ក្រៅពី​ការសោកស្តាយ និង​ភ្ញាក់ផ្អើល​!

1417

​ភ្នំពេញ​៖ ចម្លើយ​របស់ខ្ញុំ​ចំពោះ អ្នកសារព័ត៌មាន​ស្តីអំពី​ប្រតិកម្ម​របស់ សហរដ្ឋអាមេរិក ក៏ដូចជា សហគមន៍ អឺរ៉ុប ក្នុងការ​កាត់បន្ថយ​ជំនួយ​ឧបត្ថម្ភ មកលើ​កម្ពុជា ពាក់ព័ន្ធ​នឹង​លទ្ធិប្រជាធិបតេយ្យ ។​

​ក្នុង​រយៈ​២០​ឆ្នាំកន្លងមក ប្រជាពលរដ្ឋ​កម្ពុជា​ទទួលបាន​នូវ​ភាព​រីករាយ ដែល​កើតចេញពី​បរិយាកាស សន្តិភាព និង​ស្ថិរភាព គឺ​ការកសាង​សង្គម​មួយ ដែលមាន​រដ្ឋាភិបាល​កើតចេញពី​ជម្រើស​របស់ មហាជន និង​ដើម្បី​មហាជន ។ សមិទ្ធផល​នេះ គឺ​ជាក់ស្តែង​មិន​ត្រឹមតែ​ការទទួលយក និង​ការ អភិវឌ្ឍ​ដោយ​ពេញចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​នោះទេ ក៏ប៉ុន្តែ​ប្រជាជាតិ ដែលជា​មិត្ត​ដែល​បាន ចូលរួម​គាំទ្រ យ៉ាង​សស្រោកសស្រាំ​ក៏​ជា​ចំណែក​នេះ ផងដែរ ។​
​ ​
​សមិទ្ធផល​នៃ​លទ្ធិប្រជាធិបតេយ្យ​នេះ គឺ​ហាក់បីដូច​កូនក្មេង​ដែល មាន​អាយុ​២០​ឆ្នាំ​ជាង ប្រសូត​ចេញពី គភ៌​របស់​ប្រជាជាតិ​កម្ពុជា ជាមួយនឹង ដៃគូ​ប្រជាជាតិ​ជា​មិត្ត​របស់​កម្ពុជា ។​

​កូនក្មេង​ឈ្មោះ​ប្រជាធិបតេយ្យ នេះ គឺមាន​សុខភាព​ល្អ កំពុងតែ​ទទួល បាន​ការវិវឌ្ឍ​របស់​ខ្លួន រាប់ទាំង​ការ ថែទាំ​ខ្លួន​ជា​ប្រជាជាតិ​មួយ​ដែល​អាច រស់រានមានជីវិត​ជាមួយ​អ្នកជិតខាង ក៏ដូចជា ឆាក​អន្តរជាតិ​ផងដែរ ។ ការ​មាក់ងាយ​ប្រជាធិបតេយ្យ​កម្ពុជា តាម រយៈ​ទឹក​លុយ​នៃ​ជំនួយ របស់គេ​គឺ​ធ្វើឱ្យ កម្ពុជា ក៏ដូចជា​ប្រជាជាតិ​ដទៃ យល់ ឃើញថា ការប្តេជ្ញា​របស់​មិត្ត​បរទេស​ជា ដៃគូ​ទាំងនោះ​ក្នុង​កិច្ច​កសាង​លទ្ធិប្រជាធិបតេយ្យ​គឺ​គ្មាន​និរន្តរភាព ហើយ​មិនមាន​ផ្តល់​ផលប្រយោជន៍ និង​ទំនុកចិត្ត ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​កិច្ចប្រឹងប្រែង កសាង​លទ្ធិប្រជាធិបតេយ្យ និង​អធិបតេយ្យភាព របស់ខ្លួន​នោះ គឺជា​ការដាក់ ទណ្ឌកម្ម​លើ​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ពិត ប្រាកដ ។​
​ ​
​អាស្រ័យ​ដោយ​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​រប​ស់​ប្រជា ពលរដ្ឋ​មិនមែនជា​ទ្រព្យសម្បត្តិ ផ្តាច់មុខ របស់​គណបក្ស​ណាមួយ ឬ​របស់​រដ្ឋាភិបាល​នោះទេ ។ នេះ​គឺជា ”​អំណាច​ប្រជាពលរដ្ឋ​” ជាក់ស្តែង​តាមរយៈ​នីតិរដ្ឋ និង ច្បាប់​ជា​ធរមាន ជាមួយនឹង​ការប្រយុទ្ធ​ដាច់ខាត​ប្រឆាំងនឹង នី​ទណ្ឌ​ភាព ។
​ ​
​ក្នុង​រយៈ​កន្លង​២០​ឆ្នាំ នៃ​ការ ពង្រឹង​អំណាច​ប្រជាពលរដ្ឋ​នេះ តាម រយៈ​លទ្ធិប្រជាធិបតេយ្យ គឺជា​សមិទ្ធផល​ជោគជ័យ​ដ៏​ធំធេង​របស់​កម្ពុជា​ជាមួយ ប្រទេស​ជា​មិត្ត​ដៃគូ ។ ការបោះបង់ សមិទ្ធផល​ជារួម​នេះ គឺជា​ការ​សោក ស្តាយ​របស់​កម្ពុជា ក៏ដូចជា​សង្គម អន្តរជាតិ​ចំពោះ​កាយវិការ មិន​ស្មោះ ត្រង់​ជាមួយ​កិច្ច​កសាង​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​ដែលជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ។​
​ ​
​កម្ពុជា​មានបទពិសោធន៍​របស់ ខ្លួន​យ៉ាង​ជូរចត់​នៅក្នុង​សម័យកាល អន្តរាគមន៍​របស់​ស​ហ​រដ្ឋ​អាមេរិក និង​ប្រជាជាតិ​ជា​មិត្ត​ខាងលិច ដែល​ខំប្រឹង ប្រែង​បន្តុប​លទ្ធិប្រជាធិបតេយ្យ​ក្នុង រយៈពេល​ពី​ឆ្នាំ ១៩៧០ ដល់​១៩៧៥ ជួប នឹង​បរាជ័យ​ជា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា មិនអាច​បំភ្លេចបាន ហើយ​ធ្វើឱ្យ​កម្ពុជា រឹងរឹតតែ​ធ្វើឱ្យ​កម្ពុជា​កសាង​វប្បធម៌ ប្រជាធិបតេយ្យ​នេះ​ដោយ​ភាព​ម្ចាស់ ការ​របស់ខ្លួន​និង​ឯករាជ្យ ពី​ការ​ជ្រៀត ជ្រែក​ពី​សំណាក់​បរទេស​ក្នុង​កិច្ច​នានា និរន្តរភាព ។ នៅក្នុង​ដំណាក់កាល​នេះ កម្ពុជា​បានសម្រេច និង​ប្តេជ្ញា​ខ្លួនឯង រួចហើយ​ឆ្លើយតប​នឹង​អំណាច​មហាជន ក្នុងឱកាស​ជ្រើសរើស តំណាង​របស់ខ្លួន ដោយ​ទៀងទាត់ ដែល​បង្កើតបាន​នូវ រដ្ឋាភិបាល​ដែល​កើតចេញពី​ប្រជាពលរដ្ឋ និង​ដើម្បី​ប្រជាពលរដ្ឋ​នោះ​គឺ​ការធ្វើ កំណែទម្រង់រដ្ឋបាល​ក្នុងទិសដៅ​រក្សា និង​គាំពារ​ប្រសិទ្ធភាព អ្វីដែល​ឃើញ​យល់ថា “​រដ្ឋាភិបាល​សម្រាប់​ប្រជាពលរដ្ឋ​”​នោះ​គឺ​តាមរយៈ​ការ​បង្ខិត​ការងារ​រដ្ឋាភិបាល ប្រកបដោយ​ប្រសិទ្ធភាព ដែលជា​អ្នកផ្តល់​សេវាកម្ម​ឱ្យខិត​ទៅជិត អ្នកទទួល​សេវាកម្ម គឺ​ប្រជាពលរដ្ឋ នេះឯង​(​វិមជ្ឈការ​និង​វិសហមជ្ឈការ​)​។

​វិស័យ​ច្រើន​មុខ​ទៀត​ដែលជា​យន្តការ នៃ​ដំណើរ​ការគាំទ្រ​លទ្ធិប្រជាធិបតេយ្យ នៅតែ​ជា​អាទិភាព ខ្ពស់​សម្រាប់​កម្ពុជា នោះ រាប់ទាំង​សណ្តាប់ធ្នាប់ នៃ​សិទ្ធិ បញ្ចោ​ញ​មតិ​តាម​យន្តការ​ដទៃ ដែល​មិន ប៉ះពាល់​ដល់​ច្បាប់ និង​សណ្តាប់ធ្នាប់ ។​

​ក្រៅពី​ការសោកស្តាយ​និង​ភ្ញាក់ផ្អើល​នៃ​ការសម្រេចចិត្ត​របស់​ប្រជាជាតិ ជា​មិត្ត​ក្នុង​វិស័យ​ឧបត្ថម្ភ ជំនួយ ដើម្បី​អភិវឌ្ឍន៍​នោះ កម្ពុ​ជាមាន​មោទនភាព​ក្នុង​កិច្ច​ថែរក្សា និង​បន្ត​នូវ​ជំហាន​ប្រជាធិបតេយ្យ ប្រកបដោយ​ថាមពល​ជាមួយ ការប្តេជ្ញា​របស់ខ្លួន ប្រើប្រាស់​គ្រប់ មធ្យោបាយ និង​សមត្ថភាព​របស់ខ្លួន ក្នុង​កិច្ច​បន្ត​ទៅមុខទៀត​នូវ​វប្បធម៌​នៃ ដំណើរការ​ប្រជាធិបតេយ្យ​សេរី និង​ពហុបក្ស​ឱ្យមាន​សក្តានុពល ភាពជា​ផលប្រយោជន៍​របស់​ប្រជាជាតិ តាមរយៈ​ម្ចាស់ការ និង​ឯករាជ្យ​ប្រកបដោយ ការទទួល ខុសត្រូវ​ខ្ពស់​ចំពោះ​ជោគ វាសនា​របស់ខ្លួន​នៅក្នុង​គោលការណ៍ សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជាតិ​ខ្មែរ ប្រាសចាក​ពី​ការជ្រៀតជ្រែក​ឬ​អាណានិគម​របស់​បរទេស ៕ ដោយ​: ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​

​លោក ផៃ ស៊ី​ផាន (​រូបថត​អ៊ិន​ធឺ​ណិ​ត​)