ក្រៅពី​ខូច​ភ្នែក “​ការលេង​ទូរ​សព្ទ​”​ច្រើន​ក៏បង្ក​បញ្ហា​គួរឱ្យ​បារម្ភ​ទាំង​នេះដែរ​

417
ចែករម្លែក

​ទូរស័ព្ទ​សព្វថ្ងៃ​អាច​ប្រើ​ធ្វើ​អ្វីៗ​បានជា​ច្រើន ដូច្នេះ​វា​គ្មានអ្វី​គួរឱ្យ​ឆ្ងល់​ទេ​ដែល​មនុស្ស​មិន តិច​នាក់​សឹងតែ​ចំណាយពេល​វេលា​ពេញ​មួយថ្ងៃ​របស់​ពួកគេ​លេង​ទូរស័ព្ទ​។ ទោះជា យ៉ាងណា ក្រោយពី​ខូច​ភ្នែក​ហើយ​នោះ ប្រសិនបើ​អ្នកប្រើប្រាស់ ឬ​លេង​ទូរស័ព្ទ​ច្រើន ពេក​អ្នក​ប្រាកដជា​នឹង​ជួបប្រទះ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​មិនខានឡើយ​។ ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អ្នក​អាច​នឹង​ជួបប្រទះ​? អត្ថបទ​ខាងក្រោម​នេះ នឹង​បង្ហាញ​ឱ្យដឹងពី​ហានិភ័យ​មួយចំនួន​នៃ​ការ​ញៀន​លេង​ទូរស័ព្ទ ៖

១. ឈឺចាប់​រាងកាយ​
ដោយសារតែ​ការប្រើ​ទូរស័ព្ទ​តម្រូវឱ្យ​អ្នក​ដាក់​ដៃ​កាន់​ជាប់ និង​ប្រើប្រាស់​ម្រាមដៃ​ចុះ ឡើងៗ នោះ​លទ្ធផល​នៃ​ការឈឺចាប់ និង​រលាក​កដៃ ព្រមទាំង​សន្លាក់​ម្រាម គឺ​ងាយ​នឹង កើតឡើង​ណាស់​។ ទោះជា​យ៉ាងណាក៏ដោយ​ដៃ​មិនមែនជា​ផ្នែក​តែមួយ​នៃ​រាងកាយ​ដែល ទទួលរង​ការឈឺចាប់​ឡើយ ដោយ​ការប្រើប្រាស់ ឬ​លេង​ទូរស័ព្ទ​ច្រើនពេក​ក៏​តម្រូវឱ្យ អ្នក​អោន​ចុះ​ចំកោង​-​ក និង​ខ្នង​ផងដែរ​។ ហើយ​មួយស្របក់​ក្រោយមក អ្នកនឹង​ចុក​ក ឈឺ​ខ្នង រួមទាំង​ស្មា​សងខាង​ទៀត​។​

២. ឆ្លង​មេរោគ​
នោះ​ក៏​ព្រោះតែ​ទូរស័ព្ទ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​មេរោគ​ច្រើនជាង​ចាន​បង្គន់​ទៅទៀត​! ជាពិសេស ប្រសិនបើ​អ្នក​មិនសូវ​លាងដៃ​ញឹកញាប់ នោះ​ទូរស័ព្ទ​អាច​បង្ក​ជំងឺ និង​រោគ​ឆ្លង ផ្សេងៗ​ដល់​អ្នក​បាន​យ៉ាង​ងាយ​។ អ្នកជំនាញ​ជាច្រើន​និយាយថា​ទូរស័ព្ទ​អាចជា​កន្លែង ងាយ​នឹង​ប្រមូលផ្ដុំ​មេរោគ​ច្រើន​បំផុត ជាពិសេស​ប្រសិនបើ​អ្នក​អនុញ្ញាតឱ្យ​អ្នក​ដៃ​ទេ ប៉ះពាល់ ឬ​ប្រើប្រាស់​វា​។​

៣. ជំងឺ​ថប់​បារម្ភ និង​ធ្លាក់​ទឹកចិត្ត (Depression)
មកទល់នឹង​ពេលបច្ចុប្បន្ន​មនុស្ស​រាប់លាន​អ្នក​នៅលើ​ពិភពលោក​កំពុង​ជួបប្រទះ​បញ្ហា នៃ​ជំងឺ​ថប់​បារម្ភ និង​ធ្លាក់​ទឹកចិត្ត​។ យោងតាម​អ្នកឯកទេស​ខាង​សុខភាព​ផ្លូវចិត្ត​ភាគច្រើន នៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត​អាច​បណ្ដាលមកពី​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ហើយ​អ្វី​ទៅជា មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​មនុស្ស​ជាច្រើន​សព្វថ្ងៃនេះ​មាន​អារម្មណ៍​ស្ត្រេ​ស​? នោះ គឺ​ការ​ចំណាយពេល​ច្រើន​លេង​បណ្ដាញ​សង្គម​តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ​។ ផ្អែកលើការស្រាវជ្រាវ​មួយ​បង្ហាញថា អ្នក​ដែល​ចំណាយពេល​របស់ខ្លួន​ច្រើន​លើ​ទូរស័ព្ទ គឺ​ងាយនឹង​ទទួលរង​បញ្ហា​ថប់​បារម្ភ និង​ធ្លាក់​ទឹកចិត្ត ជាង​អ្នក​ដែល​មិនសូវ​លេង​ទូរស័ព្ទ​។​

៤. ជំងឺ​ធាត់​ជ្រុល​
ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញពី​អេក្រង់​ទូរ​សព្ទ អាច​បង្ក​ការរំខាន​ដល់​ដំណេក​ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​ការរំខាន​ដល់​ការ គេង​នេះ​ក៏​ផ្សារភ្ជាប់​ជាមួយ​ជំងឺ​ធាត់​ជ្រុល​និង​ជំងឺ​ទឹកនោមផ្អែម​គួរឱ្យ​បារម្ភ​ផងដែរ​។ នោះ​ក៏​ព្រោះតែ​រាងកាយ​មិនអាច​ផលិត​អ័រម៉ូន​គ្រប់គ្រង​ការ​ឃ្លាន ghrelin និង leptin បាន​។ ហើយ​វា​មិន​ត្រឹមតែ​ការលេង​ទូរ​សព្ទ​នៅមុន​ពេល​គេង​លក់​ប៉ុណ្ណោះ​ទេ​ដែល​បង្ក​ការរំខាន​ដល់​រាងកាយ ប៉ុន្តែ​សូម្បីតែ​ពន្លឺ​ចេញពី​ទូរ​សព្ទ ខណៈពេលដែល​អ្នក​គេង​ក៏​ជះឥទ្ធិពល ដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​បិទ​ទូរ​សព្ទ​នៅពេល​គេង​៕ ដោយៈ health.com.kh