ក្រោយ​សម្រាលកូន​រួច សុដន់​ឈឺ គួរតែ​ធ្វើ​បែបណា​ទៅ​?

516
ចែករម្លែក

​មាន​អ្នក​ម្តាយ​ភាគច្រើន នៅពេលដែល​សម្រាលកូន​រួច អាច​កើតមាន​អាកា​រៈ​ដូចជា សុដន់​ឡើង​ខ្លាំង ហើយ​ឈឺ​ជាដើម​។ ដូចនេះ តើ​គួរតែ​ធ្វើ​បែបណា​ទើប​អាច​កាត់បន្ថយ អា​ការៈឈឺ​ចុកចាប់​នេះ​?

​ប្រសិនជា​កូន​អ្នក​បៅ​មិនសូវ​ច្រើន ហើយ​ទឹកដោះ​អ្នក​បែរជា​ចេញ​ច្រើន អ្នក​អាច​ប្រើ ម៉ាស៊ីន​ដើម្បី​ប៊ឺ​ត​ទឹកដោះ​នោះ​ចេញ​អស់ ព្រោះ​បើ​វា​ផ្ទុក​ច្រើន នឹងធ្វើ​ឲ្យ​សុដន់​អ្នក ឈឺ​ខ្លាំង​។​

​អ្នក​ក៏​អាច​ឲ្យ​កូនបៅ​ឲ្យ​ទាន់ពេល​ដែរ នៅពេលដែល​អ្នកមាន​អារម្មណ៍​ថា​សុដន់ អ្នក​រាង​ឈឺ ទើប​អាច​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់​នេះ​បាន​។ ក្រោយ​ពេលដែល អ្នក​សម្រាល​តាម​ធម្មជាតិ​ចំនួន​៣០​នាទី​រួច អ្នក​អាច​ឲ្យ​កូនបៅ​ទឹកដោះ​អ្នក​បាន​ហើយ ទើប​សុដន់​អ្នក​មិនមាន​អា​ការៈឈឺ​ចុកចាប់​ខ្លាំង​។​

​នៅពេលដែល​អ្នក​បំបៅ​ទឹកដោះ​កូន អ្នក​គួរតែ​ប្រយ័ត្ន​ពី​របៀប​នៃ​ការ​បំបៅ ព្រោះ​បើ​អ្នក ប្រើ​ខុស​របៀប នោះ​កូន​នឹង​បៅ​មិនបាន​ឆ្អែត​ឡើយ ថែមទាំង​ធ្វើ​ឲ្យ​សុដន់​អ្នក​ឈឺ​ទៀត ផង​។ ដូចនេះ អ្នក​មិនគួរ​ឲ្យ​កូន​ខាំ​តែ​ក្បាលដោះ​ទេ ដោយ​គួរតែ​ឲ្យ​គេ​បៅ​ចាប់ពី​កន្លែង ដែល​នៅ​ជុំវិញ​ក្បាលដោះ​នោះ ទើប​អាចធ្វើ​ឲ្យ​គេ​អាច​បៅ​បាន​គ្រប់គ្រាន់​។​

​នៅមុន​ពេលដែល​អ្នក​ឲ្យ​កូនបៅ អ្នក​គួរតែ​ប្រើ​កន្សែង​ក្តៅ​ដើម្បី​ស្អំ​សុដន់​អ្នក​។ ការធ្វើ បែបនេះ អាចធ្វើ​ឲ្យ​ទឹកដោះ​អាច​បញ្ចេញ​មក​ក្រៅ​បាន​អស់ ដោយ​មិន​បន្សល់ទុក ក្នុង​សុដន់​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​កើតមាន​អា​ការៈឈឺ​ចុកចាប់​ឡើយ​៕ ដោយៈ health.com.kh