ក្រោយ​ស្ពែម៉ាតូសូអ៊ីត​ចូល​រាងកាយ​នារី តើ​មាន​អាការ​អ្វី​កើត​ឡើងទៅ​?

484
ចែករម្លែក

អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​អាការ​ដែល​នារី​អាច​នឹងមាន​ក្រោយ​ស្ពែម៉ាតូសូអ៊ីត របស់​បុរស​ចូលក្នុង​រាងកាយ​។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
ក្រោយ​ពេលដែល​នារី​មាន​ផ្ទៃពោះ សុដន់​នឹង​ប្រែជា​មិន​ស្រួល​ដោយ​អាចមាន​អាការ​ឈឺ​ទន់ និង​ឡើង​ធំ​ខុសពី​ធម្មតា​។ ដូចនេះ​អ្នក​អាច​ពិនិត្យ មើល​ទឹកនោម​ថា​មាន​ឬ​គ្មាន​ផ្ទៃពោះ​បាន​។​

​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ​អ្នកនឹង​ប្រែជា​នឿយហត់​ច្រើន ដោយ​តែងតែមាន​អារម្មណ៍​ថា ហត់ ហើយ​ចង់​គេង​ជានិច្ច​។ ដូចនេះ​អ្នក​អាច​ពិនិត្យ​បាន​ពេលដែល​អ្នក​សង្ស័យ​។​
​ ​
ប្រសិនជា​អ្នកមាន​ផ្ទៃពោះ អ្នកនឹង​តែងតែ​ចូល​បន្ទប់ទឹក​ច្រើនដង​ជាង ពេល​មិនទាន់ មាន​ផ្ទៃពោះ ដោយ​តែងតែ​ឈឺ​បត់ជើងតូច​ជានិច្ច​។​

​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ​ក្បាល​សុដន់​អ្នកនឹង​ប្រែ​ពណ៌ ដោយ​ប្រែជា​ពណ៌​ចាស់​។ ដូចនេះ បើ​អ្នក​កើតមាន​អាការ​ទាំងនេះ អ្នក​អាច​ពិនិត្យថា អ្នកមាន​ផ្ទៃពោះ​ឬទេ ព្រោះ​អាការ​ទាំង នេះ​អាច​បញ្ជាក់បាន​ថា អ្នក​ប្រហែល​ជាមាន​ផ្ទៃពោះ​ហើយ ៕ ដោយ​៖ health.com.kh