ក្រោយ​រុស្ស៊ី​បញ្ជូន​ប្រព័ន្ធ​កាំជ្រួច​S-300​ទៅដល់​ស៊ី​រី អាមេរិក​ចង់​ប្រើ​យន្តហោះ​F-22​ទៅ​បំផ្លាញចោល​

3191
ចែករម្លែក
  • 206
    Shares

រុស្ស៊ីបានប្រកាសថា ខ្លួនបានបញ្ជូនប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះធុនS-300ទៅដល់ស៊ីរីហើយ និងពេលនេះត្រូវបានដំឡើងរួចរាល់អស់ហើយនៅសល់តែបង្រៀនទាហានស៊ីរីអោយចេះប្រើ។

ការផ្តល់កាំជ្រួចបាញ់ពីដីទៅអាកាសនេះនឹងជំរុញ​សមត្ថភាពការពារ​ដែនអាកាស​របស់​ស៊ី​រ​និងវត្តមានរុស្ស៊ីនៅទីនោះក្រោយពីកងកម្លាំងរដ្ឋាភិបាលស៊ីរីបាញ់ទម្លាក់យន្តហោះស៊ើបការណ៍យោធារុស្ស៊ីដោយច្រឡំដោយសម្លាប់ទាហាន១៥នាក់។នេះមានន័យថា ជាមួយនឹងប្រព័ន្ធកាំជ្រួចទំនើបនេះ អាមេរិកនិងសម្ពន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួននឹងលែងហ៊ានចាត់ការលើគោលដៅក្នុងប្រទេសស៊ីរីដោយងាយៗដូចមុនទៀត។

ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលក្រុងមូស្គូសង្ឃឹមថា រដ្ឋាភិបាលក្រុងតែលអាវីវ នឹងធ្វើការវិនិច្ឆ័យល្អនៅក្នុងតំបន់ទោះជាអ៊ីស្រាអែលបានប្រកាសរួចហើយថាខ្លួននឹងមិនបោះបង់ប្រតិបត្តិការយោធានៅក្នុងស៊ីរី ទោះជារុស្ស៊ីបំពាក់កងកម្លាំងស៊ីរីជាមួយកាំជ្រួចS-300ក្តី។

សារព័ត៌មាន the Drive បានសរសេរថា ក្រោយកាំជ្រួចS-300បានទៅដល់ស៊ីរី កងទ័ពអាកាសអាមេរិកអាចបញ្ជូនយន្តហោះបំបាំងខ្លួនធុនF-22និងF-16CJ Vipersទៅស្ទាក់ការចាប់រលកសញ្ញារបស់រ៉ាដាS-300ហើយបំផ្លាញទីតាំងការពារអាកាសរបស់សត្រូវជាការឆ្លើយតបនឹងការបញ្ជូនប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះទំនើបS-300ទៅអោយរដ្ឋាភិបាលស៊ីរី។

តាមពិតអាមេរិកបានប្រើយន្តហោះF-22និងF-16CJ Vipersរួចហើយនៅក្នុងដំណាក់កាលបើកឆាកនៃប្រតិបត្តិការយោធារបស់ខ្លួននៅស៊ីរី ដោយសារពេលនោះមិនទាន់ដឹងអំពីសមត្ថភាពការពារអាកាសរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីនៅក្នុងដែនអាកាសនៃប្រទេសនេះ។

ទស្សនាវដ្តីបានសរសេរថា ក្នុងយុទ្ធសាស្រ្តសង្រ្គាមដូច្នេះ អាមេរិកអាចបន្តបញ្ជូនយន្តហោះF-22ទៅកាន់តំបន់ជិតកន្លែងត្រួតត្រារបស់រដ្ឋាភិបាល៕ដោយ៖វាសនា

យន្តហោះបំបាំងកាយF-22របស់អាមេរិកនិងកាំជ្រួចS-300របស់រុស្ស៊ីមួយណាខ្លាំងជាង