ក្លាយជា​សេដ្ឋី​ប្រាក់​លាន​នាទីចុង ក្រោយ បន្ទាប់ពី​ប្រទះឃើញ​សន្លឹកឆ្នោត​ត្រូវ​រង្វាន់​ធំ​

346
ចែករម្លែក

ពីរ​នាក់​ប្ដី​ប្រពន្ធ​ជនជាតិ​កាណាដា បាន​ក្លាយជា​សេដ្ឋី​ប្រាក់​លាន​នៅ​នាទីចុងក្រោយ ស្ទើរ​មិនគួរ​ឱ្យ បន្ទាប់ពី​ប្រទះឃើញ​សន្លឹកឆ្នោត​ឈ្នះ​រង្វាន់​ធំ​ដែល​ពួកគេ​ភ្លេច​ពេញ មួយឆ្នាំ​។
​ ​
​ប្ដី​ប្រពន្ធ​ដែលមាន​ឈ្មោះ នី​ខូ​ល ផេ​ត​ណូ​ល (Nicole Pedneault) និង រ៉ូ​ជើ ឡា​រ៉ុ​ក (Roger Larocque) មកពី​ទីក្រុង​កេ​ប៊ិក ប្រទេស​កាណាដា ខាងលើ​ទើបតែ​ដឹង​កាលពី​ចុង​សប្តាហ៍ កន្លងទៅ​ថា សន្លឹកឆ្នោត​ដែល​ពួកគេ​បាន​ទិញ​តាំងពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨ គឺ​ត្រូវ រង្វាន់​ប្រាក់​លាន​។
​ ​
​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រទះឃើញ​សន្លឹកឆ្នោត​នេះ​ដោយ​ចៃដន្យ នៅពេល​គាត់​កំពុង​រើ សៀវភៅ​។ សន្លឹកឆ្នោត​បាន​ជ្រុះ​ចេញពី​សៀវភៅ ហើយ​ពេល​ពិនិត្យ​ដឹងថា​វា​ត្រូវ​រង្វាន់ ១ លាន​ដុល្លារ​កាណាដា (​ប្រហែល ៧៥០.០០០ ដុល្លារ​អាមេរិក​) គាត់​អរ​លោតកញ្ឆេង​។
​ ​
​នេះ​សំណាង​ណាស់ ដែល​គាត់​រកឃើញ​សន្លឹកឆ្នោត​នេះ​ទាន់ពេល​នៅ​នាទីចុងក្រោយ កុំ​អី​បើក​លុយ​អត់​បាន ព្រោះ​ផុត​រយៈពេល​មួយឆ្នាំ​៕ ប្រែ​សម្រួលៈ ខុម