ក្រោយ​រៀបការ​ម៉ា​រ៉ា​ប៊ុណ្ណា​នាំ​ប្រពន្ធ​ចែក​អំណោយ​ជូន​អ្នកធាក់ស៊ីក្លូ​និង​អ្នកក្រីក្រ

414
ចែករម្លែក

​ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​ក្រោយពី​ពិធីមង្គលការ និង​ពិធី​កាត់​ចំណងដៃ លោក ម៉ា​រ៉ា ប៊ុណ្ណា នាំ​ភរិយា និង​កូនៗ ចែកទាន ធ្វើ​សប្បុរសធម៌ ដល់​លោកតា ជា​អ្នកធាក់ស៊ីក្លូ ជា​ច្រើ​នាក់ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ជួយ​គ្នា​និង ចែករំលែក​នូវ​អ្វីដែល​យើង​មាន​បន្តិចបន្តួច ទៅកាន់​អ្នក​ដែល​កំពុង​ត្រូវការ​និង​ចែកជា​កុល​ស​ផល​បុណ្យ​ជូនទៅ​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅហើយនោះ​។

តារាចម្រៀង​និង​ជា​តារា​សម្តែង​លោក​ម៉ា​រ៉ា​ប៊ុណ្ណា​បានឱ្យដឹងថា​នេះ​ជា​គោលបំណង​ដែល​លោក​និង​ភរិយា បាន​សន្យា ថា​នឹងធ្វើ ការ​ចែកជា​ទាន និង​កម្មវិធី​សប្បុរសធម៌ ដល់​ចាស់ជរា គ្មាន​ទីពឹង កុមារកំព្រា រួមជាមួយ​សិល្បៈករ ចាស់ៗ ក្រោយពី​ចាប់ដៃគ្នា​។ ការចែក​ទាន និង​ជួយ​ដល់​ជន​ទីទាល់ នឹងធ្វើ​ទៅតាម​ដំណាក់កាល​នីមួយៗ មួយ​ជំ​ហ៊ាន​ម្តងៗ​។

​លោក​បន្តថា សកម្មភាព​នេះ ធ្វើឡើង​គឺ​ដើម្បី​បណ្តុះ​គំនិត ចែករំលែក នូវ​អ្វីដែល​យើង​មាន​បន្តិចបន្តួច និង​ការចេះ​ជួយ​គ្នា មិនចាំបាច់​មាន​លុយ រាប់សែន រាប់លាន ដុល្លារ បាន​យើង​ធ្វើបុណ្យ​បាន​នោះទេ​។ យើង​មាន​ប៉ុណ្ណា គឺ​យើង​ធ្វើ​ទៅតាម​លទ្ធភាព​ដែល​យើង​មាន​។

​លោក ម៉ា​រ៉ា ប៊ុណ្ណា ម្ចាស់​បទ “​ដី​ថ្លៃ​ប្រល័យ​ស្នេហ៍​” ក៏បាន​រំលឹក​ពី​ប្រវត្តិ​ខ្លះៗ មុនពេល​ចាប់ដៃគ្នា​ថា ពួកយើង​ដោយ​មើលចិត្ត​ថ្លើម​គ្នា​អស់​ពេល​ជាង​២ ឆ្នាំ ទើប​តារាចម្រៀង​សម្បុរ​ស្រអែម​រូបនេះ ស​ម្រ​ច​ប្រកាស​រៀបការ និង​ធ្វើ​ពិធី​កាត់​ចំណងដៃ ចំនួន​១០​តុ​ដោយ​ចំណាយ​ប្រាក់​អស់​ជាង​៤​ពាន់​ដុល្លារ នៅ Eclpise Sky Bar​។ លោក​ពេញចិត្ត ភរិយា ត្រង់​អ្នកនាង ដា​រ៉ានី ជា​មនុស្ស​ឆ្លាត ចេះ​ទុកដាក់​លុយកាក់ ព្រមទាំង​ផ្ដល់​តម្លៃ និង​ភាពជឿជាក់​មកលើ​លោក​។​

អ្នកនាង ផុន ដា​រ៉ានី ជា​អ្នក​ភ្នំពេញ និង​ជា​អតីត​អ្នកសារព័ត៌មាន​នៅ​ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍​លេខ​៥​។
​ចំពោះ​ចំណង​ស្នេហ៍​វិញ លោក ម៉ា​រ៉ា ប៊ុណ្ណា ប្រាប់ថា តាមពិត​អ្នក​ទាំង​ពីរបាន​ស្គាល់គ្នា​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនដែល​ស្និទ្ធស្នាល​គ្នា​ទេ​។​ថ្ងៃមួយ​ជួបគ្នា​ចៃដន្យ​នៅ​ផ្សា​អ្នក​ទាំងពីរ​ក៏​ចាប់ផ្ដើម​ស្គាល់គ្នា​កាន់តែច្បាស់ ហើយ​រាប់អាន​គ្នា និង​យល់ចិត្ត​គ្នា​ពី​ពេល​នោះមក​។

​ថ្លែង​ដោយ​ភាព​ទំនួល​ខុសត្រូវ លោក ម៉ា​រ៉ា ប៊ុណ្ណា ថា ពេលនេះ​លោក​បាន​ក្លាយទៅជា ស្វាមី និង​ក្លាយជា​ឪពុក​របស់​ក្មេង​តូច​ពីរ​នាក់​ដែល​ភរិយារ​ស់លោក​គឺជា​នារី​មេម៉ាយ​ប៉ុន្តែ​លោក​មិនបាន​គិតពី​អតីត​កាលនោះ​គ្រាន់តែ​លោក​គិត​ត្រឹម​ថា​ធ្វើ​យ៉ាង​ផ្តល់​សុភមង្គល​និង​ក្តី​សុខ​ជូន​គ្រួសារ​អោយបាន​គ្រប់គ្រាន់​។

​រៀបរាប់​ទាំង​ទឹកភ្នែក​រលីងរលោង របស់​អ្នកស្រី​ផុន ដា​រ៉ានី ត្រូវជា​ភរិយា​លោក ម៉ា​រ៉ា ប៊ុណ្ណា ថា ក្រោយពី​ប្តី​បាន​ស្លាប់ទៅ បន្ទុក​ជាច្រើន​បាន​ធ្លាក់​មកលើ​រូបគាត់ គឺ​ត្រូវ​រាប់​រង​ទាំងអស់ ។​ប៉ុន្តែ​អ្វីៗ ត្រូវបាន​កាត់បន្ថយ បន្ទាប់ពី​អ្នកស្រី បាន​ជួប លោក ម៉ា​រ៉ា ប៊ុណ្ណា ហើយ​អ្នកស្រី​ពិតជា​អរគុណ យ៉ាងខ្លាំង​ចំពោះ​ទឹកចិត្ត​អាណិត ស្រា​ឡាញ់ របស់លោក ម៉ា​រ៉ា ប៊ុណ្ណា ដោយ​មិន​គិតថា​អ្នកស្រី ជា​ស្ត្រី​មេម៉ាយ ហើយ​ថែមទាំង​មានកូន​២​នាក់​ផង​នោះ​៕S/