ក្លិប​កីឡាបាល់ទាត់​វិសាខា​ចុះ​MOU​ជាមួយ​ក្លិប​Yokohama FC របស់​ជប៉ុន​

170
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្លិប​កីឡាបាល់ទាត់​វិសាខា​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​(MoU)​ជាមួយ​ក្លិប​YokohamaFC​ដែលជា​ក្លិប​សមាជិក​J1League2020​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​កម្ពុជា​-​ជប៉ុន 🇰🇭🇯🇵 និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​កា​រងារ​រវាង​ក្លិប​ទាំងពីរ​។​ពិសេស​ការផ្លាស់ប្ដូរ​កីឡាករ​យុវជន​ថ្នាល​ក៏ដូចជា​គ្រូបង្វឹក​សំដៅ​ជំរុញ​ការអភិវឌ្ឍ​ក្លិប​ទាំងពីរ​ឆ្ពោះទៅរក​ភាព​រីកចម្រើន​បន្ថែមទៀត​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្លិប​កីឡាបាល់ទាត់​វិសាខា នៅ​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៩​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានបញ្ជាក់​ថា​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​(MoU)​នេះ​បានធ្វើ​កាលពី​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៩​ក្រោម​វត្តមាន​លោក​ស​សុខា​ស្ថាបនិក​ក្លិប​កីឡាបាល់ទាត់​វិសាខា​, លោកស្រី កែ សួន​សុ​ភី ប្រធាន​ក្លិប​កីឡាបាល់ទាត់​វិសាខា និង​លោក Onodera Hiroshi ប្រធាន​ក្លិប Yokohama FC របស់​ជប៉ុន ព្រមទាំង​ក្រុមការងារ​ក្លិប​ទាំងពីរ​ផងដែរ​៕S/​