style ចម្លង​តាម​សត្វ​រុយ​

348
ចែករម្លែក

វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​មែនទែន ដែល​ហ្វូ​ស៊ី​ល​សត្វ​រុយ​មួយ​ក្បាល​ទើប​រកឃើញ​កាលពី ពេល​ថ្មីៗ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា Gangnam Style តាម​ក្បាច់​រាំ​ដ៏​ល្បី​រន្ទឺ​ពេញ​ពិភពលោក ក្នុង​ឆ្នាំ​២០១២​របស់ សាយ (Psy) តារាចម្រៀង​ប៉ុប​កូរ៉េ ដោយសារ​ឥរិយាបថ​ខ្វែង​ជើង​របស់​វា ស្រដៀង​គ្នា​ទៅនឹង​ក្បាច់​រាំ​ខាងលើ​។

​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ បានឱ្យដឹងថា ហ្វូ​ស៊ី​ល​សត្វ​រុយ​នេះ​ត្រូវបាន​រកឃើញ​ក្នុង​ទីក្រុង​ជីន​ជូ (Jinju) ប្រទេស​កូរ៉េខាងត្បូង​។​

​ហ្វូ​ស៊ី​ល​រុយ​នេះ​ស្រដៀង​គ្នាច្រើន​ទៅនឹង​សត្វ​ឪម៉ាល់​សម័យ​បច្ចុប្បន្ន​ដែលមាន​ស្លាប​ពណ៌​ខ្មៅ លាយ​លឿង ប៉ុន្តែ​វា​ធំ​ជាង​រុយ​ធម្មតា​រហូតដល់​ទៅ​ពីរដង​ឯណោះ​។

​ដូច្នេះ​របកគំហើញ​នេះ​បង្ហាញថា តារាចម្រៀង សាយ មិនអាច​អះអាងថា​ក្បាច់​រាំ Gangnam Style ជា​កម្មសិទ្ធិបញ្ញា​របស់​ខ្លួន​ឡើយ​៕ ប្រែ​សម្រួលៈ​ខុម