ក្រៅពី​អាជីព​ជា​តារា​សម្តែង ណា​ខុន កំពុង​បង្កើត​ជំនួញ​គួរអោយភ្ញាក់ផ្អើល​!

652

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ជិត​បញ្ចប់​ឆ្នាំ​២០១៨ ទៅហើយ ប៉ុន្តែ​តារា​សម្តែង ល្បីឈ្មោះ​លេចធ្លោ​ក្នុង​រឿង​ភាគ «​ផ្កាថ្ម​» ណា​ខុន បាន​ក៏​សាង​ស្នាដៃ និង បង្កើត​ស្នាដៃ​ថ្មី​គួរអោយភ្ញាក់ផ្អើល ព្រោះ​ក្រៅពី​អាជីព​ជា​អ្នក​សម្តែង​ដ៏​ពូកែ ណា​ខុន ក៏​ជា​អ្នកជំនួញ​លាក់​មុខ​មួយរូប​។​

​ដើម្បី​បន្ថែម ការងារ​អោយ​កាន់តែច្រើន និង​មិន​ចង់​សល់​ពេលទំនេរ ណា​ខុន ដែល​គេ​ដឹងថា​ជា​អ្នក​ដែល​ពូកែ​តស៊ូ លំបាក​ថត​គ្រប់​រឿង មិន​ថា​សាច់រឿង​លំបាក​យ៉ាងណា​នោះ បាន​ប្រាប់​ពី​បំណង​ពិត​ថា ក្រៅពី​សម្តែង​លោក​ក៏​ចាប់អារម្មណ៍​ប្រកបមុខរបរ ផ្សេងៗ​ទៀត​ដែល ជាពិសេស​ថ្មីៗ​នេះ លោក​បាន​បោះទុន​ច្រើន​គួរសម សម្រាប់​ការចំណាយ​ប្រាក់ ផលិត​ទឹកអប់ ដោយ​ដាក់ Brand ឈ្មោះ​របស់​ខ្លួនឯង​តែម្តង គឺ​ម៉ាក Nakhon (NK) ដែល​នឹង​ដំណើរ​ការលក់​តាម​អន​ឡាញ ពីថ្ងៃ​សៅរ៍ ទី​១៧ វិច្ឆិកា ២០១៨ នេះហើយ​។

​ណា​ខុន បានអោយដឹងថា ដោយសារតែ​មានចិត្ត​ស្រលាញ់ និង​ចង់​បង្កើត​ស្នាដៃ​របស់ខ្លួន​ខណៈដែល តារា​រូបនេះ កំពុងតែ​មានឈ្មោះ​បោះ​សំលេង គ្រប់​ស្រទាប់វណ្ណៈ ដូច្នេះហើយ ទើប​ជម្រុញ​អោយ​លោក នឹកឃើញ​ផលិត​ទឹកអប់ ដោយ​ដាក់ឈ្មោះ Nakhon (NK) ផ្ទាល់​តែម្តង​។

​លោក​ថា ទឹកអប់​នេះ ផ្សំ​ពី​វត្ថុធាតុដើម នៅ​ប្រទេស​បារាំង និង ធ្វើការ​វេច​ខ្ចប់​នៅ​ហុងកុង ចំណែក​គុណភាព​គឺមាន​ក្លិន​ជាប់ ២៤ ម៉ោង ធានាថា បុរសៗ​ទាំងអស់​នឹង​ជាប់ចិត្ត​ជាមួយនឹង​ក្លិន​បែប​ទាន់សម័យ ចំណែក​តំលៃ​សមរម្យ ដែល​អាចអោយ​អ្នកប្រើប្រាស់ ទទួលយកបាន​ទាំង​គុណភាព​និង​តំលៃ​។ ទាក់ទង​នឹង​ការចំណាយ​ដើមទុន​ប៉ុណ្ណា សម្រាប់​ផលិត​ទឹកអប់​ខ្លួនឯង​នោះ​មាន​ទឹកប្រាក់​យ៉ាងណា​នោះ ណា​ខុន មិនទាន់​បញ្ជាក់​ពី​ចំនួន​ពិតប្រាកដ​នោះទេ គឺ​គ្រាន់តែ​បង្ហើប​ថា ខ្ទង់ ម៉ឺន​ដុល្លារ​ឡើងទៅ​។

​ងាក​មក​រឿង ផ្ទាល់ខ្លួន​វិញ ណា​ខុន ត្រូវបាន​អ្នកគាំទ្រ​ទាំង​ទ្វេរ ផ្គូរ​ផ្គង​ជាមួយនឹង​តារា​សម្តែង​ស្រី​សំដី​ផ្អែម​រាង​ស្រ​លូន កញ្ញា ឌុ​ច លីដា ថា អ្នក​ទាំងពីរ​ពិតជា​សាក​សមជា​គូ​និង​គ្នា​ណាស់ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ អ្នក​ទាំងពីរ ហាក់បីដូចជា​មិនសូវ​មមាញឹក​ថត​រឿង​ជាមួយគ្នា​ទេ ប៉ុន្តែ​ពួកគេ​ប្រៀប​បីដូច​លលក ញី​ឈ្មោល​អីចឹង ទៅណា​មក​ណា​គឺ​បណ្តើរគ្នា​ត្រសង​៕ ល​