ក្រោយ​រួមភេទ​រួច មិនគួរ​ធ្វើ​រឿង​ទាំងនេះ​ជាដាច់ខាត​

475
ចែករម្លែក

​អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​មិនគួរ​ធ្វើ​ក្រោយ​ពេលដែល​រួមភេទ​រួច ព្រោះ​អាច​ប៉ះពាល់​ដល់​ប្រដាប់ភេទ​របស់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?

​នៅពេលដែល​ដៃ​អ្នក​កង្វក់ អ្នក​មិនគួរ​យកទៅ​ប៉ះ​ប្រដាប់ភេទ​អ្នក​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​ឆ្លង​រោគ យ៉ាង​ងាយ ដោយ​ធ្វើ​ឲ្យ​ងាយ​កើតមាន​ជំងឺ​ផ្សេងៗ​ណាស់​។​

​ក្រោយ​ពេលដែល​អ្នក​រួម​ភេទ​រួច អ្នក​មិនគួរ​ប្រើ​សាប៊ូ​ក្នុង​ការសម្អាត​ប្រដាប់ភេទ​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​រង​សម្ពាធ​ខ្លាំង​។ ដូចនេះ អ្នក​គ្រាន់តែ​ប្រើ​ទឹក​ធម្មតា​លាង​សម្អាត​បាន​ហើយ ប៉ុន្តែ​មិនគួរ​ប្រើ​កម្លាំង​ខ្លាំងពេក​នោះទេ​។​

​មុនពេល​ដែល​អ្នក​រួម​ភេទ អ្នក​គួរតែ​ពិសារ​ទឹក​ចំនួន​មួយ​កែវ ទើប​អាច​នោម​ក្រោយ​ពេលដែល រួមភេទ​រួច ព្រោះ​ការ​បត់ជើងតូច​ក្រោយ​ពេលដែល​រួមភេទ​រួច អាច​កាត់បន្ថយ​មេរោគ​ដែល អាច​ឆ្លង​ចូល​រាងកាយ​អ្នក​។​

​ពេលដែល​អ្នក​រួមភេទ អ្នក​មិនគួរ​ប្រើ​កម្លាំង​ខ្លាំង​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រដាប់ ភេទ​អ្នកជា​ខ្លាំង​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​ខ្ពស់ ទើប​អាច​ការពារ​ប្រដាប់ភេទ​អ្នក​បានល្អ ដោយ​មិន​ងាយ​កើត​ជំងឺ​ឡើយ​៕ ដោយ​: health.com.kh​