ក្រ​សូង​ឧស្សាហកម្ម​និង​សិប្បកម្ម​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​បទដ្ឋាន​បច្ចេកទេស​ផលិត​ទឹកស្អាត​

330
ចែករម្លែក
  • 10
    Shares

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ស្រប​ពេលដែល​ខេត្តមណ្ឌលគិរី​មាន​តំបន់​មួយចំនួន​កំពុង​ប្រឈម​និង​កង្វះ​ទឹក​ប្រើប្រាស់ ក្រសួង​ឧស្សាហកម្ម​និង​សិប្ប​កម្មបាន​អញ្ជើញ​មក​ខេត្ត​មួយ​នេះ បើក​ជា​សិក្ខាសាលា​មួយ​ស្តីពី​បច្ចេក​ទេ​បទដ្ឋាន​នានា​លើ​ការផលិត​ទឹកស្អាត​។​ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​មណ្ឌលគិរី​កាលពី​ថ្ងៃទី​២២​ខែមីនា ក្រោម​វត្តមាន​លោក​សយ ភី​រម្យ​រដ្ឋលេខាធិការ​ក្រសួង​។​

​លោក​សយ​ភី​រម្យ​មានប្រសាសន៍ថា​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​បទដ្ឋាន​បច្ចេកទេស​ប្រព័ន្ធ​ផលិត​ទឹកស្អាត​នេះ​ឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រតិ​ប​តិ្ត​ករ​ទឹកស្អាត​វិស័យ​ឯកជន​បាន​យល់ដឹង​អំពី​បទដ្ឋាន​បច្ចេកទេស​ប្រព័ន្ធ​ទឹកស្អាត​ទំនើប​ទាន់សម័យ​សម្រាប់​សិក្សា​រៀនសូត្រ​ធ្វើជា​គំរូ​មួយ​សម្រាប់​កសាង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​កម្ពុជា​។ មាន​លក្ខណៈ​សមស្រប និង​មាន​ប្រសិទ្ធភាព ដែល​រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​គោលដៅ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ត្រឹម​បំណាច់​ឆ្នាំ​២០២៥​។​

​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​១០០​ភាគរយ​ទទួលបាន​សេវា​ទឹកស្អាត​ប្រើប្រាស់​៩០​ភាគរយ​ទៀត​ទទួលបាន​ទឹកស្អាត​ពី​បំពង់​និង​១០​ភាគរយ​ទទួលបាន​ពី​ប្រភព​ផ្សេងៗ​ដែល​ការផ្គត់ផ្គង់​ទឹកស្អាត​នេះ​ត្រូវបាន​ឆ្លើយតប និង លក្ខខណ្ឌ​ចំនួន​៤​។ ១.​ទឹក​មាន​គុណភាព ២. សុវត្ថិភាព ៣.​និរន្តរភាព និង ៤. ថ្លៃ​សមរម្យ ។​

​រដ្ឋលេខាធិការ​ក្រសួង បាន​ជំរុញ​ឲ្យ​មានការ​ចូលរួម ពី​វិស័យ​ឯកជន តាមរយៈ​សមាគម​ទឹកស្អាត​កម្ពុជា ក្នុងការ​បង្កើត​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាជន​នៅ​ឃុំ​សង្កាត់​ដែល​ពុំទាន់​មាន​ប្រព័ន្ធ​ទឹកស្អាត​ប្រើប្រាស់​ត្រូវ​យកចិត្តទុកដាក់​បង្កើន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​តាម​គ្រប់​មធ្យោបាយ​សំដៅ​ធានា​ឲ្យ​ប្រជាជន​គ្រប់រូប​នៅ​គ្រប់​មូលដ្ឋាន​រួមទាំង​តំបន់​ជនបទ​ឆ្ងាយៗ​ឲ្យ​បានទទួល​ទឹកស្អាត​ប្រើប្រាស់​ដោយ​និរន្តរភាព​នៅ​គ្រប់​រដូវ​កាល ។

​លោក​បណ្ឌិត Yunlong Cai ប្រធាន​តំណាង​ក្រុមហ៊ុន Shanghai Micro Purification Technology Co,Ltd បាន​លើកឡើងថា ផ្អែក​តាម​អ្នកជំនាញ​ចិន​ខាង​ប្រព័ន្ធ​ផ្គ​ត​ផ្គង​ទឹកស្អាត​របស់​ប្រទេស​ចិន ។​អ្នកជំនាញ​និង​ប្រើប្រាស់​បទពិសោធន៍​នេះ​ផ្ទាល់ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា ដែល​នៅក្នុង​វេទិការ​នេះ ត្រូវបាន​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម​ចិន និង ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម កម្ពុជា ក្នុង​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង រដ្ឋាភិបាល​ចិន ។

​ក្នុងឱកាស​នេះ ចិន​គួរ​ចាប់យក​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត ប្រើប្រាស់​នូវ​បទពិសោធន៍​និង​បច្ចេកទេស​ទាំងអស់នេះ ដើម្បី​ជា​មូលដ្ឋាន​រឹងមាំ ផ្នែក​វិស័យ​ទឹកស្អាត​អភិវឌ្ឍន៍​រយៈពេល​វែង នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ កម្ពុជា​និង​ចិន ៕S/​

#