ក្រោយ​សម្រាលកូន​រួច ធ្វើ​មេច​ទើប​បាត់​ក្បាលពោះ​ដ៏​អាក្រក់​មើលទៅ​?

129
ចែករម្លែក

​អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុងការ​ធ្វើ​ឲ្យ​ក្បាលពោះ​អ្នក​បាត់​ក្រោយ ពេល ដែល​សម្រាលកូន​រួច​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ដំបូង​ក្រោយ​ពេលដែល​អ្នក​កើត​បាន​មួយអាទិត្យ អ្នក​អាច​ចាប់ផ្តើម​ប្រើ​ក្រវាត់​ចង្កេះ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ពោះ​អ្នកតូច​វិញ​លឿន​។ បន្ទាប់មក​អ្នក​គួរតែ​ប្រយ័ត្ន​ពី​របប​អាហារ របស់​អ្នក ព្រោះ​មានតែ​របប​អាហារ​ដែល​ល្អ និង​ត្រឹមត្រូវ​ទេ​ទើប​អាចជួយ​ធ្វើ​ឲ្យ​អ្នកមាន​រាង ស្អាត​វិញ​លឿន​។

​ដូចនេះ អ្នក​មិនគួរ​ប៉ូវ​ខ្លាំងពេក​ទេ​ទើប​មិន​ធ្វើ​ឲ្យ​រាងកាយ​អ្នកទទួលយក​មិនបាន ហើយ​សល់ ដែល​អាចធ្វើ​ឲ្យ​អ្នក​ធាត់​លើស​ដើម​វិញ​។ ជាពិសេស​ពេលដែល​រាងកាយ អ្នក​រឹងមាំ អ្នក​អាច​ចាប់ផ្តើម​ហាត់ប្រាណ ហើយ​មិនគួរ​អង្គុយ​យូរ​ទើប​ក្បាលពោះ​អ្នក អាច​ស្រក​វិញ​៕ ដោយៈ health.com.kh