ក្លិប​ឆេ​ល​ស៊ី​កំណត់​តម្លៃ​ផ្ទេរ​សម្រាប់ អេ​ឌិន ហា​ហ្សា​ដ​ចំពេល​ក្លិប​រៀល​ម៉ា​ឌ្រី​ត ចាប់អារម្មណ៍​

388
ចែករម្លែក

តាម​សេចក្តីរាយការណ៍​ជាច្រើន​នៅ​បែ​ល​ហ្ស៊ី​កបាន​ឲ្យ​ដឹងថា ក្លឹប​ឆេ​ល​ស៊ី​បាន​ប្រាប់​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) ថា ត្រូវ​ចំណាយ​យ៉ាងហោចណាស់ ៩៨,៥​លាន​ផោន ប្រសិនបើ​ពួកគេ​ចង់បាន​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) នៅ​រដូវ កាល​នេះ​។​

​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ចាប់អារម្មណ៍​នឹង​កីឡាករ​បែលហ្ស៊ិក​រូបនេះ​យូរ​មកហើយ ហើយ​ថ្មីៗ​នេះ បាន​បង្កើន​ចំណាប់អារម្មណ៍​របស់ខ្លួន បន្ទាប់ពី​ការមកដល់​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ។​

​ម៉ា​ឌ្រី​ត មិនបាន​ចំណាយពេល​អត់​ប្រយោជន៍​ទេ ដោយ​បង្ហាញ​ពី​ចំណាប់អារម្មណ៍ របស់ខ្លួន​ឲ្យ​គេ​ដឹង ហើយ​នៅ​សប្តាហ៍​នេះ បានដាក់​សំណើ​ដំបូង​របស់ខ្លួន ដើម្បី​ផ្ទេរ កីឡាករ​កំពូល​រូបនេះ​។​
​ ​
ទោះបីជា​យ៉ាង ក្លឹប​ឆេ​ល​ស៊ី​បាន​ច្រានចោល​សំណើ​ដំបូង​ហើយ​ជឿថា ក្លិប Real Madrid គួរ​បំបែក​ឯតទគ្គ​កម្ម​ផ្ទេរ​របស់​ក្លឹប​នេះ ប្រសិនបើ​ពួកគេ​ចង់​ផ្ទេរ ហា​ហ្សា​ដ ។​

​គេ​នៅ​រង់​ចាំមើល ថា​តើ ក្លិប Real Madrid នឹង​ឆ្លើយតប​នឹង​ការទាមទារ​របស់​ក្លិប​ឆេ​ល​ស៊ី ឬ​យ៉ាងណា ប៉ុន្តែ​ឆេ​ល​ស៊ី​ប្រកាន់​ជំហរ​រឹង​ជុំវិញ​អនាគត​របស់​កីឡាករ​សំខាន់​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​