ក្រោយ ច​ន ច័ន្ទ​លក្ខិណា ព្រមាន​ប្តឹងបុរស​ដែល​ជេរប្រមាថ​នាង ព្រម​ចូលខ្លួន​សុំទោស​

263
ចែករម្លែក

ភ្នំពេញ​៖ សុខៗ កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​បុរស​ម្នាក់ ដែលជា​មន្ត្រី​យោធា​បាន​ចូលទៅ បញ្ចេញមតិ លើ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្តែង​ល្បី និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកនាង ច​ន ច័​ន្ធ​ល​ក្ខិ​ណ ធ្វើការ​ប្រមាថ​លើ​នាង​។

​ប៉ុន្តែ​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បុរស ដែលជា​មន្ត្រី​យោធា​រូបនោះ បាន​ព្រម​ចូលខ្លួន​ដោះស្រាយ​ដោយ​ធ្វើការ​សុំទោស​ជា សារ​ធាណៈ ចំពោះ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ហើយ​។

​លោក ហេង ឡុង ជា​ស្វាមី​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​នាំ​ភរិយា​ទៅកាន់ ក្រសួង ដោយ​ជួប​មុខ​ផ្ទាល់​ជាមួយ​បុរស​រូបនោះ​ដែល​ធ្វើការ​ប្រមាថ​ភរិយា​របស់ លោក​ថា នារី​ផិត​ប្តី រក​ប្រុស​ថ្មី ។ ការប្រមាថ​បែបនេះ ធ្វើឱ្យ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រតិកម្ម និង​គំរាម​ប្តឹង​តែម្តង ប៉ុន្តែ​បុរស​ជា​មន្ត្រី​យោធា​នោះ ក៏​សុំទោស​ជា​សារ​ធាណៈ ដោយ​ប្រាប់​មូលហេតុ មាន​សតិ​មិនល្អ និង​យល់ច្រឡំ​ក៏បង្ក​ទៅជា​ការបញ្ចេញមតិ ប្រមាថ​បែបនេះ​។​

​សូមបញ្ជាក់ថា បុរស​នោះ​មានឈ្មោះ អ៊ូច រិទ្ធី អាយុ​៤០​ឆ្នាំ​បម្រើ​ការងារ​ជា​កងពល យោធា បាន​ចូលខ្លួន​មកសុំ​ទោស និង​ធ្វើ​កិច្ចសន្យា​សុំទោស​ជា​សារ​ធាណៈ​ដោយ​ដឹងឮ ពី​សមាគម​សិល្បករ​ខ្មែរ និង​ក្រុមប្រឹក្សា​ពិន័យ និង​លើកលែងទោស នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩៕ ដោយ​៖ បូ​រិ​ន​

#